ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

រថយន្ត​របស់​ឈ្មួញ​ថៃ​មួយ​គ្រឿង ដែល​ដឹក​បំពាន​ច្បាប់​ដឹកជញ្ជូន​របស់​កម្ពុជា ត្រូវបាន​យកចេញ​ពី​ការឡោមព័ទ្ធ​របស់​ប្រជាពលរដ្ឋ​ហើយ បន្ទាប់​ពី​មេខ្លោង​ជា​អ្នក​នៅ​ពីក្រោយ​នៃ​ចលនា​តវ៉ា​នេះ​ត្រូវបាន​វែកមុខ​ជា​សាធារណៈ នៅ​បាត់ដំបង​

រថយន្ត​របស់​ឈ្មួញ​ថៃ​មួយ​គ្រឿង ដែល​ដឹក​បំពាន​ច្បាប់​ដឹកជញ្ជូន​របស់​កម្ពុជា ត្រូវបាន​យកចេញ​ពី​ការឡោមព័ទ្ធ​របស់​ប្រជាពលរដ្ឋ​ហើយ បន្ទាប់​ពី​មេខ្លោង​ជា​អ្នក​នៅ​ពីក្រោយ​នៃ​ចលនា​តវ៉ា​នេះ​ត្រូវបាន​វែកមុខ​ជា​សាធារណៈ  នៅ​បាត់ដំបង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​)៖ នៅ​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០២២​នេះ ក្រុមការងារ​ជញ្ជីង​ចល័ត​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដឹកនាំ​ដោយ​លោក ឯក រដ្ឋ អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ព្រមទាំង​មន្ត្រី​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​បាត់ដំបង ព្រមទាំង​កម្លាំង​សមត្ថកិច្ច​ស្រុក​ភ្នំព្រឹក បាន​ឆ្មក់​ចុះ​ថ្លឹង​រថយន្ត​ដឹកជញ្ជូន​នៅលើ​ផ្លូវ​៥៩ ស្ថិតក្នុង​ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង ដោយ​ចាប់​បាន​រថយន្ត​របស់​ឈ្មួញ​ថៃ​ពីរ​គ្រឿង ដែល​កំពុង​ធ្វើ​សកម្មភាព​ដឹក​ពោត​ចេញពី​កម្ពុជា ឆ្ពោះ​ទៅ​ច្រក​អូរ​រំដួល​ចេញ​ទៅ​ប្រទេស​ថៃ​។​

​បន្ទាប់​ពី​ការ​ថ្លឹង​រថយន្ត​ពីរ​គ្រឿង​នេះ មួយ​គ្រឿង​មាន​ទម្ងន់​សរុប ៨២​តោន លើស​ទម្ងន់​កំណត់​ជាង ៤០​តោន និង​មួយ​គ្រឿង​ទៀត មាន​ទម្ងន់ ៦៤​តោន លើស​ទម្ងន់​កំណត់​ជាង ២០​តោន​។ រថយន្ត​នេះ គឺ​ដឹក​លើស​ទម្ងន់​កំណត់​ច្រើនជាង ២០​ភាគរយ​។ ទម្ងន់​ដែល​បាន​ដឹក​លើស​នេះ យោង​ទៅតាម​មាត្រា​៦០ នៃ​ច្បាប់​ស្តីពី​ផ្លូវថ្នល់ គឺ​តម្រូវ​ឱ្យ​រើ​ទំនិញ​ចេញ ហើយ​ឃាត់​រថយន្ត​ទុក​មួយ​ឆ្នាំ និង​ពិន័យ​អន្តរការណ៍​ជា​ប្រាក់ ៣០​ម៉ឺន​រៀល​ក្នុង​មួយ​តោន និង​ដក​បណ្ណ​បើកបរ និង​ព្យួរទុក​ចំនួន​ពីរ​ឆ្នាំ​។​

