ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​លោក​វរសេនីយ៍ឯក សៅ សារឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​កម្លាំង​ស្រាវជ្រាវ ចាប់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ ដើម្បី​ផ្តល់​យុត្តិធម៌ ឲ្យ​ជនរងគ្រោះ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ករណី​នេះ​មូលហេតុ​មកពី​ការ​ឌឺដង​ដាក់គ្នា​!

​លោក​វរសេនីយ៍ឯក សៅ សារឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​កម្លាំង​ស្រាវជ្រាវ ចាប់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ ដើម្បី​ផ្តល់​យុត្តិធម៌ ឲ្យ​ជនរងគ្រោះ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ករណី​នេះ​មូលហេតុ​មកពី​ការ​ឌឺដង​ដាក់គ្នា​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​បន្ទាយមានជ័យ ៖ ជនសង្ស័យ​ចំនួន​០២​នាក់ កម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​បាន​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​០៥ ខែកក្កដា​ឆ្នាំ​២០២២​ករណី​នេះ​មូលហេតុ​មកពី​ការ​ឌឺដង​ដាក់​គ្នា​ពេល​នេះ​ត្រូវ​នគរបាល​បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្ត​តាមច្បាប់​។​

​ដោយ​ការដឹកនាំ​និង​ការដាក់ចេញ​នូវ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​លោក​ឧត្តមសេនី​យ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក​វរសេនីយ៍ឯក សៅ សារឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត​បាន​ដឹកនាំ​កម្លាំង​បញ្ជា​ផ្ទាល់​ចុះ​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០២ នាក់​។​

​លោក​វរសេនីយ៍ឯក សៅ សារឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត បានឱ្យដឹងថា​៖​កាលពី​ថ្ងៃ​ទី ២៣ ខែ មិថុនា​ឆ្នាំ ២០២២ នៅវេលា​ម៉ោង ០៨​និង ៤០​នាទី​ព្រឹក​មាន ឈ្មោះ​ជឹម នឿន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ រស់នៅ​ភូមិ​ចាន់​គី​រី សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​
​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ផ្សារកណ្តាល​អំពី​ករណី​មាន​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​០២​នាក់​មាន​ឈ្មោះ​ដូច​ខាងក្រោម​៖
១-​ឈ្មោះ លី ប៊ុន​ណា​រ័ត្ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ថ្ម​សិន សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ២-​ឈ្មោះ ឈូ ពៅ ភេទ​ប្រុស អាយុ ២២​ឆ្នាំ ទីលំនៅ​ភូមិ​ជាមួយគ្នា មុខរបរ កម្មករ​រោងចក្រ បាន​យក​ដុំថ្ម​ទៅ​គប់​លើ​កូនប្រុស​របស់​គាត់​បណ្តា​ល​អោយ​រងរបួស​ធ្ងន់ នៅ​ចំណុច​មុខ​រោងចក្រ​អូ​នាង ស្ថិតក្នុង​ភូមិ​អូរ​ឬ​ស្សី សង្កាត់​អូរឫស្សី ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​សមត្ថកិច្ច​បានឲ្យដឹងថា​៖​អំពី​រឿងហេតុ​: នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ ២០២២​នា​វេលា​ម៉ោង​២០​នឹង​០០​នាទី កូនប្រុស​របស់​គាត់ ឈ្មោះ​ជឹម នុយ បាន​ចេញពីផ្ទះ​ពីរ​នាក់​ពួកម៉ាក​របស់​គេ​ទៅ​ដើរលេង ។​

​លុះដល់​ព្រឹក​ឡើង​ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២២​នៅវេលា​ម៉ោង ០៦ និង ០០​នាទី​ព្រឹក​ប្រពន្ធ​របស់​ឈ្មោះ​ជឹម នឿន បាន​ដើរមក​បើកទ្វារ​ផ្ទះ​ហើយ​ពេលនោះ​ឃើញ​កូនប្រុស​របស់​គាត់​បែក​ក្បាល​ហើយ​គាត់​បាន​សួរ​ទៅ​កូន​ថា​មានរឿង​អី​បាន​បែក​ក្បាល​កូន​របស់​គាត់​បាន​ឆ្លើយថា​ខ្ញុំ​អង្គុយលេង​ហូប​អី​នៅ​ដី​ឡូតិ៍​នៅ​រោងចក្រ​អូនាង​ត្រូវបា​ន​គេ​យក​ដុំថ្ម​គប់​មក​ចំ​បែកក្បាល​ពេល​កំពុង​អង្គុយលេង​ហូប​អី​ជាមួយ​ពួកម៉ាក ។​

