ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឯកឧត្តម ផា អេង​វ៉េង អញ្ជើញ​ប្រកាស​ផ្ទេរ ភារកិច្ច​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ​

ឯកឧត្តម ផា អេង​វ៉េង អញ្ជើញ​ប្រកាស​ផ្ទេរ ភារកិច្ច​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១១ ខែកក្កដា ឆ្នាំ​២០២២ ឯកឧត្តម ផា អេង​វ៉េង អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គនាយក​នៃ​អគ្គនាយដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​ឯកឧត្តម ម៉ា​ង ស៊ី​ណេត អភិបាល​ស្តីទី នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ផ្ទេរ ភារកិច្ច​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ​។​

​លោក សំ សុ​វណ្ណា​រិទ្ធិ ត្រូវបាន​តែងតាំង​មុខតំណែង​ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ ជំនួស​លោក ទុំ ណូ ដែល​ត្រូវបាន​ផ្ទេរ​ភារកិច្ច​អោយទៅ​កាន់​ជា​ប្រធាន​សាខាគយ​ខេត្ត​កោះកុង វិញ​។​

​ឯកឧត្តម ម៉ា​ង ស៊ី​ណេត អបអរសាទ​លោក សំ សុ​វណ្ណា​រិទ្ធិ ដែល​ត្រូវបាន​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ផ្តល់​ទំនុកចិត្ត​តែងតាំង​មុខតំណែង​ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ ដើម្បី​បន្ត​និរន្តរភាព​ដឹកនាំ​សាខាគយ និង​រដ្ឋាករ​ខេត្ត​ឱ្យ​ទទួលបាន​ជោគជ័យ​សម្រេច​បាន​សមិទ្ធ​ផល​ថ្មីៗ​បន្ថែមទៀត ជាពិសេស​សម្រេច​ឱ្យបាន​តាម​ផែនការ​កំណត់​ក្នុង​ការប្រមូល​ពន្ធ​នាំចេញ​-​ចូល​ប្រចាំឆ្នាំ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​
​ត្រូវ​សហការ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ​ក្នុង​ការបង្ក្រាប​រាល់​បទ​ល្មើស​គេច​ពន្ធ​របស់​គយ​ក្នុង​ខេត្ត​ព្រះសីហនុ ស្រប​តាម​គោលការណ៍​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរ មាន (​ករណី​រថយន្ត​ចង្កូត​ស្ដាំ​ជា​ដើម​)​។​

​ឯកឧត្តម អភិបាល​ស្តីទី បាន​ធ្វើ​ការណែនាំ​លោក​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ថ្មី ត្រូវ​យកចិត្តទុកដាក់​បន្ថែមទៀត​បំពេញ​តួនាទី ភារកិច្ច​ដែល​ថ្នាក់ដឹកនាំ​ប្រគល់ជូន ដើម្បី​ធ្វើឱ្យ​ការងារ​ប្រមូល​ចំណូល​ពន្ធ​នៅ​ខេត្ត មាន​ការអភិវឌ្ឍ​រីកចម្រើន​។ មាន​សាមគ្គីភាព​ផ្ទៃក្នុង និង​កិច្ច​ប្រតិបត្តិការ​ល្អ​ទន់ភ្លន់ ហ្មត់ចត់ និង​ម៉ឺងម៉ាត់​ជាមួយ​គ្រប់​មន្ទីរ​- អង្គភាព រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ ឱ្យ​កាន់តែ​ល្អប្រសើរ ប្រកប​ដោយ​មនសិការ​វិជ្ជាជីវៈ មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។ ប្រកាន់​ភ្ជាប់​នូវ​អភិក្រម​ទាំង​៥ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គឺ “​ឆ្លុះ​កញ្ចក់ ងូតទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់​” និង​បាវចនា​ពីរ​គឺ “​កែទម្រង់​ខាងក្នុង និង​បង្កើត​មិត្ត​ខាងក្រៅ​” ដោយ​ស្មារតី​ឯករាជ្យ​ត្រូវមាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​បំពេញការងារ ដោយ​បង្ហាញ​ពី​ចំណេះដឹង និង​សមត្ថភាព​ជំនាញ​របស់​ខ្លួន​ទាំង​ផ្នែក​ទន់ និង​ផ្នែក​រឹង ជា​ពិសេស​ត្រូវ​មាន​គំនិត​ផ្តួចផ្តើម និង​ភាព​ប៉ិនប្រសប់​ក្នុង​ការរៀបចំ​ផែនការ និង​ចក្ខុវិស័យ ដើម្បី​អភិវឌ្ឍ​អង្គភាព​របស់​ខ្លួន​មាន​ការរីកចម្រើន​ទៅ​មុខជា​លំដាប់​។​


 

Filed in: ព័ត៌មានជាតិ