​បន្ទាប់​ពី​ការសម្របសម្រួល​ដើម្បី​បំបែក​ការតវ៉ា​នោះ​មិន​ទទួលបាន​ជោគជ័យ ទាំង​ព្រះរាជអាជ្ញា មន្ត្រី និង​អាជ្ញាធរ ក៏​បាន​ចាកចេញ​ពី​ទីតាំង​នោះ​នៅវេលា​ម៉ោង​ប្រមាណ​ជា ១០​យប់​។​
​គេ​បាន​រកឃើញថា ការតវ៉ា ការ​ចេញ​មក​រារាំងរ​បស់​ប្រជាពលរដ្ឋ​មិន​ឱ្យ​យក​រថយន្ត​ដឹក​លើស​ទម្ងន់​របស់​ឈ្មួញ​ថៃ​នេះ មាន​ការរៀបចំ​ចលនា និង​ញុះញង់ ពី​ក្រុម​ឈ្មួញ​ខ្មែរ​រកស៊ី​ប្រមូល​ទិញ​ពោត​នៅតាម​ព្រំដែន​នោះ​។
​ជា​ពិសេស​មន្ត្រី​យោធា​ពាក់​ស័ក្តិ ឈ្មោះ រោង សារឹម មាន​តួនាទី​ជា​មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បាត់ដំបង​។​
​មន្ត្រី​យោធា​ឈ្មោះ រោង សារឹម ត្រូវបាន​គេ​ឱ្យ​រហស្សនាម​ស្តេចត្រាញ់​ជាញ​ដែន ដែលជា​អ្នក​រកស៊ី​ជាមួយ​ឈ្មួញ​ថៃ ហើយក៏​ជា​អ្នក​រត់ការ ឬ​កាង​រាល់​ការដឹកជញ្ជូន​លើស​ទម្ងន់​ក្នុង​ភូមិសាស្ត្រ​ស្រុក​សំពៅ​លូន ភ្នំព្រឹក ជាពិសេស​សម្រាប់​ការដឹកជញ្ជូន​ចេញចូល​ទៅ​ថៃ​តាម​ច្រក​អូរ​រំដួល​។​

​មន្ត្រី​យោធា ឈ្មោះ រោង សារឹម និង​ក្រុម​ឈ្មួញ​ខ្មែរ​ដែល​ប្រមូល​ទិញ​ពោត​តាម​ព្រំដែន​ដើម្បី​លក់​ទៅ​ឱ្យ​ឈ្មួញ​ថៃ ពួកគេ​បាន​យក​ប្រជាពលរដ្ឋ​ជា​ខែល​ការពារ​ការរកស៊ី​ដឹក​លើស​ទម្ងន់​របស់​ពួកគេ​។ ពួកគេ​បាន​ប្រាប់​ប្រជាពលរដ្ឋ​ថា បើ​មិន​ឱ្យ​ពួក​គេ​ដឹក​លើស​ទម្ងន់ គឺ​ពួកគេ​រកស៊ី​មិន​ចំណេញ ហើយក៏​មិន​អាច​ទិញ​ពោត​របស់​ប្រជា​កសិករ​ក្នុង​តម្លៃ​មួយ​ថ្លៃ​នោះដែរ​។ ដូច្នេះ​ពួកគេ​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ចេញ​តវ៉ា​ប្រឆាំង​នឹង​មន្ត្រី​ជញ្ជីង​ចល័ត​ឱ្យ​បញ្ឈប់​សកម្មភាព​ចុះ​ចាប់​រថយន្ត​របស់​ឈ្មួញ​ថៃ​ដែល​ដឹក​លើស​ទម្ងន់​ទាំងនោះ​។​

​ឧបាយកល​ខិលខូច​របស់​មន្ត្រី​យោធា ឈ្មោះ រោង សារឹម និង​ក្រុម​ឈ្មួញ​ប្រមូល​ទិញ​ពោត​យក​ពលរដ្ឋ​ធ្វើជា​ខែល​បិទបាំង​ការរកស៊ី​ទុច្ចរិត​របស់ខ្លួន ត្រូវបាន​លាតត្រដាង​ដោយ​មន្ត្រី ហើយ​ក៏​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ផងដែរ​។​
​បន្ទាប់​ពី​ការបង្ហាញ​មុខ​មនុស្ស​នៅ​ពីក្រោយ​នៃ​ការ​ញុះញង់​តាម​បណ្តាញ​ព័ត៌មាន ហើយ​ទៅ​។ បាតុភាព​នៃ​ការប្រមូលផ្តុំ និង​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​កើតចេញពី​ការរៀបចំ​របស់​ក្រុម​ឈ្មួញ​ទាំងនេះ ត្រូវបាន​រំសាយ​ផងដែរ​។​

