ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លោក ចាន់ កុលបុត្រ ​៖ រយៈពេល​៤១​ឆ្នាំ កម្ពុជា​មាន​សុខសន្តិភាព និង​ការបង្រួបបង្រួម​ជាតិ ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្ដេច​តេជោ ហ៊ុន សែន

លោក ចាន់ កុលបុត្រ ​៖ រយៈពេល​៤១​ឆ្នាំ កម្ពុជា​មាន​សុខសន្តិភាព និង​ការបង្រួបបង្រួម​ជាតិ ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្ដេច​តេជោ ហ៊ុន សែន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ស្វាយរៀង​)៖ លោក ចាន់ កុលបុត្រ រដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចុះជួយ​ឃុំ​ពងទឹក ស្រុក​រំដួល ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២២​នេះ បាន​លើកឡើង​ថា រយៈពេល ៤១​ឆ្នាំ​ប្រទេស​កម្ពុជា​មាន​សុខសន្តិភាព និង​ការបង្រួបបង្រួម​ជាតិ ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ របស់​សម្ដេច​តេជោ ហ៊ុន សែន បាន​នាំមក​នូវ​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់ វិស័យ​ទាំង វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ​ហើយ​ពលរដ្ឋ​មាន​សិទ្ធិ ក្នុង​ការប្រកប​របរ​រកស៊ី​គ្រប់បែបយ៉ាង និង​មាន​ជំនឿ​លើ​សាសនា ផ្សេងៗ ដែល​ខ្លួន​ស្រឡាញ់​ផងដែរ​។​

​លោក ចាន់ កុលបុត្រ បាន​ធ្វើឡើង​នៅក្នុង​វិធី​ប្រគេន​ទៀន​ព្រះវស្សា និង​ទេយ្យទាន​ព្រមទាំង​បច្ច័យ​មួយ​ចំនួន​ដល់​វត្ត​ចំនួន​៣ ក្នុង​ឃុំ​ពងទឹក​រួមមាន​៖ វត្ត​ព្រៃ​តា​យ័ន្ត វត្ត​ទួល​តាកែវ និង​វត្ត​សេក​មាស នា​ព្រឹក​ថ្ងៃទី​១១​ខែកក្កដា​ឆ្នាំ​២០២២ ដែល​មាន​ចូលរួម​ពី​លោក​ឯក សារ​រឿន​ជា​ក្រុមការងារ លោក​មេឃុំ ក្រុមប្រឹក្សា​ឃុំ​ប្រជា​ពុទ្ធបរិស័ទ​ជា​ច្រើន​នាក់​ផង​ដែរ​។​

​លោក​បាន​បន្តថា ព្រះពុទ្ធសាសនា គឺជា​សាសនា​របស់​រដ្ឋ ដែល​យើងទាំងអស់គ្នា​មាន​ជំនឿ និង​គោរព​ប្រតិបត្តិ​តាម ព្រោះថា​ព្រះពុទ្ធសាសនា​បាន​ផ្តល់​ការអប់រំ​ផ្លូវចិត្ត ឲ្យ​ប្រព្រឹត្ត​នូវ​អំពើ​ល្អ និង​ចេះ​ជួយ​យ​យកអាសា​គ្នា សាមគ្គីភាព​គ្នា រស់​នៅក្នុង​សង្គម​មួយ​ដោយ​សុខដុមរមនា ។​

​លើសពីនេះ លោក​បាន​បញ្ជាក់ថា នៅ​ជា​រៀងរាល់ឆ្នាំ មិន​ថា​ពុទ្ធបរិស័ទ ឬ​សប្បុរសជន​នោះឡើយ សូម្បី​តែ​អាជ្ញាធរ​ខេត្ត និង​ក្រុមការងារ​ថ្នាក់ជាតិ ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា តែងតែបាន​នាំយក​នូវ​ទៀន​ព្រះវស្សា​មក​វេរ ប្រគេន​ដល់ ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា នៅ​តាម​ទី​វត្ត​អារាម​នានា​ទូទាំង​ប្រទេស ដែល​ជា​ការបង្ហាញ​នូវ​ការយកចិត្តទុកដាក់​គាំទ្រ ផ្នែក​វិស័យ​ពុទ្ធ​សាសនា ដែលជា​សាសនា​របស់​រដ្ឋ​ផងដែរ​។​

