ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ទំនាស់​គ្នា​រឿង​កក់​ប្រាក់​ទិញ​ដី​លក់​ដី​មួយ​កន្លែង​នៅ​ភូមិ​គិរីវ័ន្ត​សែន​ជ័យ​ដោះស្រាយ​មិន​ចេញ​រហូត​ប្តឹង​ផ្តល់​ឡើងដល់​តុលាការ​

ទំនាស់​គ្នា​រឿង​កក់​ប្រាក់​ទិញ​ដី​លក់​ដី​មួយ​កន្លែង​នៅ​ភូមិ​គិរីវ័ន្ត​សែន​ជ័យ​ដោះស្រាយ​មិន​ចេញ​រហូត​ប្តឹង​ផ្តល់​ឡើងដល់​តុលាការ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ឧត្តរមានជ័យ​) ៖ ប្រជាពលរដ្ឋ​ខ្មែរឥស្លាម​រស់នៅ​ភូមិ​ដែល​ទើប​បង្កើត​ថ្មី​កើតទុក្ខ​មិន​សុខចិត្ត​រឿង​បញ្ហា​កក់​ប្រាក់​ទិញ​ដី​គេ​ចំនួន​ទឹកប្រាក់​៥​ពាន់​ដុល្លារ​(5000$)​ក្នុង​ផ្ទៃ​ដី​ទំហំ​៣០០​ម​គុណ​៣០០​ម​គិត​ជា​ផ្ទៃក្រឡា​ស្មើ​និង​៩​ហិច​តា​ក្នុង​90000$(​ប្រាំបួន​មុឺន​ដុល្លារ​អាមេរិច​)​តែ​ក្រោយមក​ម្ចាស់​ដី​និង​អ្នកទិញ​បាន​កើត​ជា​ទំនាស់​គ្នា​ដោយ​ស្រាយ​មិន​ចេញ​រហូត​ឡើងដល់​តុលាការ​ដែល​មាន​ទី​ស្ថិតនៅ​ត្រង់​ចំណុច​ភូមិ​គិរីវ័ន្ត​សែនជ័យ សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ​។​

