ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

នាំខ្លួន​ជនសង្ស័យ​ចំនួន ០៣ នាក់ ពី​បទ​ធ្វើ​សកម្មភាព​លួច​មាន​ស្ថាន​ទម្ងន់​ទោស និង​បង្ក​សំណុំរឿង​ទៅ​តុលាការ​

នាំខ្លួន​ជនសង្ស័យ​ចំនួន ០៣ នាក់ ពី​បទ​ធ្វើ​សកម្មភាព​លួច​មាន​ស្ថាន​ទម្ងន់​ទោស និង​បង្ក​សំណុំរឿង​ទៅ​តុលាការ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២២ លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​រតនៈមណ្ឌល​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​កាច់​សោរ​លួច​យក​ម៉ូតូ​) ០១​ករណី និង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់​នៅ​ចំណុច​ផ្សេង​គ្នា​មក​កាន់​ស្នងការដ្ឋាន ។​

1-​ច​ណុ​ច​ទី​០១ នៅវេលា​ម៉ោង​ប្រហែល​០៩:៣០​នាទី នៅ​ចំណុច​ភូមិភ្ជាវ​ឃុំត្រែង ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង កម្លាំង​យើង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ​០១​នាក់​ឈ្មោះ​កូវ​ប៊ុនឡុច​ហៅ​ស៊ិនសេត​ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ជ្រៃ​ថ្មី​ឃុំ​ជ្រៃ​ស្រុក​ថ្មគោល​ខេត្ត​បាត់ដំបង​។​

2-​ចំណុច​ទី​២​វេលា​ម៉ោង​១៤:២២​នាទី នៅ​ចំណុច​ភូមិ​បាយ​ដំ​រាំ ឃុំ​ឈើ​ទាល ស្រុក​បាណន់ ខេត្ត​បាត់ដំបង កម្លាំង​យើង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ​០១​នាក់​ទៀត ឈ្មោះ កូវ រិទ្ធី ហៅ​រិទ្ធ ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ មាន​ទី​លំ នៅ​ភូមិ​ជ្រៃ​ថ្មី​ឃុំ​ជ្រៃ​ស្រុក​ថ្មគោល​ខេត្ត​បាត់ដំបង ។​

3-​ចំណុច​ទី​៣ នៅវេលា​ម៉ោង​១៩:២៦​នាទី នៅ​ចំណុច​ភូមិ​ជ្រៃ​ថ្មី ឃុំ​ជ្រៃ​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង កម្លាំង​យើង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ​០១​នាក់​ទៀត ឈ្មោះ ជា សុខ​នឿន ហៅ ស មឿន ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ពង្រ សង្កាត់​ពញ្ញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។​

​តាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភា​ព​ថា​៖ កាលពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​ប្រហែល​១០:២០​នាទី នៅ​ចំណុច​ភូមិ​បាណង់ ឃុំ​ស្តៅ ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង ជនសង្ស័យ​ឈ្មោះ កូវ ប៊ុនឡុច និង​ជនសង្ស័យ​ឈ្មោះ កូវ រិទ្ធី បានធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ឃ្លីក​ពណ៌​ស ដោយ​ឈ្មោះ ឡុច ជា​អ្នក​ជិះ​ពីក្រោយ​និង​ជា​អ្នក​ចុះ​ធ្វើ​សកម្មភាព​កាច់​សោរ​លួច​យក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​បាត់ដំបង 1AA-1339 ដែល​ជា​របស់​ជនរងគ្រោះ​ឈ្មោះ ហោ ពៅ ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំការ​ល្មុត ឃុំ​ស្តៅ ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង រួច​ជិះ​យក​មក​អោយ​ជនសង្ស័យ​០១​នាក់​ទៀត​ឈ្មោះ​នឿន ដើម្បី​យកទៅ​លក់​។​

​នៅ​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង​ប្រហែល​០៩:៣០​នាទី នៅ​ចំណុច​ស្ទឹង​ក្រោម ទំនប់​ចិន ស្ថិតនៅក្នុង​ភូមិភ្ជាវ ឃុំ​ត្រែង ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង ជនសង្ស័យ​ឈ្មោះ កូវ ប៊ុនឡុច និង​ជនសង្ស័យ​ឈ្មោះ ជា សុខ​នឿន បានធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ​ដោយ​ឈ្មោះ​ឡុច​ជា​អ្នក​ជិះ​ពីក្រោយ​និង​ជា​អ្នក​ចុះ​ធ្វើ​សកម្មភាព​កាច់​សោរ​លួច​យក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ស៊េរី​ឆ្នាំ​២០១៩​ពាក់​ស្លាក​លេខ​បាត់ដំបង​1AF-8945 ដែល​ជា​របស់​ជនរងគ្រោះ​ឈ្មោះ ឈួន សា​វ័ន ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិភ្ជាវ ឃុំ​ត្រែង ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង ។​

​ក្រោយ​ពី​ជនសង្ស័យ​ខាងលើ​ធ្វើ​សកម្មភាព​រួច​ជិះ​ម៉ូតូ​បាន​ប្រហែល​១០​ម៉ែត្រ ត្រូវបាន​ម្ចាស់​ម៉ូតូ​ឃើញ​ទាន់​និង​បាន​ស្រែក​អោយ​គេ​ជួយ​ដេញ​ចាប់​ចោរ រហូត​ដល់​ចំណុច​ខាងលើ ក៏​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​យើង​ធ្វើ​ការឃាត់ខ្លួន​បាន​។​

​វត្ថុតាង​ដកហូត​រួមមាន ៖ សោរ​សម្រាប់​ដោះ​លេខ​៨​មាន​រាង​អក្សរ​L​ចំនួន​០២​ដើម ផ្លែ​តួ​ណឺ​វីស​ឆាប​រាង​សំប៉ែត​ចុង​ស្រួច​០១ ផ្លែ​ស្វាន​ឆាប​មាន​រាង​សំប៉ែត​ចំនួន​០១ ផ្លែ​តួ​ណឺ​វីស​កែច្នៃ​មាន​រាងអក្សរ​T​ចំនួន​០១ ម៉ូតូ​ម៉ាក​ហុងដា​ឃ្លីក​ពណ៌​ស​ស៊េរី​ឆ្នាំ​២០២០​ពាក់​ស្លាក​លេខ​បាត់ដំបង​1AI-1181 ចំនួន​០១​គ្រឿង ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០២០​ពាក់​ស្លាក​លេខ​កំពត​1Q-9479 ។​

​បច្ចុប្បន្ន ការិយាល័យ​ជំនាញ​កំពុង​ធ្វើ​ការកសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

​គួរបញ្ជាក់​ថា សកម្មភាព​បង្ក្រាប​ដោយ​ខាង​លើ គឺ​ដោយ​ការអនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ឯកឧត្ដម​ឧត្តមសេនី​យ៍​ទោសាតគឹ​មសាន​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ក៏ដូចជា​លោក​វរសេនីយ៍ឯក​លឹម​ពុទ្ធីឡា​ស្នងការរង​ផែនការ​ងារ​នគរបាល​ព្រហ្មទណ្ឌ​លោក​វរសេនីយ៍ទោ​ភួង​ចន្ទ័​តារា​ស្នងការរង​ជំនួយកា​រ​ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​និង​មាន​ការសម្របសម្រួល​ទៅ​លើ​នីតិវិធី​ពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង ៕

Filed in: ព័ត៌មានជាតិ