​បន្ថែម​ពី​នេះ លោក​បាន​បន្ដថា តាម​ទំនៀមទម្លាប់​ប្រពៃណី​ព្រះពុទ្ធសាសនា ពិធី​បុណ្យ​ចូល​ព្រះវស្សា​នេះ មាន​រយៈពេល​៣​ខែ ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃ​១​រោច ខែ​អាសាឍ ហើយ​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃ​១៥​កើត​ខែអស្សុជ តាម​ព្រះ​វិន័យ ព្រះពុទ្ធសាសនា ដែល​បាន​កំណត់​ថា ព្រះសង្ឃ​មិន​អាច​និមន្ត ចេញ​ទៅ​បិណ្ឌបាត នៅ​ខាងក្រៅ​ឆ្ងាយៗ​វត្ត​បាន​ឡើយ ដោយ​គង់​នៅ​ចាំ​ព្រះវស្សា ក្នុង​ទី​វត្ត​អារាម រហូត​ពេញ​អស់​មួយ​ត្រីមាស​តែម្ដង​។ ដូច្នេះហើយ​ទើប​ជា​រៀងរាល់ឆ្នាំ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ តែងតែ​នាំ​គ្នា​យក​ទៀន វស្សា និង​ទេយ្យវត្ថុ ទៅ​វេរ​ប្រគេន​ព្រះសង្ឃ​មុន​ថ្ងៃ​ចូល​ព្រះវស្សា​។​

​ជាងនេះទៅទៀត លោក​បាន​គូសបញ្ជាក់ថា ទី​វត្ត​អារាម គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​អក្សរសាស្ត្រ​ខ្មែរ​យើង ដែល​ជា​ជង្រុក​នៃ សម្បត្តិ​វប្បធម៌​ជាតិ និង ជា​ថ្នាល​បណ្តុះបណ្តាល នូវ​ធនធានមនុស្ស ទាំង​វិស័យ​អាណាចក្រ និង​ពុទ្ធចក្រ​ទៀតផង​។ ហើយ​សូម​ប្រជា​ពុទ្ធបរិស័ទ​រួមគ្នា​ធ្វើ​ការអប់រំ​កូនចៅ​ឲ្យ​ចាក​ឆ្ងាយ​ពី​គ្រឿងញៀន គោរព​ច្បាប់​ចរាច​រណ៍ និង​ចូលរួម​ថែរក្សា បរិស្ថាន អនាម័យ និង​សូម​ចូលរួម​ទៅ​ចាក់​វ៉ាក់សាំង ការពារ​ជំងឺ​កូវី​ដ​-១៩ ដូស​ជំរុញ (​ដូសទី​៣ ទី​៤ និង​ទី​៥) ឲ្យបាន​គ្រប់ៗ​គ្នា​។​

​សូមបញ្ជាក់​ថា ពិធី​ប្រគេន​ទៀន​ព្រះវស្សា​នេះ បាន​ប្រព្រឹត្តទៅ​តាម​ទំនៀមទម្លាប់​ព្រះពុទ្ធសាសនា ដោយ​បាន​ធ្វើ​កិច្ច នមស្សកា​រ ថ្វាយបង្គំ​ព្រះ​រតនត្រ័យ សមាទានសីល រួច​វេរ​ប្រគេន​ទៀនវស្សា និង​គ្រឿង​បរិក្ខារ ដល់​ព្រះសង្ឃ សម្រាប់​ប្រើប្រាស់​នៅ​រដូវ​ចាំ​ព្រះវស្សា​នេះ​តាម​តម្រូវការ​។​

​ជាថ្មី​ម្ដងទៀត លោក ចាន់ កុលបុត្រ បាន​វេរ​ប្រគេន​ទៀន ព្រះវស្សា​ទេយ្យវត្ថុ​ព្រមទាំង​បច្ច័យ​មួយចំនួន​នៅ​ថ្ងៃនេះ​ដើម្បី ឧទ្ទិស​កុសល​ផល​បុណ្យ​ដល់​បុព្វការី​ជន សាច់​សារ​លោ​ហិត កម្មាភិបាល យុទ្ធជន យុទ្ធ​នារី ដែល​បាន​ពលី មរណៈ ក្នុង បុព្វហេតុ​ជាតិ​មាតុភូមិ ដែល​បាន​ចែក​ឋាន​ទៅកាន់​លោក ខាង​មុខ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