ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ ផ្សព្វផ្សាយ​អំពី​គ្រោះថ្នាក់​គ្រឿងញៀន ក្រោយ​សង្កេតឃើញថា គ្រឿងញៀន​មាន​ការកើនឡើង​គួរ​ឱ្យ​ព្រួយ​បារ​ម្មណ៍

​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ ផ្សព្វផ្សាយ​អំពី​គ្រោះថ្នាក់​គ្រឿងញៀន ក្រោយ​សង្កេតឃើញថា គ្រឿងញៀន​មាន​ការកើនឡើង​គួរ​ឱ្យ​ព្រួយ​បារ​ម្មណ៍
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក ហួត លាភ​ពិសិដ្ឋ អភិបាល​ស្តីទី នៃ​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ បាន​អំពាវនាវ​ជា​ថ្មី​ដល់​ប្រជាពលរដ្ឋ ត្រូវ​ឆ្លើយ​ថា​ទេ​ចំពោះ​គ្រឿងញៀន និង​ចូលរួម​សហការ ហើយ​និង​រាយការណ៍​ដល់​សមត្ថកិច្ច ដើម្បី​បង្ក្រាប​គ្រឿងញៀន​ឱ្យអស់​ចេញ​ពី​សហគមន៍​មូលដ្ឋាន​។​

​នៅក្នុង​ពិធី​ផ្សព្វផ្សាយ​គ្រោះថ្នាក់​អំពី​គ្រឿងញៀន​នៅក្នុង​សហគមន៍​ភូមិ​អណ្តូង​៤ និង​ភូមិ​អណ្តូង​៦ ក្នុង​សង្កាត់​គោក​រកា នៅ​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២២, លោក ហួត លាភ​ពិសិដ្ឋ បាន​ថ្លែងថា «​ប​ច្ច​ប្បន្ន​យើង​សង្កេតឃើញថា ការ​ចរាចណ៍ និង​ប្រើប្រាស់​គ្រឿងញៀន​មាន​ការកើនឡើង​គួរ​ឱ្យ​ព្រួយ​បារ​ម្មណ៍ នៅក្នុង​ខណ្ឌ​ព្រែក​ព្នៅ ក៍​ដូចជា​នៅក្នុង​រាជធានី​ភ្នំពេញ​ទាំងមូល ដូចនេះ​ប្រជាពលរដ្ឋ​គ្រប់​រូប​ត្រូវ​ឆ្លើយ​ធា​ទេ ចំពោះ​គ្រឿងញៀន និង​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​ទើប​យើង​អាច​បង្ក្រាប​គ្រឿងញៀន​ចេញ​ពី​មូលដ្ឋាន​យើង​បាន​»​។​

​លោក​អភិបាលខណ្ឌ​ព្រែក​ព្នៅ​ស្ដីទី​រូបនេះ ក៏​បាន​គូសបញ្ជាក់​ផងដែរ​ថា មិនថាតែ​អ្នកមាន អ្នកក្រ ឫ​អ្នកធ្វើការ​តូច​ធំ​នោះ​ទេ សំខាន់​ឱ្យតែ​ជាប់​ពាក់ព័ន្ធ​និង​គ្រឿងញៀន នោះ​សមត្ថកិច្ច​ត្រូវតែ​អនុវត្ត​បង្ក្រាប​តាមច្បាប់​ជា​ធរមាន​។ លោក​បន្តថា បើ​គ្រួសារ​មួយ​មាន​អ្នកណា​ម្នាក់​សេព​គ្រឿងញៀន​ហើយ នោះ​គ្រួសារ​ប្រាកដ​ជា​រស់​នៅ​មិន​បាន​សុខ​ដូច​គេ​ទេ មានតែ​ការភ័យខ្លាច​គ្រប់បែបយ៉ាង​។ តែ​បើ​ស្រលាញ់​សាច់ញាតិ និង​បងប្អូន​ក្រុមគ្រួសារ ដែល​ញៀន​គ្រឿងញៀន គឺ​ត្រូវ​រាយការណ៍​មក​សមត្ថកិច្ច​ជា​បន្ទាន់ ដើម្បី​មាន​វិធានការ​យក​ទៅ​បន្សាយ​គ្រឿងញៀន ក្នុង​ការជៀសវាង​គ្រោះថ្នាក់​កាន់តែ​ខ្លាំង​ជាង​នេះ​។​