​ប្រភព​ពី​លោក ហ៊ ប៊ុនធឿន ប្រពន្ធ​ឈ្មោះ​ម៉ាត់​សា​រ៉ស់​រស់នៅ​ភូមិ​គិរីវ័ន្ត​សែនជ័យ សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរ​មានជ័យ​បាន​អះអាង​និង​បញ្ជាក់​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​១៩​ខែកក្កដា​ឆ្នាំ​២០២២​ថា រូប​គាត់​ពី​អ្នក​ប្តី​ប្រពន្ធ​បាន​ទិញ​ដី​មួយ​កន្លែង​ដែល​មាន​ទំហំ​ទទឹង​៣០០​ម​គុណ​បណ្តោយ​៣០០​ម​គិត​ជា​ផ្ទៃក្រឡា​ស្មើ​ទៅ​នឹង​ផ្ទៃដី​ចំនួន​៩​ហិច​តា​ស្ថិតនៅ​ភូមិ​គិរីវ័ន្ត​សែនជ័យ​ដោយ​បាន​ទិញ​ពី​ឈ្មោះ នេ​ត គឹម​ហាក់ នៅ​ក្នុង​តំលៃ​90000$(​ប្រាំបួន​មុឺន​ដុល្លារ​)​នៅក្នុង​អំឡុង​ឆ្នាំ​២០១៩​កន្លងទៅ ហើយ​ក្រោយមក​ពួកគាត់​ពីរ​នាក់​ប្តី​ប្រពន្ធ​ក៏​បាន​កក់ប្រាក់​លើក​ទី​១​ទៅឲ្យ​ឈ្មោះ​នេ​ត គឹម​ហាក់​ប្រពន្ធ​ឈ្មោះ​ប៉ែន និមល​រស់នៅ​ភូមិ​គោក​ដូង ឃុំ​ទឹក​វិល ក្រុង​សៀមរាប ខេត្ត​សៀមរាប​ចំនួន​5000$(​ប្រាំ​ពាន់​ដុល្លារ​)​ដែល​មាន​ធ្វើ​កិច្ចសន្យា​កក់​ប្រាក់​ត្រឹមត្រូវ​កាលពី​ថ្ងៃ​ទី​១៤​ខែ​០៩​ឆ្នាំ​២០១៩​ដោយ​ភាគី​ទាំងសងខាង​ព្រមព្រៀងគ្នា​ដោយ​បានឲ្យ​ប្រាក់​ទៅ​ភាគី​ខាង​លោក​នេ​តគឹម​ហាក់​យកទៅរត់​ការធ្វើ​ប្លង់​កម្មសិទ្ធដី​ហើយ​នៅពេល​នោះ​ដែរ​លោក នេ​ត គឹម​ហាក់​ក៏​បាន​ឲ្យ​រូប​ខ្លួន​ដែល​បាន​កក់​ប្រាក់​ហើយ​ធ្វើ​រៀបចំ​ដី​ឲ្យ​ស្អាត​និង​ដាក់​ប្រជា​ពលរដ្ធ​រហូតមក ។ លុះ​ដល់​ឆ្នាំ​២០២២​មិនទាន់​ឃើញ​ធ្វើ​ប្លង់​កម្ម​សិទ្ធ​មក​ឲ្យ​ខាង​គាត់​ទៀត ហើយ​ក្រោយមក​ទៀត​នៅ​លើក​ទី​២​ក៏​ព្រម​ព្រៀម​បានប្រគល់​ប្រាក់​ម្តង​ទៀត​ចំនួន​25000$(​ពីរ​មុឺន​ប្រាំ​ពាន់​ដុល្លារ​ទៀត​នៅ​សាលាខេត្តឧ​ត្ត​រមាន​ថ្ងៃទី​១២​ខែ​០៥​ឆ្នាំ​២០២២​ថ្មី​នេះ​ទៅឲ្យ​ឈ្មោះ​នេ​តគឹម​ហាក់​សរុប​ទាំងអស់ស្មើ​ទៅ​នឹង​ទឹក​ប្រាក់​សរុប​(30000$)​មកដល់​សព្វថ្ងៃ​នេះ​ក៏​ខាង​លោក​មិនទាន់​បាន​ប្លង់​ហើយក៏​មាន​រឿងរ៉ាវ​គ្នា​រហូត​ឈានដល់​ម្ចាស់​ដី​នឹង​អ្នកទិញ​ដាក់​ពាក្យបណ្តឹង​ប្តឹងផ្តល់​គ្នា​ដល់​តុលាការ​ថែម​ទៀត​ចឹង​ទេ​ក្នុងនាម​លោក​ជា​អ្នក​កក់​ប្រាក់​ទិញ​ដី​សូម​ស្នើរ​ឲ្យ​អាជ្ញាធរ​ជួយ​រក​ដំណោះស្រាយ​ណាមួយ​ដើម្បី​បញ្ចប់រឿង​របស់​ពួកគាត់​។​

