ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លោក​ព្រះរាជអាជ្ញារង សុធា ពិសិដ្ឋ ដឹកនាំ​កម្លាំង​បង្ក្រាប​ជនសង្ស័យ​លេង​ល្បែងស៊ីសង​ខុសច្បាប់​០៧​នាក់​និង​បៀ​៥០​ហ៊ួ​

លោក​ព្រះរាជអាជ្ញារង សុធា ពិសិដ្ឋ ដឹកនាំ​កម្លាំង​បង្ក្រាប​ជនសង្ស័យ​លេង​ល្បែងស៊ីសង​ខុសច្បាប់​០៧​នាក់​និង​បៀ​៥០​ហ៊ួ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​កំពង់ចាម ៖ នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២២ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ចាម​បាន​ទទួល​ព័ត៌មាន​ថា​មាន​ករណី​លេង​ល្បែងស៊ីសង​ខុសច្បាប់ ( លេងបៀ​ភ្នាល់​ដាក់​ប្រាក់ ) នៅ​ចំណុច​ភូមិ ថ្មគោល ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ។​

​ដោយយោង​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​ពី​លោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​កំពង់ចាម និង​មាន​ការឯកភាព​សម្រប​សម្រួល​នីតិវិធី​ដឹកនាំ​ផ្ទាល់​ពី​លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញា​រង​នៃ អយ្យា​ការ​អម​សាលាដំបូង​ខេត្ត​កំពង់ចាម នៅវេលា​ម៉ោង ១៥ និង​៣០​នាទី ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២២ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ចាម ដឹកនាំ​ដោយ​លោក វរ​ស​នីយ៍ទោ សែម ឃាង ប្រធាន​មន្ទី​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស បាន​ចុះ​ធ្វើការ​បង្ក្រាប​លើ​ករណី​ខាងលើ​នៅ​ចំណុច​ភូមិ​ឃុំ​ខាងលើ ហើយ​បាន​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ០៧​នាក់ ព្រមទាំង​បាន​ចាប់​យក​វត្ថុតាង​រួម​មាន​បៀ​ចំនួន ៥០​ហ៊ូ​, ទូរស័ព្ទដៃ​ចំនួន ០៤​គ្រឿង​, ប្រាក់​រៀល​ចំនួន ៤,៤៨០,០០០​រៀល​, ម៉ូតូ​ចំនួន ០៤​គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង វត្ថុតាង​កម្លាំង​ជំនាញ​កំពុង​ចាត់​តាម​នីតិវិធី ៕

Filed in: ព័ត៌មានជាតិ