​បន្ថែម​ពី​នេះ លោក ស៊ីម សុ​ផង់ នាយក​រដ្ឋបាល​ខណ្ឌ បាន​លើកឡើង​ថា ដើម្បី​លុបបំបាត់​ឱ្យបាន​នូវ​ការ​ការ​ចរាចណ៍ និង​ប្រើប្រាស់​គ្រឿងញៀន​ពី​ក្នុង​សហគមន៍​មូលដ្ឋាន សំខាន់​បំផុត​ទាល់តែ​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​សហកា​រទាំង​អស់​គ្នា ព្រោះ​ថា​អ្នក​សេប​គ្រឿងញៀន សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​កន្លែង​បន្សាប​គ្រឿងញៀន តែ​ចំពោះ​អ្នកជួញដូរ​គ្រឿងញៀន​វិញ គឺ​សមត្ថកិច្ច​បង្ក្រាប​ចាប់​បញ្ជូន​ទៅ​តុលាការ​កាត់ទោស​ទៅតាម​ច្បាប់​។​

​បើតាម​លោកនាយក​រដ្ឋបាល​ខណ្ឌ «​យើងទាំងអស់គ្នា​កុំប្រងើយកន្តើយ​ឱ្យសោះ​ចំពោះ​គ្រឿងញៀន ព្រោះ​ថា​ថ្ងៃនេះ​កូន​គេ ប្អូនគេ និង​ក្មួយ​គេ​ពាក់ព័ន្ធ​គ្រឿងញៀន ស្រាប់តែ​ថ្ងៃ​ក្រោយ​អាច​ធ្លាក់​មក​លើ​កូន​យើង ប្អូន​យើង និង​ក្មួយ​យើង​វិញ​ក៏​អាច​ថា​បាន​»​។​

​សម្រាប់​លោក ហែម ឬ​ទ្ធី នាយករង​រដ្ឋបាល​ខណ្ឌ ក៍​បាន​លើកឡើង​ផងដែរ​ថា ការចូលរួម​សហការ ទប់ស្កាត់ និង​បង្រាប​ឱ្យអស់​គ្រឿងញៀន​ពី​សហគមន៍​មូលដ្ឋាន​យើង​នេះ មាន​៣​សំខាន់ៗ​៖ ទី​១-​ប្រជាពលរដ្ឋ​ត្រូវ​បង្កា និង​ទី​២-​ប្រជាពលរដ្ឋ​ត្រូវ​ណែនាំ ហើយ​និង​ទី​៣-​ប្រជាពលរដ្ឋ​ត្រូវ​រាយការណ៍ នោះ​គ្រឿងញៀន​ប្រាកដជា​មិន​មាន​ក្នុង​សហគមន៍​យើង​ទៀត​នោះទេ​។ កន្លងមក​ប្រជាពលរដ្ឋ តែងតែ​សំណូមពរ​ដល់​សមត្ថកិច្ច​បង្រាប​ឱ្យអស់​គ្រឿងញៀន​ក្នុង​មូលដ្ឋាន នោះ​ទាល់តែ​បងប្អូន​ចូល​រួមសហការ ហើយ​កុំ​លាក់​ឱ្យសោះ​ទើប​អាច​បង្ក្រាបបាន បើ​ស្រលាញ់​សាច់ញាតិ​បងប្អូន​៕

Filed in: ព័ត៌មានជាតិ