ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ដី​ព្រៃកោងកាង​របស់ សហគមន៍​នេសាទ​ព្រែក​ត្នោត ក្រុង​បូកគោ កំពុង​រង​ការទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិ​ឯកជន ពី​សំណាក់​បុគ្គល​មាន​ឥទ្ធិពល​ម្នាក់​

ដី​ព្រៃកោងកាង​របស់ សហគមន៍​នេសាទ​ព្រែក​ត្នោត ក្រុង​បូកគោ កំពុង​រង​ការទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិ​ឯកជន ពី​សំណាក់​បុគ្គល​មាន​ឥទ្ធិពល​ម្នាក់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​កំពត​៖ លោក អ៊ុក សុវណ្ណរិទ្ធិ ប្រធាន​សហគមន៍​នេសាទ​ព្រែក​ត្នោត ស្ថិតក្នុង​សង្កាត់​ព្រែក​ត្នោត ក្រុង​បូកគោ ខេត្ត​កំពត បាន​ឱ្យ​ថ្មី​ពិត​ដឹងថា កាលពី​ថ្ងៃ​ទី​០៦​និង​ទី​០៧ ខែកក្កដា ឆ្នាំ​២០២២ មាន​ការកាប់បំផ្លាញ​ព្រៃកោងកាង រួចហើយ​ចាក់​ដី​លប់ ដើម្បី​ពង្រីក​ដី​កម្មសិទ្ធិ​របស់​បុគ្គល​មាន​អំណាច​ម្នាក់​ដែល​មាន​ដី​ស្ថិតនៅ​ជាប់​សហគមន៍​នេសាទ​របស់លោក​។ ក្រោយ​ដឹង​ដំណឹង​នេះ​លោក​ប្រធាន​បាន​រាយការណ៍​ទៅ​អាជ្ញាធរ ក៏បាន​ចុះ​មក​ទប់ស្កាត់​បញ្ឈប់​ការកាប់​ទន្ទ្រាន​ភ្លាមៗ​ផងដែរ​។​

​លោក​ប្រធាន​សហគមន៍​បាន​សំណូមពរ​អាជ្ញាធ​រពាក់​ព័ន្ធ​មេត្តាជួយ​ទប់ស្កាត់​ការរំលោភបំពាន​យក​ដី​សហគមន៍​ធ្វើជា​កម្មសិទ្ធិ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​លោក គង់ ប៊ុន​រា ចៅសង្កាត់​ព្រែក​ត្នោត បាន​ឱ្យ​ថ្មី​ពិត​ដឹងថា ពិតជា​មាន​ការកាប់​ទ​ន្ទ្រា​ន​ដី​ព្រៃកោងកាង​របស់​សហ​គ​មន៍​នេសាទ​ព្រែក​ត្នោត​មែន ប៉ុន្តែ​លោក​បាន​ធ្វើ​របាយការណ៍​ទៅ​រដ្ឋបាល​ក្រុង​បូកគោ ជលផល​និង​មន្ទីរ​បរិស្ថាន​ខេត្ត មាន​វិធានការ​ចុះ​ទប់ស្កាត់​រួចហើយ​។ លោក​កំពុង​ឱ្យ​ជំនាញ​ស្រាវជ្រាវ បុគ្គល​ដែល​ជា​អ្នកបញ្ជា​ឱ្យ​កាប់​ព្រៃ​សហគមន៍​នោះ​។​

Filed in: ព័ត៌មានជាតិ