ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ទ្រាំលែងបាន ស្ត្រី​ម្នាក់ សំរេចចិត្ត​ប្តឹង​សមត្ថកិច្ច អោយ​ចាប់ប្តី ក្រោយ​ហឹង្សា​លើ​រូបនាង​និង​កូន​ព្រោះ តែ​រឿង​សុំ​លុយ​មិនបាន​!

ទ្រាំលែងបាន ស្ត្រី​ម្នាក់ សំរេចចិត្ត​ប្តឹង​សមត្ថកិច្ច អោយ​ចាប់ប្តី ក្រោយ​ហឹង្សា​លើ​រូបនាង​និង​កូន​ព្រោះ តែ​រឿង​សុំ​លុយ​មិនបាន​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​) ៖ ស្ត្រី​ម្នាក់​ដោយ​សារ​ទ្រាំលែងបាន ក៏​ប្តឺង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​ប្តី​ដែល​ប្រើប្រាស់​គ្រឿងញៀ​.​ន និង​ប្រើ​អំពើ​ហិ​.​ង្សា​លើ​ប្រពន្ធ​និង​កូន និង​ត្រូវបាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត កាលពី​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២២ ។​

​ជន​រូប​នេះ​មានឈ្មោះ ម៉ាប់ និមល អាយុ​៣៣​ឆ្នាំ ពុំ​មាន​មុខរប​ប​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សា​កណ្តាល ក្រុង​ប៉ោយប៉ែត ។​

​បើ​តាម​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ថ្លែងថា ស្ត្រី​ឈ្មោះ សេង ម៉ាលី​យ៉ា អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត បាន​ប្តឹង​បុរស​ជា​ប្តី​ឈ្មោះ ម៉ាប់ និមល ដែល​បាន​ប្រើប្រាស់​គ្រឿងញៀន ហើយ​ប្រើ​អំពើហិង្សា​លើ​ប្រពន្ធ​និង​កូន​កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២២ កន្លងទៅ ។​

​ក្រោយពី​ទទួល​ពាក្យបណ្តឹង​នេះ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត បាន​ទៅ​ឃាត់ខ្លួន​ជន​ឈ្មោះ ម៉ាប់ នី​មល នៅ​រសៀល​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២២ នាំយក​មក​សាកសួរ​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ។​

​លោក នួន នី​ណារ៉ូ ថ្លែង​ទៀត​ថា ក្រោយ​ការសាកសួរ និង​ធ្វើតេស្ត គឺ​ជនសង្ស័យ​ពិតជា​បាន​ប្រើប្រាស់​គ្រឿងញៀ​.​ន និង​ប្រើ​អំពើ​ហិ​.​ង្សា​លើ​ប្រពន្ធ​និង​កូន​មែន ហើយ​ចំពោះ​មូលហេតុ គឺ​មកពី​សុំ​លុយ​ទៅ​ទិញ​ថ្នាំញៀ​.​ន​មិនបាន ៕​សហការី​

Filed in: ព័ត៌មានជាតិ