ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

លោកស្រី ម៉ែន សំអន អញ្ជើញ​ប្រគេន​ទៀន​ព្រះវស្សា និង​ទេយ្យវត្ថុ​ដល់​ព្រះសង្ឃ​ចំនួន​៣៩​វត្ត នៅ​ខេត្ត​កំពង់ធំ

លោកស្រី ម៉ែន សំអន អញ្ជើញ​ប្រគេន​ទៀន​ព្រះវស្សា និង​ទេយ្យវត្ថុ​ដល់​ព្រះសង្ឃ​ចំនួន​៣៩​វត្ត នៅ​ខេត្ត​កំពង់ធំ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ធំ​)៖ លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​លោកស្រី​ឧកញ៉ា អ៉ឹង ស៊ីស្រ៊ន និង​ពុទ្ធបរិស័ទ បាន​មូលមតិ​គ្នា​ប្រគេន​នាំយក​ទៀន​ព្រះវស្សា​ប្រគេន​ដល់​ព្រះសង្ឃ ដែល​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស នៅ​៣៩​វត្ត ក្នុងនោះ​ស្រុក​ស្ទោង ចំនួន​២៥​វត្ត និង​ខេត្ត​កំពង់ធំ​ចំនួន​១៥​វត្ត​។​

​ពិធី​ត្រូវបាន​រៀបចំឡើង​នៅ​មជ្ឈមណ្ឌល​សាសនា វប្បធម៌ ទេសចរណ៍ ព្រះវិហារ​សំពៅ​ត្រៃ​លោក ត្រៃ​លក្ខណ៍ ស្ថិតក្នុង​ភូមិ​កាល់​មេឃ ឃុំ​ត្បូង​ក្រពើ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ នា​ព្រឹក​ថ្ងៃអាទិត្យ ១២​កើត ខែ​អាសាឍ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២២​។​

​តាម​ទំនៀម​ជា​ប្រពៃណី​នៃ​ព្រះពុទ្ធសាសនា​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​គ្រប់​វត្ត​អារាម ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​និមន្ត​ចូល​កាន់​ព្រះវស្សា អស់​ថេរវេលា ៣​ខែ ចាប់តាំងពី​ថ្ងៃ ១​រោច ខែ​អាសាធ​តទៅ​។ ពាក្យ​ថា «​វស្សា​» មកពី​ពាក្យ​បាលី​ថា «​វ​ស្ស​» ប្រែ​ថា «​ភ្លៀង​» ឬ «​រដូវភ្លៀង​» ដែល​មានកំណត់ ៤​ខែ (​រាប់​ពី​ថ្ងៃ​១​រោច ខែ​អាសាធ​ដល់ ១៥​កើត​ខែកត្តិក​)​។ ព្រះ​បរម​សាស្ត្រា​យើង​ទ្រង់​បាន​បញ្ញត្តិ​ឲ្យមាន​កិច្ច​ចូល​ព្រះ​វស្សានេះ ប៉ុន្តែ​សព្វថ្ងៃ​នៅ​ប្រទេស​កម្ពុជា​ការចូល​ព្រះវស្សា​មានកំណត់​ត្រឹមតែ ៣​ខែ​ទេ (​រាប់​ពី​ថ្ងៃ ១​រោច ខែ​អាសាធ​ដល់ ១៥​កើត​ខែអស្សុជ​)​។​

​ពិធីបុណ្យ​នេះ​ដែរ ក៏​មាន​ជួបជុំ​ពុទ្ធបរិស័ទ​នមស្សការ​ព្រះ​រតនត្រ័យ និមន្ត​ព្រះសង្ឃ ចម្រើន​ព្រះ​ប​រិត្ត ដើម្បី​ឧទ្ទិស​មហា កុសលផល​បុណ្យ ជូន​ដល់​ញ្ញាតិ​ការ​ទាំង ៧​សណ្តាន និង​បុព្វការី​ជន​ដែល​បាន​ចែក​ឋាន​ទៅកាន​បរមលោក​ខាងមុខ មក​ទទួលយក​ផល្លា​អានិ​សង្ឃ ដែល​កើតចេញ អំពី​បុណ្យ​ក្នុងថ្ងៃនេះ តាម​បែប​ប្រពៃណី​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ​។​

​ទេយ្យទាន​ដែល​បាន​វេរ និង​ប្រគេន​ដល់​ព្រះសង្ឃ​ចំនួន ៣៩​វត្ត នៅក្នុង​ថ្ងៃ​នេះ​រួមមាន​៖ ទៀន​ព្រះវស្សា ១​គូ​, ត្រៃយ៍​ធំ​១, បាត្រ​១, ប្រេងម៉ាស៊ូត ៣០​លីត្រ​, ទឹកក្រូច ៤​កេស​, ទឹក​សុទ្ធ ៤​កេស​, ស្ករស ២៥​គីឡូក្រាម​, ទឹកដោះគោ ១​កេស​, មី​ម៉ា​ម៉ា ១​កេស​ធំ​, ទឹកត្រី ១​ឡូ​,​តែ​ស្លឹក ២​គីឡូក្រាម​, អង្ករ ៥០​គីឡូក្រាម​, ត្រីងៀត ៥​គីឡូក្រាម និង​សា​ច់ក្រ ២​គីឡូក្រាម ផ្លែឈើ​ស្រាស់​,១​កន្ត្រក នំ ABC ១​ធុង​, គ្រាប់ស្វាយចន្ទី ២​គីឡូក្រាម​, អំបិល ១០​គីឡូក្រាម​, ម្សៅ​ស៊ុប ៥​គីឡូក្រាម​, កន្ទេល​ខ្សែ ១​ដុំ និង​បច្ច័យ​ចូល​បុណ្យ​មួយចំនួន​៕

 

 

Filed in: ព័ត៌មានជាតិ