(កំពង់ចាម) :ដោយមានការបញ្ជាដោយផ្ទាល់ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១២ ថ្ងៃត្រង់ កម្លាំងអធិការដ្ឋាននគរបាលស្រុកកងមាស សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសូរគង និងឃុំអង្គរបាន បានចុះបង្ក្រាបទីតាំងលួចលេងល្បែងជល់មាន់ខុសច្បាប់មួយកន្លែង ស្ថិតនៅចំណុចខាងក្រោយភូមិអន្លង់អកលិច ចំងាយ២៥០ម៉ែត្រ ពីភូមិ ក្នុងឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម។ ដោយភូមិសាស្ត្រមានសភាពលំបាកក្នុងការចូលបណ្តាលឲ្យជនសង្ស័យរត់គេចខ្លួនចូលព្រៃអស់។
ជាលទ្ធផល កងកម្លាំងបានដកហូតម៉ូតូចំនួន ១១គ្រឿង កន្ត្រកដាក់មាន់ ចំនួន១។
កម្លាំងយើងបានធ្វើការប្រមូលយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកងមាស៕សហការី
សមត្ថកិច្ចបង្ក្រាបទីតាំងលួចលេងល្បែងជល់មាន់ និងម៉តូចំនួន១១គ្រឿង!
ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894
Filed in: ព័ត៌មានជាតិ