​លោក​នេត គឹម​ហាក់ ដែល​ជា​ម្ចាស់​ដី​បាន​ប្រាប់ឲ្យដឹង​នៅ​ថ្ងៃ​ទី​២០​ខែកក្កដា​ឆ្នាំ​២០២២​ថា បញ្ហា​រឿង​រូប​លោក​លក់​ដី​ចំនួន​៩​ហិច​តា​នៅត្រង់​ចំណុច​ខាងលើ​នេះ កន្លង​មក​កាលពី​អំឡុង​ឆ្នាំ​២០១៩​រូប​លោក​ពិតជា​បាន​លក់​ដី​ទៅឲ្យ​ឈ្មោះ ហ៊ ប៊ុន ធឿន​និង​ប្រពន្ធ​ឈ្មោះ​ម៉ាត់​សា​រ៉ស់​ពិតប្រាកដ​មែន​ក្នុង​តំលៃ​ប្រាំបួន​មុឺន​ដុល្លារ​មែន​តែ​ក្រោយមក៏​បាន​ទទួល​លុយ​កក់​៥​ពាន់​ដុល្លារ​ហើយ​ក្រោយមក​ទៀត​លើក​ទី​២​នោះ​ចំនួន​២​មុឺន​ប្រាំ​ពាន់​ដុល្លារ​ទៀត​ដោយ​ឡែក​បន្ទាប់មកទៀត​ភាគី​ខាង​លោក​ហ៊​ប៊ុនធឿន​មិនទាន់​ប្រគល់​លុយ​ឲ្យ​គ្រប់​ចំនួន​ផង​ហើយ​លោក​ក៏​បាន​ជីក​ស្រះ​និង​សាងសង់​លំនៅឋាន​លើ​ដី​របស់​គាត់​ហើយក៏​មាន​រឿង​រ៉ាង​ទំនាស់​គ្នា​ជា​បន្តបន្ទាប់​ដោះស្រាយ​គ្នា​មិន​ចេញ​នោះ​ទេ​ហើយ​បញ្ហា​រឿង​លោក​ចោទ​ទៅ​លើ​លោក​ហ៊ ប៊ុនធឿន​នោះ​វិញ​ថា​បាន​សាងសង់​លើ​ដី​របស់​គាត់​ក៏​លោក​មាន​ឯកសារ​មក​បញ្ជាក់​ច្បាស់លាស់​ដែរ​។​

​បើ​តាម​ការ​ឲ្យដឹង​ពី​លោក ហួន វ៉ាន់និត​អភិបាលរង​ខេត្ត​ឧត្តរ​មានជ័យ​បានប​ញ្ជាក់​ប្រាប់ឲ្យដឹង​នៅ​ថ្ងៃ​ទី​២០​ខែកក្កដា​ឆ្នាំ​២០២២​ថា ក្នុង​រឿង​ទំនាស់​គ្នា​រវាង​លោក​ហ៊ ប៊ុនធឿន​និង​លោក​នេត គឹម​ហាក់​ពាក់ព័ន្ធ​រឿង​ទិញ​ដី​លក់​ដី​នៅ​ត្រង់​ចំណុច​ខាងលើ​លោក​ពិតជា​បាន​ទទួលស្គាល់​មែន ហើយ​កន្លង​មក​ខាង​ខេត្ត​ក៏​បាន​អញ្ជើញ​ពួកគាត់​ទាំងសងខាង​ដើម្បី​ធ្វើ​ការដោះស្រាយ​គ្នា​ក្រៅ​ប្រព័ន្ធ​តុលាកា​រការ តែ​ពួកគាត់​ទាំង​ពីរ​ពុំ​ព្រម​ទទួលស្គាល់​ការដោះស្រាយ​ពី​អាជ្ញាធរ​ខេត្ត​ឲ្យ​បញ្ចប់​រឿងនោះ​ដែរ​រហូត​មាន​បណ្តឹង​ដល់​តុលាការ​។​លោក​អភិបាលរង​ខេត្ត​ដដែល​ក៏​បាន​បញ្ជាក់បន្ថែម​ថា​ក្នុងករណី​រឿង​នេះ​លោក​ក៏​បាន​រាយ​ការ​ជូន​លោក​អភិបាលខេត្ត​ដែរ ហើយ​លោក​អភិបាល​ខេត្ត​ក៏​បាន​ឆ្លើយ​តប​មក​វិញ​ថា​និង​ខិតខំ​ព្យាយាម​ដោះស្រាយ​ជូន​ពួក​គាត់​ក្នុង​នាម​រដ្ធបាល​ខេត្ត​នឹង​រកពេល​វេលា​នៅ​ថ្ងៃ​ណា​មួយ​ដោះស្រាយ​ជូន​ពួកគាត់​ឲ្យ​ចប់​នូវ​បញ្ហា​ទាំងនេះ​ឲ្យ​ខាន​តែ​បានកុុ​ឲ្យមាន​រឿង​វែងឆ្ងាយបន្ត​ទៅមុខទៀ​ត​។​

Filed in: ព័ត៌មានជាតិ