​សមត្ថកិច្ច​បានឲ្យដឹង​ទៀតថា​៖​ពេល​ដល់​ថ្ងៃ​ទី ២០​ខែមិថុនា ឆ្នាំ ២០២២​នៅ វេលា​ម៉ោង ១៨​និង ៣០​នាទី​ល្ងាច​កូនប្រុស​របស់​គាត់​ចាប់ផ្ដើម​មាន​អាការ​: ស្រែក​ថ្ងូរ រឹង​ថ្គាម និយាយ​មិន​ច្បាស់ ហើយ​បាន​និយាយថា​ខ្ញុំ​ពិបាក​ក្នុង​ខ្លួន​ណាស់​មើលទៅ​ខ្ញុំ​មិន​រស់​ទេ តែ​ពេល​នោះ​ឪពុកម្ដាយ​មិន​ទាន់​បាន​យក​កូន​គាត់​មក​ពេទ្យ​ទេ ហើយ​គាត់​បាន​អោយ​កូន​របស់​គាត់​ដេក​ក្បែរ​ប្រពន្ធ​របស់​គាត់ តែ​មួយ​យប់​ទល់​ភ្លឺ​កូន​របស់​គាត់​បាន​ដេក​ស្រែកថ្ងូរ​រហូត ពេល​ដល់​ថ្ងៃ​ទី​២១ ខែ​មិថុនា​ឆ្នាំ ២០២២​នៅវេលា​ម៉ោង ០៨​និង ០០​នាទី​ព្រឹក​ឪពុក​របស់​ជនរងគ្រោះ​ឈ្មោះ​ជឹម នុយ បាន​ឲ្យ​ម៉ូតូឌុប​ដឹក​កូនប្រុស​របស់​គាត់​ទៅ​មន្ទីរពេទ្យបង្អែក​ដី​ថ្មី ។ ដោយសារ​ស្ថាន​ជម្ងឺ​ធ្ងន់ធ្ងរ​ពេក ក៏​គេ​ធ្វើការ​បញ្ជូន​ទៅ​មន្ទីរពេទ្យបង្អែក​មង្គល​បូរី បន្ត​នៅ​វេលា​ម៉ោង ២៣​និង ០០ នាទី​យប់​។​

​លុះដល់​ពេល​ព្រឹក​ឡើង​នៅ​ថ្ងៃទី ២២​ខែមិថុនា ឆ្នាំ ២០២២​នៅវេលា​ម៉ោង ០៧​និង ៥០​នាទី​ព្រឹក​កូនប្រុស​របស់​គាត់​ឈ្មោះ​ជឹម នុយ បាន​ស្លាប់​បាត់បង់​ជីវិត​បាត់​ទៅ​
.​ហើយ​សាកសព​កូនប្រុស​របស់​គាត់​បាន​សម្រេចចិត្ត​បូជា​នៅ​វត្ត​កោះ​កែវ​ស្រុក​មង្គល​បូរី​តែម្ដងទៅ​។​
.​ក្រោយពេល​ធ្វើ​សកម្មភាព​ហើយ​ជនសង្ស័យ​បាន​គេចខ្លួន​បាត់ តែម្ដង ។​

​លុះដល់​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០២២​នៅវេលា​ម៉ោង​០១​និង​៣០​នាទី កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ផ្សារកណ្តាល​ដឹកនាំ​ដោយ លោក​វរសេនីយ៍ត្រី ប្រិម សុផល នាយប៉ុស្តិ៍​រដ្ឋបាល​ផ្សារកណ្តាល​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ ឃាត់​ខ្លួន​សង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​មក​សួរនាំ​រួច​និង​កសាង​សំណុំរឿង​តាម​នីតិវិធី​។​.

​ជនសង្ស័យ​ទាំង​ពីរ​នាក់ បាន​សារភាព​ថា ពួកគេ​ពិតជា​បាន​យក​ដុំថ្ម​ទៅ​គប់​លើ ឈ្មោះ ជឹម នុយ ពិតប្រាកដ​មែន មូលហេតុ​មក​ពី​ការ​ឌឺដង​ដាក់គ្នា ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​ស្នើរ​សុំ​ឃាត់ខ្លួន​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ពីរ​នាក់ ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​នៅ​ថ្ងៃ​ពុធ​ទី ០៦ ខែកក្កដា​ឆ្នាំ ២០២២​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ផងដែរ​។​

Filed in: ព័ត៌មានជាតិ