ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

អភិបាលខេត្ត​ប៉ៃលិន ស្នើ​អោយ​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៥ យកចិត្តទុកដាក់​បម្រើ​សេវា​សា​ធាណ​:​ប្រជាពលរដ្ឋ អោយបាន​ល្អ​ប្រសើរ​

អភិបាលខេត្ត​ប៉ៃលិន ស្នើ​អោយ​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៥ យកចិត្តទុកដាក់​បម្រើ​សេវា​សា​ធាណ​:​ប្រជាពលរដ្ឋ អោយបាន​ល្អ​ប្រសើរ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​រសៀល​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០២២ លោកជំទាវ បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​សមាសភាព​ប្រធាន​ក្រុមប្រឹក្សា ឃុំ ជំទប់​ទី​១ ទី​២ ចៅសង្កាត់ ចៅសង្កាត់រង​ទី​១ ទី​២ និង​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ប​យ៉ាខា ឃុំ​អូរអណ្តូង អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​សាលា​សង្កាត់​ប​យ៉ាខា ក្រុងប៉ៃលិន សាលាឃុំ​អូរអណ្តូង ស្រុក​សាលា​ក្រៅ ដោយ​មាន​ការចូលរួម​ពី​សំណាក់ លោក​នាយករង​រដ្ឋបាល​សាលាខេត្ត នាយក​ទីចាត់ការ​ធនធានមនុស្ស ប្រធាន​ក្រុមប្រឹក្សា​ស្រុក អាជ្ញាធរ​ស្រុក មន្ត្រី​ពាក់ព័ន្ធ យុវជន​សស​យក និង​បងប្អូន​ប្រជា​ពល​យ៉ាងច្រើន​កុះករ​។​

​មានប្រសាសន៍​ផ្តាំផ្ញើ ទៅ​កាន់​ក្រុមប្រឹក្សា​ឃុំ​ថ្មី នា​ឱកាស​នោះ លោកជំទាវ​អភិបាលខេត្ត បាន​សង្កត់ធ្ងន់ថា ទោះ​សង្កាត់​ប​យ៉ាខា និង​ឃុំ​អូរ​ណ្តូ​ង​មាន​សមាជិក​ក្រុមប្រឹក្សា​មកពី​គណបក្ស​ចំនួន​មួយ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ក៏ដោយ ក៏​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​ថ្មី​គ្រប់​រូប​ត្រូវ​ប្រកាន់​គោលជំហរ សាមគ្គីភាព និង​ឯកភាព​ជាតិ ដោយ​ត្រូវ​រួម​គ្នា​ខិតខំ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​ល្អប្រសើរ និង​បន្ត​កសាង​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន​ឲ្យ​កាន់តែ​រីកចម្រើន​ជឿនលឿន​ទ្វេរ​ឡើង ជាពិសេស​ដើម្បី​បំពេញ​ទៅតាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់ឆ្នោត ប្រកប​ដោយ​លទ្ធិ​ប្រជាតេ​យ្យ សំដៅ​ចូល​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ ស្របតាម​គោលនយោបាយ​ដ៏​ត្រឹមត្រូវ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​លោកជំទាវ​អភិបាលខេត្ត បាន​ថ្លែងបន្តថា ដើម្បី​ធានាបាន​នូវ​ការផ្ដល់​សេវា​នានា​ក្នុង​មូលដ្ឋាន បញ្ហា​គន្លឹះ​សំខាន់​គឺ​ការបំពេញ​តួនាទី ភារកិច្ច​របស់​តួអង្គ​ស្នូល​ចំនួន​៥​គឺ​៖
*​ទី​១៖ មេឃុំ ចៅសង្កាត់​
*​ទី​២៖ ស្មៀនឃុំ សង្កាត់​
*​ទី​៣៖ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ សង្កាត់​
*​ទី​៤៖ មណ្ឌល​សុខភាព ឬ​ប៉ុស្តិ៍​សុខភាព​
*​ទី​៥៖ មេភូមិ អនុ​ភូមិ​

​ដូច្នេះ​សូម​ឲ្យ​តួអង្គ​ទាំង​៥​ខាងលើនេះ ខិតខំ​យកចិត្តទុកដាក់​អនុវត្ត​តួនាទី ភារកិច្ច​របស់​ខ្លួន ក្នុង​ផ្តល់​សេវា​សាធារណៈ​នានា ជូន​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឲ្យបាន​ល្អ​ប្រសើរ ប្រកប​ដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ និង​កែលម្អ​ឥរិយាបថ ក្នុង​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​ប្រជាពលរដ្ឋ ប្រកបដោយ​តម្លាភាព គណនេយ្យភាព និង​យុត្តិធម៌ ពិសេស​ត្រូវ​យកចិត្តទុកដាក់​លើ​ការចុះហត្ថលេខា​ឯកសារ​ដីធ្លី ប្រយត្ន​ជា​ន់​ប្លង់​តែ​មួយម្ចាស់​ច្រើន​នាក់ និង​ត្រូវ​ចុះ​ពិនិត្យ​ជាក់ស្តែង​ផ្ទាល់​ចៀសវាង​ការទន្ទ្រាន​យក​ដី​ភ្នំ ដី​កម្ម​សិទ្ធ​រដ្ឋ ហើយដោយ​មិនត្រូវ​មាន​ការរើសអើង ការបែងចែក​បក្សពួក គ្រួសារនិយម និង​និន្នាការ​នយោបាយ​ឡើយ ។​

​សូម​ជម្រាប​ជូន​ថា ដំណើរការ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ដែល​ប្រព្រឹត្តិ​ទៅ​ថ្ងៃ​ទី​៥ ខែមិថុនា កន្លងទៅនេះ ជា​លទ្ធផល​ក្នុង​សង្កាត់​ប​យ៉ាខា មាន​អាសន​:​ចំនួន​៥ ឃុំ​អូរអណ្តូង​មាន​អាសនៈ​សរុប ចំនួន​០៥ មកពី​គណបក្ស​នយោបាយ​ចំនួន​០១ ដែល​គណបក្ស​ប្រជាជន​កម្ពុជា មាន​០៥​អាសនៈ ដោយ​ទទួលបាន​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​ឃុំ ជា​មេឃុំ ជំទប់​ទី​១ ជំទប់​ទី​២ និង​សមាជិក​ក្រុមប្រឹក្សា ចំនួន​០៣​អាសនៈ ។​

Filed in: ព័ត៌មានជាតិ