ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​កូនឈើ​ជាង​៣​ពាន់​ដើម ត្រូវបាន​ចែក​ជូន​ពលរដ្ឋ​, អភិបាលខេត្ត​កំពង់ស្ពឺ ផ្តាំ​ពលរដ្ឋ​ថា​មិន​ត្រូវ​បំផ្លាញ​ព្រៃឈើ​ឡើយ

​កូនឈើ​ជាង​៣​ពាន់​ដើម ត្រូវបាន​ចែក​ជូន​ពលរដ្ឋ​, អភិបាលខេត្ត​កំពង់ស្ពឺ ផ្តាំ​ពលរដ្ឋ​ថា​មិន​ត្រូវ​បំផ្លាញ​ព្រៃឈើ​ឡើយ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ស្ពឺ​)៖ ថ្លែង​ទៅ​កាន់​អ្នក​ដាំ​កូន​ឈើ​នា​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២២ លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​លើកឡើង​ថា មនុស្ស​ពិតជា​ត្រូវការ​ព្រៃឈើ និង​ឈើ​តាំងពី​ចាប់កំណើត​រហូតដល់​ពេល​ស្លាប់​។ ឧទាហរណ៍ ពេល​ម្តាយ​យើង​ឆ្លងទន្លេ (​សំរាលកូន​) យើង​ត្រូវការ​អុស ឬ​ធ្យូង សម្រាប់​អាំង​ឆ្នើរ​យកកំ​ដៅដល់​កូនៗ​ឲ្យមាន​សុខភាព​ល្អ ហើយ​អុស ឬ​ធ្យូង​នេះ​ត្រូវបាន​គេ​យក​ទៅ​បូជាសព​នៅ​ដែល​យើង​ស្លាប់​។ «​ឈើ​ពិតជា​មាន​តម្រូវការ​ចាំ​ជាច្រើន សម្រាប់​កិច្ច​គាំពារ​បរិស្ថាន ជា​ជម្រក​សត្វព្រៃ​បន្ត​ពូជ សម្រាប់​ដុត​ចម្អិន​អាហារ​បម្រើឲ្យ​ការរស់នៅ​របស់​មនុស្ស​»​។​

​លោក​អភិបាលខេត្ត​កំពង់ស្ពឺ បាន​រម្លឹកថា បុណ្យ​រុក្ខទិវា បានចាប់កំណើត​លើកដំបូង​ក្នុងប្រទេស​កម្ពុជា​យើង តាំងពី​សម័យ​សង្គមរាស្ត្រនិយម នា​ទស្សវត្ស​ទី​៥០ ក្រោម​ព្រះរាជ​តំរិះ​ផ្ដួចផ្តើម​ដ៏​ខ្ពង់ខ្ពស់​របស់​អតីតព្រះមហាក្សត្រ ព្រះបាទ ព្រះ​នរោត្តម ព្រះ​បរម​រតន​កោដ្ឋ ជាទី​គោរព​សក្ការៈ នៃ​យើង​ដែល​កាលនោះ ព្រះអង្គ​បាន​ឡាយ ព្រះ​ហស្ថលេខា​លើ​ព្រះរាជក្រឹត្យ​លេខ ៧៣៨ នស ចុះ​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​១៩៥២ បង្កើតឲ្យមាន​ពិធីបុណ្យ​ជាតិ​មួយ​ហៅថា «​បុណ្យ​រុក្ខទិវា​ជាតិ​» ដែល​ត្រូវ​រៀបចំ​ធ្វើឡើង​ជា​រៀងរាល់​ឆ្នាំ​ក្រោម ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះមហាក្សត្រ​តរៀងមក​។​

​លោក​អភិបាលខេត្ត បាន​សង្កត់ធ្ងន់ថា ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ ប្រកបដោយ​គតិបណ្ឌិត​ដ៏​ឈ្លាសវៃ និង​ម៉ឺងម៉ាត់​បំផុត​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ប្រទេសជាតិ​យើង​បាន ចាប់ផ្តើម​បោះជំហាន​ទៅកាន់ ការរីកចម្រើន​លើ​គ្រប់​វិស័យ ក្នុង​នោះ​វិស័យ​ព្រៃឈើ​ក៏​ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ជំរុញ​ការអនុវត្ត​កម្មវិធី ព្រៃឈើ​ជាតិ​មានដូចជា​៖
* ការកំណត់​ព្រំប្រទល់​ព្រៃឈើ​
* ការអភិរក្ស​ធនធាន​ព្រៃឈើ និង​ជីវជម្រុះ​
* ការពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ព្រៃឈើ​
* កម្មវិធី​សហគមន៍​ព្រៃឈើ និង​ការផ្សព្វផ្សាយ​ជាដើម ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការស្តារ​វិស័យ​ព្រៃឈើ និង​អភិវឌ្ឍ​ប្រទេសជាតិ​។​
​ជាក់ស្ដែង​ក្នុង​ឆ្នាំ​២០២២​នេះ ទិវា​ពលកម្ម​ដាំ​ដើមឈើ​ជា​ប្រពៃណី​ជាតិ​ហៅថា​រុក្ខ​ទិវា បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី​៩ ខែកក្កដា​កន្លងទៅនេះ នៅ​ភូមិ​សំបួរមាស ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្ត​បាត់ដំបង ក្រោម​ព្រះរាជធិបតីភាព ដ៏​ខ្ពង់ខ្ពស់​ព្រះ ករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា ទី​គោរព​សក្ការៈ​។​
​ឆ្នាំ​នេះ​ជាក់ស្តែង ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ស្ពឺ មាន​ទីតាំង​បណ្តុះ​កូនឈើ ១៣​កន្លែង ដែល​មាន​កូន​ឈើ​សរុប ២៣,៦០៦​ដើម បាន​ចែ​ជូន​ពលរដ្ឋ លា​សា​រៀន វត្ត​អារាម អស់​ចំនួន ៣,១៦៥​ដើម នៅសល់​ត្រៀម​ក្នុង​ថ្នាល​ចំនួន ២០,៤៤១​ដើម​៕

Filed in: ព័ត៌មានជាតិ