ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​លោក ឃួ​ង ស្រេង នាំយក​ទៀនវស្សា​ប្រគេន​វត្ត​១៥១​វត្ត ទូទាំង​រាជធានី​ភ្នំពេញ​

​លោក ឃួ​ង ស្រេង នាំយក​ទៀនវស្សា​ប្រគេន​វត្ត​១៥១​វត្ត ទូទាំង​រាជធានី​ភ្នំពេញ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ដើម្បី​រួមចំណែក​លើក​ស្ទួយ​វិស័យ​ព្រះពុទ្ធសាសនា​ឲ្យ​ថ្កុំថ្កើង​រុងរឿង​ថែមទៀត នា​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២២​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី ព្រមទាំង​បុត្រ រួម​ជាមួយ​មន្ត្រី​រាជកា​រ​, កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ បាន​មូលមតិ​គ្នា​នាំ​យក​ទៀន​ព្រះវស្សា ទេយ្យវត្ថុ បច្ច័យ និង​គ្រឿង​បរិក្ខា​ផ្សេងៗ​ទៅ​ប្រគេន​ដល់​ព្រះសង្ឃ ចំនួន​១៥១​វត្ត ទូទាំង​រាជធានី​ភ្នំពេញ សម្រាប់​ពិធីបុណ្យ​ចូល​ព្រះវស្សា ដោយ​បាន​ប្រាព្វឡើង នៅក្នុង​បរិវេណ​វត្ត​ចន្ទ័បុរី​វង្ស ស្ថិត​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ​។​

​លោក ឃួ​ង ស្រេង នា​ឱកាស​នោះ បាន​លើកឡើង​ថា ក្នុង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ពួកគេ​បាន​យក​សាសនា​ដែល​ជា​ជំនឿ​របស់​ប្រជាពលរដ្ឋ​ធ្វើ​ជា​សត្រូវ ហើយ​ថែមទាំង​កាប់សម្លាប់​ប្រជាជន​ស្លូតត្រង់ រួម​ទាំង​សម្លាប់​ទាំង​ផ្លូវ​អារម្មណ៍ ជំនឿ​របស់​ប្រជាពលរដ្ឋ​ឲ្យស្លាប់​ទៅ​ជាមួយ​ដែរ​។ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន បាន​ធ្វើឲ្យ​ជីវិត​យើង​បាន​រស់​ឡើង​វិញ គ្រប់​ជំនឿ​សាសនា​រស់​ឡើង​វិញ ហើយ​ថែមទាំង​រីកលូតលាស់​ប្រកបដោយ​ភាព​សុខ​ដម​រម្យ​នា ក្នុង​សន្តិភាព ប្រជាពលរដ្ឋ​មាន​សិទ្ធ​គ្រប់បែបយ៉ាង ក្នុង​ការជឿ​ជំនឿ​ដែល​ខ្លួន​ពេញចិត្ត​។​

​លោក​បន្តថា បើ​គ្មាន​សុខសន្តិភាព គ្មាន​ការរីកចម្រើន​ផ្នែក​អាណាចក្រ ក៏​មិន​អាច​ធ្វើ​ឲ្យ​ផ្នែក​ពុទ្ធចក្រ​រីកចម្រើន​បានដែរ​។ ដូច្នេះ​យើង​ត្រូវ​នឹក​ទៅដល់​ស្ថាបនិក​សន្តិភាព នោះ​គឺ​សម្ដេច​តេជោ ហ៊ុន សែន​។ គុណបំណាច់​ដ៏​ធំធេង​របស់​សម្តេច​បាន​ធ្វើ ឲ្យ​ប្រទេស​ជាតិ​មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​។​

​ក្នុងឱកាស​នោះ​ដែរ លោក ឃួ​ង ស្រេង ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទៅ​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ ឲ្យបាន​គ្រប់ៗ​គ្នា និង​គ្រប់ដូស ខណៈ​ដែល​នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ជំងឺ​កូវី​ដ​-១៩ ហាក់​កំរើក​ឡើង​វិញ​។​

​លោក ឃួ​ង ស្រេង បាន​បញ្ជាក់ទៀតថា បច្ច័យ​ដែល​ទួលបាន​ពី​ពុទ្ធបរិស័ទ ចូលរួម​ចាប់មគ្គផល​នា​ឱកាស​បុណ្យ​នេះ មាន​ប្រាក់​រៀល​ចំនួន​១៣,៦៤០,៧០០​រៀល និង​ជាង​៣០០​ដុល្លារ សម្រាប់​ប្រគេន​ព្រះសង្ឃ​វត្ត​ច័ន្ទ​បុរី​វង្ស​។ ដោយឡែក សម្រាប់​វត្ត​ទាំង​១៥១​វត្ត ក្នុង​រាជធានី​ភ្នំពេញ ក្នុង​មួយ​វត្ត​ទទួលបាន​បច្ច័យ​១០០,០០០​រៀល​, ទៀន​ព្រះវស្សា​១​គូ​, អង្ករ​១០០​គីឡូក្រាម​, សា​ដក​១, ស្ករស​១​បាវ​, ទឹកដោះគោ​១​កេស​, ទឹកក្រូច​៤​កេស​, ទឹក​សុទ្ធ​២​កេស​, មី​៤​កេស និង​ត្រីខ​១​កេស​។​

​គួរបញ្ជាក់​ថា តាម​ទំនៀម​ទំលាប់​ប្រពៃណី​ព្រះពុទ្ធសាសនា ពិធី​បុណ្យ​ចូល​ព្រះវស្សា​នេះ មាន​រយៈពេល​៣​ខែ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​១​រោច ខែ​អាសាឍ ដល់​ថ្ងៃ​១៥​កើត ខែ​អស្សុជ​។ ក្នុង​រយៈពេល​នេះ ព្រះសង្ឃ​មិន​អាច​និមន្ត​ចេញ​ទៅ​បិណ្ឌ​បាត្រ​នៅ​ខាងក្រៅ ឆ្ងាយៗ​ពី​វត្ត​បាន​នោះ​ទេ ត្រូវ​គង់​នៅ​ចាំ​ព្រះវស្សា​ក្នុង​វត្ត រហូត​គ្រប់​៣​ខែ ដើម្បី​រៀនសូត្រ​ធម៌​អា​រ្យ ក្បួនច្បាប់ តាម​ពិទ្ធានុញ្ញា​តិ ដោយ​ខិតខំ​ផ្ចង់​សំភី សិក្សា​រៀនសូត្រ ក្រោម​ពន្លឺ​ភ្លើងទៀន​ព្រះវស្សា ដែល​បាន​ដុត​បំភ្លឺ​ដោយ​ឆេះ​រហូត​មិន​អោយ​ដាច់​។ រយៈពេល​៣​ខែ​នេះ ហើយ​ដែល​ពុទ្ធបរិស័ទ ត្រូវបំពេញ​កុសល ជួយ​ផ្គត់ផ្គង់​ដល់​ព្រះសង្ឃ​ដែល​ជា​ស្រែបុណ្យ នៅ​ពេល​ព្រះសង្ឃ​មិន​អាច​និមន្ត​ចេញ​បិណ្ឌ​បាត្រ​បាន​៕

Filed in: ព័ត៌មានជាតិ