ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

អភិបាលខេត្ត​ប៉ៃលិន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​សមាសភាព​ក្រុមប្រឹក្សា ឃុំ​សាលា​ក្រៅ អាណត្តិ​ទី​៥

អភិបាលខេត្ត​ប៉ៃលិន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​សមាសភាព​ក្រុមប្រឹក្សា ឃុំ​សាលា​ក្រៅ អាណត្តិ​ទី​៥
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០២២ លោកជំទាវ បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​សមាសភាព​ប្រធាន​ក្រុមប្រឹក្សា ឃុំ មេឃុំ​រង និង​សមាជិក​ក្រុមប្រឹក្សាឃុំ សាលា​ក្រៅ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​សាលាឃុំ សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ដោយ​មាន​ការចូលរួម​ពី​សំណាក់ លោក​នាយកង​រដ្ឋបាល​សាលាខេត្ត នាយក​ទីចាត់ការ​ធនធានមនុស្ស ប្រធាន​ក្រុមប្រឹក្សា​ស្រុក អាជ្ញាធរ​ស្រុក មន្ត្រី​ពាក់ព័ន្ធ យុវជន​សស​យក និង​បងប្អូន​ប្រជា​ពល​យ៉ាងច្រើន​កុះករ​។​

​មានប្រសាសន៍​ផ្តាំផ្ញើ ទៅ​កាន់​ក្រុមប្រឹក្សា​ឃុំ​ថ្មី នា​ឱកាស​នោះ លោកជំទាវ​អភិបាលខេត្ត បាន​សង្កត់ធ្ងន់ថា ឃុំ​សាលា​ក្រៅ មាន​សមាជិក​ក្រុមប្រឹក្សា​មកពី​គណបក្ស​ចំនួន​មួយ គឺ​គណបក្ស​ប្រជាជន​កម្ពុជា តែ​ទោះជា​យ៉ាង​ក៏ដោយ ក៏​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ថ្មី​គ្រប់​រូប​ត្រូវ​ប្រកាន់​គោលជំហរ សាមគ្គីភាព និង​ឯកភាព​ជាតិ ដោយ​ត្រូវ​រួម​គ្នា​ខិតខំ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​ល្អ​ប្រ​សេីរ និង​បន្ត​កសាង​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន​ឲ្យ​កាន់តែ​រីកចម្រើន​ជឿនលឿន​ទ្វេរ​ឡើង ជាពិសេស​ដើម្បី​បំពេញ​ទៅតាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់ឆ្នោត ប្រកប​ដោយ​លទ្ធិ​ប្រជាតេ​យ្យ សំដៅ​ចូល​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ ស្របតាម​គោលនយោបាយ​ដ៏​ត្រឹមត្រូវ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​លោកជំទាវ​អភិបាលខេត្ត បាន​ថ្លែងបន្តថា ដើម្បី​ធានាបាន​នូវ​ការផ្ដល់​សេវា​នានា​ក្នុង​មូលដ្ឋាន បញ្ហា​គន្លឹះ​សំខាន់​គឺ​ការបំពេញ​តួនាទី ភារកិច្ច​របស់​តួអង្គ​ស្នូល​ចំនួន​៥​គឺ​៖
*​ទី​១៖ មេឃុំ ចៅសង្កាត់​
*​ទី​២៖ ស្មៀនឃុំ សង្កាត់​
*​ទី​៣៖ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ សង្កាត់​
*​ទី​៤៖ មណ្ឌល​សុខភាព ឬ​ប៉ុស្តិ៍​សុខភាព​
*​ទី​៥៖ មេភូមិ អនុ​ភូមិ​

​ដូច្នេះ​សូម​ឲ្យ​តួអង្គ​ទាំង​៥​ខាងលើនេះ ខិតខំ​យកចិត្តទុកដាក់​អនុវត្ត​តួនាទី ភារកិច្ច​របស់​ខ្លួន ក្នុង​ផ្តល់​សេវា​សាធារណៈ​នានា ជូន​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឲ្យបាន​ល្អ​ប្រសើរ ប្រកប​ដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ និង​កែលម្អ​ឥរិយាបថ ក្នុង​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​ប្រជាពលរដ្ឋ ប្រកបដោយ​តម្លាភាព គណនេយ្យភាព និង​យុត្តិធម៌ ដោយ​មិន​ត្រូវ​មាន​ការរើសអើង ការបែងចែក​បក្សពួក គ្រួសារនិយម និង​និន្នាការ​នយោបាយ​ឡើយ​។​

​សូម​ជម្រាប​ជូន​ថា ដំណេីរ​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ដែល​ប្រព្រឹត្តិ​ទៅ​ថ្ងៃ​ទី​៥ ខែមិថុនា កន្លងទៅនេះ ជា​លទ្ធផល​ក្នុង​ឃុំ​សាលា​ក្រៅ​មាន​អាសនៈ​សរុប ចំនួន​០៥ មកពី​គណបក្ស​នយោបាយ​ចំនួន​០១ ដែល​គណបក្ស​ប្រជាជន​កម្ពុជា មាន​០៥​អាសនៈ ដោយ​ទទួលបាន​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​ឃុំ ជា​មេឃុំ ជំទប់​ទី​១ ជំទប់​ទី​២ និង​សមាជិក​ក្រុមប្រឹក្សា ចំនួន​០៣​អាសនៈ ។​

Filed in: ព័ត៌មានជាតិ