​នៅ​ថ្ងៃ​អាទិត្យ ទី​១០ ខែកក្កដា ឆ្នាំ​២០២២​នេះ លោក កែវ សុជាតិ ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​បាត់ដំបង បាន​ដឹកនាំ​មន្ត្រី​ជញ្ជីង​ចល័ត ដោយ​មាន​ការចូលរួម​ពី​អភិបាលរង​ខេត្ត​បាត់ដំបង លោក ឯក រដ្ឋ និង​អាជ្ញាធរ​ស្រុក​ផង​នោះ បាន​ចូល​ទៅ​យក​រថយន្ត​នោះ​ចេញ​ទៅ​កន្លែង​រក្សាទុក​នៅ​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ពុកឆ្មា ក្នុង​ក្រុង​បាត់ដំបង ដោយ​ជោគជ័យ និង​សុវត្ថិភាព គ្មាន​ការរារាំង​ទៀត​នោះ​ឡើយ​។​

​បន្ទាប់​ពី​ការរំដោះ​រថយន្ត​ចេញពី​ការឡោមព័ទ្ធ​បាន​ហើយ​នោះ លោក ឯក រដ្ឋ បាន​ទទូច​ដល់​ក្រុម​ឈ្មួញ​ប្រមូល​ទិញ​ពោត​ពី​កសិករ​ឱ្យ​ចូលរួម​គោរព​ច្បាប់​ស្តីពី​ការដឹកជញ្ជូន​របស់​កម្ពុជា ហើយ​មិន​គួរ​សមគំនិត​បើកផ្លូវ​ឱ្យ​រថយន្ត​ឈ្មួញ​ថៃ​ចូល​មក​ដឹក​លើស​ទម្ងន់​បំផ្លាញ​ផ្លូវ​របស់​ខ្មែរ​នោះ​ទេ​។ ទង្វើ​នេះ គឺជា​ការឃុបឃិត គឺជា​ការបើកផ្លូវ​មួយ​ឱ្យ​ជនបរទេស​មក​បំផ្លាញ​ប្រយោជន៍​របស់​ខ្មែរ​។​
​លោក ឯក រដ្ឋ ក៏​បាន​អំពាវនាវ​ដល់​ប្រជាកសិករ​ឱ្យ​មាន​ការពិចារណា​ល្អិតល្អន់​មុន​ធ្វើ​សកម្មភាព​ណាមួយ ដោយ​មិន​ត្រូវ​ជឿ​តាម​ការ​ញុះញង់ ការ​អុជអាល​របស់​ក្រុម​ឈ្មួញ​រហូត​ក្លាយជា​អ្នករងគ្រោះ​ប្រឆាំង​ការអនុវត្តន៍​ការងារ​របស់​មន្ត្រី ដើម្បី​តែ​ប្រយោជន៍​របស់​ឈ្មួញ​នោះឡើយ​។​

​ទន្ទឹមនឹងនេះ ក៏​មាន​សាធារណៈមតិ​មួយចំនួន បាន​អំពាវនាវ​ទៅកាន់​ក្រុម​ឈ្មួញ​ខ្មែរ​ផងដែរ ឱ្យមាន​សុចរិត​ភាព​ក្នុង​ការរកស៊ី សូម​មាន​បេះដូង​ជា​ខ្មែរ កុំ​ដើម្បី​តែ​ភាពមានបាន​របស់ខ្លួន​ដាច់ចិត្ត​យក​កសិករ​ធ្វើ​ជា​ឈ្នាន់ ដាច់ចិត្ត​បើកផ្លូវ​ឱ្យ​ជនបរទេស​មក​បំផ្លាញ​សម្បត្តិ​របស់​ខ្មែរ​។ សាធារណៈមតិ ក៏​បាន​អំពាវនាវ​ដល់​ក្រុម​ឈ្មួញ​ទាំងនេះ ឱ្យ​ចេះ​អាណិត​កសិករ​ពេល​ទិញ​កសិផល​របស់​ពួកគាត់ កុំ​ចេះតែ​ដាក់​ថ្លៃ​លើ​បបូរមាត់​របស់ខ្លួន​។ ចូរ​ក្រឡេក​មើល​ពី​ការលំបាក​របស់​កសិក​រ​ក្នុង​ការដាំដុះ​ផង​។ សូម​យកចំណេញ​ក្នុង​កម្រិត​មួយ​ដែល​អាច​រស់​ទាំងអស់គ្នា រស់​ទាំង​ឈ្មួញ រស់​ទាំង​កសិករ​។ កុំ​ឈ្មួញ​ជិះ​រថយន្ត​ទំនើប ពាក់​មាស​ជ្រែក​ខ្លួន ផ្ទះ​ធំ​ទ្រនំ​ខ្ពស់​អស់ហើយ កសិករ​ដាំ​មួយ​រដូវៗ​ទូទាត់​ថ្លៃ​ដើម​មិន​រួច​នោះ​៕

Filed in: ព័ត៌មានជាតិ