ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ជនសង្ស័យ​០៧​នាក់ ទៅ​តុលាការ​!

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ជនសង្ស័យ​០៧​នាក់ ទៅ​តុលាការ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នា​រសៀល​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២២ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​០៧​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​០៣​ករណី​ផ្សេង​គ្នា ក្នុងនោះ​០៤​នាក់​ពាក់ព័ន្ធ ករណី​បង្ក​របួសស្នាម​, ម្នាក់ ពាក់ព័ន្ធ​ករណី​ហិង្សា និង​០២​នាក់​ទៀត ពាក់ព័ន្ធ​ករណី​លួច​កាត់​ខ្សែភ្លើង​។

​ជនសង្ស័យ​ដែល​មានឈ្មោះ ៖
១- ឈ្មោះ ថន សីហា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់​ម្ជូរ ផ្លែឈើ មាន​ស្រុកកំណើត ភូមិ​ច្រាំង​ទទឹង ឃុំ​ព្រែក​រន្ទះ ស្រុក​ពោធិ៍​រៀង ខេត្ត​ព្រៃវែង​។ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល លេខ​369 ផ្លូវលំ​មាត់ទន្លេ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ (​ជា​ជន​បង្ក​)​។​
២-​ឈ្មោះ គ្លី រស់ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់​ម្ជូរ ផ្លែឈើ មាន​ស្រុកកំណើត ភូមិ​ច្រាំង​ទទឹង ឃុំ​ព្រែក​រន្ទះ ស្រុក​ពោធិ៍​រៀង ខេត្ត​ព្រៃវែង​។ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល លេខ​369 ផ្លូវលំ​មាត់ទន្លេ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ (​ជា​បក្ខពួក​)​។​
៣-​ឈ្មោះ សាំង សុខ​ជា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់​ម្ជូរ ផ្លែឈើ មាន​ស្រុកកំណើត ភូមិ​ច្រាំង​ទទឹង ឃុំ​ព្រែក​រន្ទះ ស្រុក​ពោធិ៍​រៀង ខេត្ត​ព្រៃវែង​។ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល លេខ​369 ផ្លូវលំ​មាត់ទន្លេ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ (​ជា​បក្ខពួក​)​។ ៤-​ឈ្មោះ ឌី ឆា​លី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់​ម្ជូរ ផ្លែឈើ មាន​ស្រុកកំណើត ភូមិ​ច្រាំង​ទទឹង ឃុំ​ព្រែក​រន្ទះ ស្រុក​ពោធិ៍​រៀង ខេត្ត​ព្រៃវែង​។ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល លេខ​369 ផ្លូវលំ​មាត់ទន្លេ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ (​ជា​បក្ខពួក​)​។​
​ទាំង​០៤​នាក់​នេះ បាន​បង្ក​របួស​ស្នាម​លើ​ជនរងគ្រោះ ឈ្មោះ ធន់ វីយ៉ា ភេទ​ស្រី អាយុ​២៧​ឆ្នាំ មុខរបរ​លក់ដូរ បច្ចុប្បន្ន​ស្នាក់នៅ ខុន​ដូ​អិល ផ្លូវ​BT69 សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ បណ្តាលឲ្យ​របួស​ដៃស្តាំ និង​ក ដេរ​ជា​ច្រើន​ថ្នេរ នៅ​ចំណុច​ហាង​ចិន យីហោ​សឹង​ជី ផ្ទះ​លេខ​៥៦៥ ផ្លូវ​មុន្នី​វង្ស សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង​។ ក្រោយពេល​កើតហេតុ នៅវេលា​ម៉ោង​០៣៖៥០​នាទី ទៀប​ភ្លឺ ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២២ អាវុធហត្ថ​រាជធានី​ភ្នំពេញ បានទទួល​ព័ត៌មាន​តាមរយៈ ប្រព័ន្ធ​ទូរ​សព្ទ​ទាន់​ហេតុការណ៍​២៤​ម៉ោង​លេខ ១២៩១ ក៏​បាន​ឲ្យកម្លាំង​មូលដ្ឋាន​អាវុធហត្ថខ​ណ្ឌ​បឹង​កេងកង សហការ​ជាមួយ ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​ទៅដល់​កន្លែងកើតហេតុ និង​បាន​ធ្វើការ ស្រាវជ្រាវ​រហូត​កំណត់​មុខសញ្ញា​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ និង​បក្សពួក ព្រមទាំង​មធ្យោបាយ​ធ្វើ​សកម្មភាព​ផងដែរ​។​

​ជនសង្ស័យ​ដែល​មានឈ្មោះ មួង សុ​ទី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​កម្មក​រលក់​គ្រឿងសំណង់ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​១១៣ ភូមិ​ម៉ាក់​ក្លឿ សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ បាន​បំផ្លិចបំផ្លាញ់​ទ្រព្យសម្បត្តិ​ក្នុង​បន្ទប់​ខ្លួន និង​ប្រើ​អំពើហិង្សា​ដោយ​យក​កាំបិត​ដេញ​កាប់​ជនរងគ្រោះ​ឈ្មោះ ទេព ស្រី​នាង ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជា​អ្នក​នៅ​បន្ទប់​ជិតខាង​។ នៅវេលា​ម៉ោង​២០៖៣០​នាទី ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២២ អាវុធហត្ថ​រាជធានី​ភ្នំពេញ បានទទួល​ព័ត៌មាន​តាមរយៈ​ប្រព័ន្ធ​ទូរ​សព្ទ​ទាន់​ហេតុការណ៍​២៤​ម៉ោង​លេខ ១២៩១ ក៏​បាន​ចុះ​អន្តរាគមន៍​ភ្លាមៗ និង​ឃាត់ខ្លួន​ជនសង្ស័យ បញ្ជូន​ទៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការសាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវីធី​ច្បាប់​។ ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​អាវុធហត្ថ​ដកហូត​វត្ថុតាង កាំបិត​ចំនួន​០២​ដើម ក្នុងនោះ កាំបិតប៉័ងតោ​ចំនួន​០១​ដើម និង​កាំបិត​ចុង​ស្រួច​ចំនួន​០១​ដើម​។​

១-​ជនសង្ស័យ​ដែល​មានឈ្មោះ ហង់ សម្បត្តិ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្រុកកំណើត​ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន​ស្នាក់នៅ​មិន​ពិតប្រាកដ​។ ២-​ឈ្មោះ គឹ​ង ដែន ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្រុកកំណើត រាជធានី​ភ្នំពេញ បច្ចុប្បន្ន​ស្នាក់នៅ​មិន​ពិតប្រាកដ​។ ទាំង​០២​នាក់​នេះ ត្រូវ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​លួច​កាត់​ខ្សែភ្លើង ក្នុង​ការដ្ឋាន​បូម​ខ្សាច់​មួយកន្លែង ស្ថិតនៅ​ផ្លូវ​ជាតិ​លេខ​២ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយ​ដកហូត​វត្ថុតាង​រទេះ​០១ កន្ត្រៃ​កាត់​ដែក​០១ និង​ដែក​មួយចំនួនទៀត​។​

Filed in: ព័ត៌មានជាតិ