ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ពិធីបុណ្យ «​រុក្ខ​ទិវា ០៩ កក្កដា​» ស្ថិត​នៅក្នុង​បរិវេណ​វត្ត​បឹង​កែក ភូមិ​បឹង​កែក ឃុំ​ដូនស ស្រុក​ស្វាយជ្រំ​

ពិធីបុណ្យ «​រុក្ខ​ទិវា ០៩ កក្កដា​» ស្ថិត​នៅក្នុង​បរិវេណ​វត្ត​បឹង​កែក ភូមិ​បឹង​កែក ឃុំ​ដូនស ស្រុក​ស្វាយជ្រំ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ដ​ស្វាយរៀង​៖ នា​ព្រឹក​ថ្ងៃ​ពុធ ៨​កើត ខែ​អាសាឍ ឆ្នាំ​ខាល ចត្វា​ស័ក ពុទ្ធ​សករាជ ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២២​នេះ ឯកឧត្តម ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ «​រុក្ខ​ទិវា ០៩ កក្កដា​» ស្ថិត​នៅក្នុង​បរិវេណ​វត្ត​បឹង​កែក ភូមិ​បឹង​កែក ឃុំ​ដូនស ស្រុក​ស្វាយជ្រំ​។

​អញ្ជើញ​ចូលរួម​ក្នុងឱកាស​នោះ​រួមមាន ឯកឧត្តម​អភិបាលរង​ខេត្ត លោក​ឧត្ដមសេនីយ៍​មេបញ្ជាការរង​កងកម្លាំង​ទាំងបី លោក​ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ក្នុង​ខេត្ត លោក​អភិបាលស្រុក​ស្វាយជ្រំ និង​អាជ្ញាធរ​មូលដ្ឋាន ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​រូប​ទៀត​។

​មានប្រសាសន៍​ទៅកាន់​ពិធី​នេះ​ឯកឧត្តម​បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ដែល​បាន​យកចិត្តទុកដាក់​សហកា​រ​ជាមួយ​បណ្ដា​អង្គភាព​ពាក់ព័ន្ធ ព្រះគ្រូ​ចៅអធិការ​វត្ត គណៈកម្មការ​អាចារ្យវត្ត ឧបាសក ឧបាសិកា អាជ្ញាធរ និង​ប្រជាពលរដ្ឋ​មូលដ្ឋាន ដើម្បី​រៀបចំ​ពិធីបុណ្យ​រុក្ខទិវា នៅក្នុង​បរិវេណ​វត្ត​បឹង​កែក នា​ថ្ងៃនេះ ដែល​ពិតជា​បាន​ឆ្លុះបញ្ចាំង​ឲ្យឃើញ​ពី​ការ​សហការ​គ្នា​យ៉ាង​ល្អប្រសើរ រវាង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ រវាង​រដ្ឋ ប្រជាពលរដ្ឋ និង​អង្គភាព​ពាក់ព័ន្ធ ក្នុង​ការចូលរួម​លើកកម្ពស់​បរិស្ថាន​ធម្មជាតិ និង​លើកកម្ពស់​សោភ័ណភាព ប្រកបដោយ​បរិយាកាស​បរិសុទ្ធ​ក្នុង​ទី​វត្ត​អារាម សម្រាប់​បម្រើឲ្យ​ប្រយោជន៍​របស់​ព្រះ​តេជគុណ ព្រះសង្ឃ​គ្រប់​ព្រះអង្គ​ផង និង​ពុទ្ធបរិស័ទ​ដែល​មក​ធ្វើបុណ្យ​នៅក្នុង​ទី​វត្ត​អារាម​របស់​យើង​ផងដែរ​។​

​ឯកឧត្តម​បន្តថា ក្នុង​នាម​រដ្ឋបាល​ខេត្ត សង្ឃឹម​ថា​ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ បងប្អូន​ប្រជាពលរដ្ឋ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​ភាគី​ពាក់ព័ន្ធ ជាពិសេស​ក្មួយៗ​យុវជន សិស្សានុសិស្ស បន្ត​ស្មារតី​ស្រឡាញ់​បរិស្ថាន​ធម្មជាតិ ថែទាំ​ដើមឈើ​ដែល​បាន​ដាំ​រួច​ឲ្យ​រស់រានមានជីវិ​តលូត​លាស់​បានល្អ និង​រួម​គ្នា​បន្ត​ដាំ​កូន​ឈើ​នៅតាម​សហគមន៍ ទី​អារាម ភូមិដ្ឋាន ក្នុង​បរិវេណ​គ្រឹះស្ថានសិក្សា អង្គភាព​រដ្ឋ តាម​ដងផ្លូវ តាម​ទំនប់ ប្រឡាយ ទី​ទួល ទី​ទំនាប ស្រែចម្ការ និង​តាម​ទីសាធារណៈ​ផ្សេងៗ​ឲ្យបាន​កាន់តែ​សកម្ម​ថែម​ទៀត ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការការពារ ការអភិរក្ស និង​ការពង្រីក​ធនធាន​ព្រៃឈើ​ដ៏​មាន​សារៈសំខាន់​សម្រាប់​យើងទាំងអស់គ្នា សំដៅ​ធ្វើឲ្យ​ប្រទេស​កម្ពុជា​និយាយ​ជា​រួម និង​មូលដ្ឋាន​ភូមិ ឃុំ ក្នុង​ខេត្ត​ស្វាយរៀង​យើង​និយាយ​ដោយឡែក កាន់តែ​មាន​ទេសភាព​បៃតង និង​រស់​រវើក​គ្រប់​រដូវ​កាល ។

​ជា​ចុងបញ្ចប់​នៃ​ពិធី​នេះ ឯកឧត្តម​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ប្រជាពលរដ្ឋ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​រួម​គ្នា​ទប់ស្កាត់​រាល់​បទល្មើស​ព្រៃឈើ និង​ការកាប់​រាន​ព្រៃឈើ​យក​ដី​ល្មើសច្បាប់​តាម​គ្រប់​រូបភាព មក​ធ្វើជា​កម្មសិទ្ធិ​ឯកជន ជា​ពិសេស​ត្រូវ​បង្កើន​នូវ​ប្រសិទ្ធភាព នៃ​ការចូលរួម​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​គ្រប់​ប្រភេទ​។ ទន្ទឹមនេះ សូម​បន្ត​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​ទាំងដូស​មូលដ្ឋាន និង​ដូស​ជំរុញ​ឲ្យបាន​គ្រប់ៗ​គ្នា ដើម្បី​បង្កើត និង​ពង្រឹង​ភាពស៊ាំ​នៅក្នុង​សហគមន៍​របស់​យើង​ទប់ទល់​នឹង​ជំងឺ​ឆ្លងកូវី​ដ​-១៩ និង​សូម​មាន​ការប្រុងប្រយ័ត្ន​ដោយ​បន្ត​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន​នូវ​វិធានការ ៣​ការពារ ៣​កុំ ៕

Filed in: ព័ត៌មានជាតិ