ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​រថយន្ត​ខ្សែ​ដឹក​គ្រឿង​សង្ហា​រឹម​មួយគ្រឿង ក្រឡាប់​ក្អួត​ចេញ​ចេញ​សុទ្ធតែ​ឈើ​!

​រថយន្ត​ខ្សែ​ដឹក​គ្រឿង​សង្ហា​រឹម​មួយគ្រឿង ក្រឡាប់​ក្អួត​ចេញ​ចេញ​សុទ្ធតែ​ឈើ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នា​ព្រឹក​ថ្ងៃទី​15 ខែកក្កដា ឆ្នាំ 2022 ទៀបភ្លឺ​នៅ​វេលា​ម៉ោង​ប្រហែល 3 ជាង​ជិត 4 នៅ​ចំណុច​ភូមិ​គោ​លា​ប់ ឃុំ​គោ​លា​ប់ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ មាន​រថយន្ដ​សាម​យ៉ុង​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2Y6246 បាន​បើ​ដឹកឈើ​ពី​ខេត្ត​ស្ទឹងត្រែង ឆ្លងកាត់​ខេត្ត​ក្រចេះ ឆ្ពោះទៅ​ខេត្ត​នានា ។​

​លុះដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​បាន​បែក​កង់​ក្រ​ទ្បាប់​ផ្ងាជើង​ហើយ​ខ្ជាក់​ចេញ​សុទ្ធតែឈើ​ប្រភេទ​ដួងចែម មាន​កំរាស់​5​ហ៊ុន មុខ​25 នៅមុខ​30​ប្រវែង​3​ម៉ែត្រ​ទៅ​បួន​ម៉ែត្រ ហើយ​ម្ចាស់​បាន​រត់គេចខ្លួន​បាត់​ស្រមោល​ឈឹង ។​

​តាម​ប្រភព​ព័ត៌មាន​ពី​បងប្អូន​អ្នកសារព័ត៌មានរ ថយ​ន្ដ​ដឹកឈើ​សិប្បកម្ម​បង្កប់​ឈើ​ប្រណិត និង​មាន​បី​គ្រឿង​រត់​គេច​ពីរ​គ្រឿង និង​ក្រ​ទ្បាប់​មួយគ្រឿង ដឹកឈើ​ចេញពី​ខេត្ត​ស្ទឹងត្រែង ឆ្លងកាត់​ខេត្ត​ក្រចេះ ជា​រៀងរាល់​យប់ តែ​សមត្ថកិច្ច​ថា ទ្បាន​ដឹក​សិប្បកម្ម មិន​ដែល​បង្ក្រាប​ទេ ។​

​ប​ច្ច​ប្បន្ន ទ្បាន​នឹង​ឈើ​សមត្ថកិច្ច​ចរាចរណ៍​បាន​ស្ទូច​នឹង​ដឹកយក​ទៅ​ដាក់​នៅ​អធិការ​ស្រុក​ចិត្រ​បុរី​ខេត្ត​ក្រចេះ ហើយ​រង់ចាំ​ការដោះស្រាយ​បន្ត ។​

​ជា​ចុងក្រោយ​ប្រជាពលរដ្ឋ សូម​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ជួយ​មាន​វិធានការ​បង្ក្រាប​ទៅ​ទ្បាន​ដឹក​សិប្បកម្ម​បង្កប់​ឈើ​ឆៅ​ជាច្រើន​គ្រឿង​ក្នុង​មួយ​យប់​នេះ​ផង ៕

Filed in: ព័ត៌មានជាតិ