ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

អ្នកកាសែត​ម្នាក់​គេចខ្លួន​ពី​កំពង់ធំ​មក​ក្រុង​ប៉ោយ​ប៉ែត​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​តាម​ដីកា​បទ​ចោទ​កំហែង​យក​

អ្នកកាសែត​ម្នាក់​គេចខ្លួន​ពី​កំពង់ធំ​មក​ក្រុង​ប៉ោយ​ប៉ែត​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​តាម​ដីកា​បទ​ចោទ​កំហែង​យក​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​បន្ទាយមានជ័យ​-​ក្ក្រុង​ប៉ោយប៉ែត ៖ យោង​តាម​ព័ត៌មាន​ពី​ខេត្ត​កំពង់ធំ​បានអោយដឹងថា ករណីនេះ គឺ​ទាក់ទិន​នឹង​បណ្តឹង​របស់​ឈ្មួញ​រកស៊ី​ឈើ និង​មន្ត្រី​បរិស្ថាន​ដែល​ប្តឹង​ពី​ការ​ជំរិត​ទារប្រាក់ (​កំហែង​យក​)​។ ចំណែក​មន្ត្រី​នគរបាល​ព្រហ្មទ័ណ្ឌ​កម្រឹត​ស្រាល​ខេត្ត​បន្ទាយមានជ័​យ និង​ក្រុង​ប៉ោយ​ប៉ែត បាន​ស្រង់​ចម្លើយ​របស់ ហ៊ាង លី​ហាក់ ឆ្លើយ​សារភាព​ថា ឈ្មោះ នេះ​បាន​ចេញពី​ខេត្ត​កំពង់ធំ មក​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ ជាង​១០​ថ្ងៃមុន ក្នុង​ខែ​មិថុនា ស្នាក់​នៅ​បន្ទប់​នៃ​ផ​ផ្ទះសំណាក់​យីហោ​(​ប៉ូ​ប៉ូ​) ក្នុង​បំណង​គេចខ្លួន​ពី​ដីកា​តុលាការ ដើម្បី​អោយ​ហួស​ពី​សុពលភាព ចាំ​ឲ្យ​មេធាវី​ចូល​ទៅ​ធ្វើការ​ជំនួស​តែ​ពេលនេះ​ត្រូវ​ចាប់ខ្លួន ។

​យោង​ប្រភពព័ត៌មាន​នានា​និង​ពី​សមត្ថកិច្ច​អោយដឹងថា ក្នុង​អំឡុ​ពេល​គេច​ខ្លួន​ទៅ​ស្នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែត ឈ្មោះ ហ៊ាង លី​ហាក់ មិន​បាន​សម្ងំ​លាក់ខ្លួន​អ្វី​ទេ ផ្ទុយ​ទៅវិញ​បាន​ចេញ​ធ្ធ្វើ​ដំណើរ​និង​បន្ត​សកម្មភាព​ផ្សេងៗ ជាធម្មតា រួម​ទាំង​ទាក់ទិន​នឹង​យក​ព័ត៌មាន​ដើម្បី​ប្រព្រឹត្ត​បទ​កំហែង​យក​ថ្មីៗ​ជាច្រើន​ករណី​ទៀត​នៅ ខេត្ត​បន្ទាយមានជ័យ​ផងដែរ ។​

​ប្រភព​យោង​បណ្តឹង​របស់​លោក​ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​បន្ទាយមានជ័យ​បានអោយ​ដឹង​ថ្ងៃទី​១២ ខ​ខែកក្កដា​,​ឆ្នាំ​២០២២​លោក​ក៏​រង​ការ​កំហែង​យក​ពីរ​ឈ្មោះ ហ៊ាង លី ហាក់ រហ​រហស្សនាម (​ជលសា​)​នេះ​ផង​ដែរ​។​

​លោក​បន្តថា : ឈ្មោះ ហ៊ាង លី​ហាក់ បាន​ប្រើប្រាស​ប្រព័ន្ធ​លេខ​ទូរស័ព្ទ​មួយ​ចំនួន រួម​ទាំង​បណ្តាញ​សង្គម​ហ្វេ​សបប៊ុ​ក (Messenger), Telegram ដើម្បី​សួរ​លោក​របៀប​សួរចម្លើយ មិនមែន​សួរ​របៀប​សម្ភាសន៍​បំភ្លឺ​ព័ត៌មាន​ឡើយ ។​

​ឈ្មោះ ហ៊ាង លី​ហាក់ ថា​ជា​ចាងហ្វាង​, ជា​អ្នកសារព័ត៌មាន ដូចជា ឆៃ វីរ​:​យុទ្ធ​, និង​ប្តូរ​ឈ្មោះ​ទៅ​ថ្មីៗ​ជាច្រើន​ទៀត ព្រមទាំង​បណ្តាញ​សង្គម​ដាក់ឈ្មោះ ស្វែងរក​ការពិត​ក្នុងសង្គម​, លី ហាក់​ហ៊ាង​, ចំរើន រឹ​ទ្ធ​,. ជាដើម ក្នុងនោះ​សា​ម៉ី​ខ្លួន​រូបនេះ​ក៏​ភ្ជាប់​ខ្លួន​ទៅ​អង្គភាព​រដ្ឋ​មន្ត្រី និង​អង្គភាព​សមាគម​អ្នកសារព័ត៌មាន​មួយទៀត​ផងដែរ ។​

​ករណី​ចោទប្រកាន់​ដូចខាងលើ ឈ្មោះ ហ៊ាង លី​ហាក់ បាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​នគរបាល ដោយ​ទទួលស្គាល់​បទ​ប្រព្រឹត្តល្មើស​មួយចំនួន​និង​បដិសេធ​មួយចំនួន ។ ពោល​គឺ​ឈ្មោះ ហ៊ាង លី​ហាក់ នេះ​ឆ្លើយ​ដូច្នេះ​ខណ​:​កម្លាំង​នគរបាល​នៃ​ខេត្ត​ទាំងពីរ​ខាងលើ​បាន​ផ្ទេរ​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ខេត្តកំពង់ធំ ដើម្បី​បញ្ជូន​បន្ត​ទៅ​សាលាដំបូង​ខេត្តកំពង់ធំ កាលពី​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២២ ៕

Filed in: ព័ត៌មានជាតិ