ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​កម្ពុជា​-​វៀតណាម​ប្តេជ្ញា​បន្ត​កិច្ចសហប្រតិបត្តិការ​ការពា​រ​សន្តិសុខ សណ្តាប់ធ្នាប់ ប្រែក្លាយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ប្រកប​ដោយ​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​

​កម្ពុជា​-​វៀតណាម​ប្តេជ្ញា​បន្ត​កិច្ចសហប្រតិបត្តិការ​ការពា​រ​សន្តិសុខ សណ្តាប់ធ្នាប់ ប្រែក្លាយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ប្រកប​ដោយ​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​កែប ៖ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២២​នេះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​បាន​រៀបចំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​សហប្រតិបត្តិកា​រ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ព្រំដែន​រវាង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប កំពត ព្រះសីហនុ (​កម្ពុជា​) ជាមួយ​មន្ទីរ​នគរបាល​ខេត្ត​គៀន​យ៉ាង (​វៀតណាម​) ឆ្នាំ​២០២១ ក្រោយ​ការរីក​រាលដាល​នូវ​ជំងឺ​កូវី​ដ​-១៩ ជា​សកល និង​ការខិតខំ​ប្រយុទ្ធប្រឆាំង​បង្ការ​ទប់ស្កាត់​របស់​រា​ជ​រដ្ឋាភិបាល​របស់​ប្រទេស​ទាំង​ពីរ​។​

​ប្រតិភូ​នគរបាល​ខេត្ត​គៀន​យ៉ាង វៀតណាម​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ង្វៀង វ៉ាន់​ហឹង នាយក​មន្ទីរ​នគរបាល​ខេត្ត​គៀន​យ៉ាង និង ប្រតិភូ​ចំនួន​១៤​នាក់ ខណៈ​ខេត្ត​កែប​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ សម្បត្តិ សុធា​រដ្ឋ ស្នងការ​នគរបាល​ខេត្ត និង​ប្រតិភូ​អមដំណើរ​ចំនួន​២០​នាក់​, ខេត្ត​កំពត​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ជៀ​វ សា​មិត្ត ស្នងការរង​នគរបាល​ខេត្ត និង​ប្រតិភូ​អមដំណើរ​ចំនួន​១៥​នាក់​។ ចំណែក​ខេត្ត​ព្រះសីហនុ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត និង​ប្រតិភូ​អមដំណើរ​១៩​នាក់​។​

​អង្គប្រជុំ​បាន​ស្តាប់​របាយការណ៍​បូកសរុប​លទ្ធផល នៃ​កិច្ច​ប្រតិបត្តិការ​ការពា​រ​សន្តិសុខ​ព្រំដែន បង្ការ​ទប់ស្កាត់ បង្ក្រាប​បទល្មើស​នានា តាម​តំបន់​ព្រំដែន​គោក និង​តាម​ដែនទឹក​ប្រវត្តិសាស្ត្រ នៃ​ប្រទេស​ទាំង​ពីរ រួមមាន ៖ បទល្មើស​ឆ្លងដែន បទល្មើស​នេសាទ ការជួញដូរ មនុស្ស ការជួញដូរ​ផ្លូវភេទ ការជួញដូរ​អាវុធ ការជួញដូរ​គ្រឿងញៀន បទល្មើស​សេដ្ឋកិច្ច បទល្មើស​ព្រហ្មទណ្ឌ និង​បទល្មើស​ផ្សេងៗ ទៀត ។​

​ក្នុងឱកាស​នោះ​ដែរ លោក​នាយក​មន្ទីរ​នគ​របាល​ខេត្ត​គៀន​យ៉ាង​វៀតណាម និង​លោកស្នងការ​នគរបាល​ទាំង​បី​ខេត្ត​ខាង​កម្ពុជា​បាន​មានប្រសាសន៍​ដោយ​បាន​ឯកភា​ពលេី​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​កន្លងមក ព្រមទាំង​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​បន្ត​កិច្ច​សហ ប្រតិបត្តិ​ការការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ប្រែក្លាយ​ព្រំដែន នៃ​ប្រទេស​ទាំង​ពីរ​ប្រកប​ដោយ​សុខ សន្តិភាព និង​ការអភិវឌ្ឍន៍ និង​បន្ត​រឹតចំណង​មិត្តភាព​ឲ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត ព្រមទាំង​រួមគ្នា​ផ្សព្វផ្សាយ​អំពី​វិធានការ​បង្ការ​ជំងឺ​កូវី​ដ​-១៩ ឲ្យបាន​ល្អ​បន្ថែម​ទៀត​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