ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ សប្បុរសជន ដែល​បាន​ផ្តល់​ជំនួយ​សប្បុរស​ធម៌ ជួយ​ដល់​ការងារ​សង្គម​

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ សប្បុរសជន ដែល​បាន​ផ្តល់​ជំនួយ​សប្បុរស​ធម៌ ជួយ​ដល់​ការងារ​សង្គម​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បានទទួល​អំណោយ​សប្បុរ​ធម៌​ពី លោក អៀង ពិសិដ្ឋ អគ្គនាយក​ក្រុមហ៊ុន RITHYSETH DEVELOPMENT នា​ព្រឹក​ថ្ងៃ​សុក្រ ៩​រោច ខែ​អាសាឍ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២២ នៅ​ទីស្តីការក្រសួង ។

​ថ្លែង​ក្នុង​ឱកាស​នោះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ក៏​បាន​ថ្លែងអំណរគុណ​ដល់ លោក អៀង ពិសិដ្ឋ ដែល​បាន​ឧបត្ថម្ភ​អង្ករ ២០​តោន ជួយ​ដល់​មូលដ្ឋាន​ខេត្ត​ស្វាយរៀង ។ សណ្តាន​ចិត្ត​ដ៏​ប្រពៃ​ថ្លៃថ្លា​នេះ បានបង្ហាញ​អំពី​សាមគ្គីភាព និង​សកម្មភាព​មនុស្សធម៌ ក្នុង​ការជួយ​ដល់​ជនរងគ្រោះ និង​ផលប៉ះពាល់​នៃ​ជំងឺ​កូវី​ដ ១៩ នៅ​ខេត្ត​ស្វាយរៀង ។ សកម្មភាព​មនុស្សធម៌​ទាំងនេះ គឺជា​កាយវិការ​ដ៏​ល្អ​ប្រពៃ​របស់​វិស័យ​ឯកជន ដែល​បាន​ជួយ​ដល់​រាជរដ្ឋាភិបាល ក៏​ដូចជា​ការជួយ​ដល់​ការងារ​មនុស្សធម៌ ជួយ​ដល់​ប្រជាពលរដ្ឋ​កំពុង​ជួបប្រទះ​នូវ​ជីវភាព​ខ្វះខាត និង​ជួ់ប​ការលំបាក​នៅក្នុង​អំឡុង​ពេល​នៃ​ការឆ្លង​រីក​រាលដាល​ជម្ងឺ​កូវី​ដ​១៩ ។

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ក៏​បាន​ជូនពរ​ឲ្យ​ក្រុមហ៊ុន​កាន់​មាន​តែ​មាន​ការរីកចម្រើន​និង​ទទួលបាន​ការគាំទ្រ​លើ​វិស័យ សំណង់ ស្ពាន និង​ផ្លូវ​បេតុង នៅ​កម្ពុជា ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍន៍​ប្រទេសជាតិ​លើ​វិស័យ​សំណង់ ៕

Filed in: ព័ត៌មានជាតិ