ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

អភិបាលខេត្ត​ប៉ៃលិន ស្នើ​ឱ្យ​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៥ រួមគ្នា​បម្រើ​ប្រជាពលរដ្ឋ ឈរ​លើ​សាមគ្គីភាព និង​ឯកភាព​ជាតិ​

អភិបាលខេត្ត​ប៉ៃលិន ស្នើ​ឱ្យ​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៥ រួមគ្នា​បម្រើ​ប្រជាពលរដ្ឋ ឈរ​លើ​សាមគ្គីភាព និង​ឯកភាព​ជាតិ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០២២ លោកជំទាវ បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​សមាសភាព​ប្រធាន​ក្រុមប្រឹក្សា​សង្កាត់ ចៅសង្កាត់ ចៅសង្កាត់រង និង​សមាជិក​ក្រុមប្រឹក្សា​សង្កាត់ អូរ​តា​វ៉ៅ សង្កាត់​ទួល​ល្វា អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​សាលាសង្កាត់​អូរ​តា​វ៉ៅ សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ដោយ​មាន​ការចូលរួម​ពី​សំណាក់ លោក​នាយករង​រដ្ឋបាល​សាលាខេត្ត នាយក​ទីចាត់ការ​ធនធានមនុស្ស អាជ្ញាធរ​ក្រុង​ប៉ៃលិន មន្ត្រី​ពាក់ព័ន្ធ និង​បងប្អូន​ប្រជា​ពល​យ៉ាងច្រើន​កុះករ​។​

​មានប្រសាសន៍​ផ្តាំផ្ញើ ទៅ​កាន់​ក្រុមប្រឹក្សា​សង្កាត់​ថ្មី នា​ឱកាស​នោះ លោកជំទាវ​អភិបាលខេត្ត បាន​សង្កត់ធ្ងន់ថា សង្កាត់​អូរ​តា​វ៉ៅ សង្កាត់​ទួល​ល្វា មាន​សមាជិក ក្រុមប្រឹក្សា​មកពី​គណបក្ស​ចំនួន​ពីរ តែ​ទោះបី​មកពី​គណបក្ស​នយោបាយ​ផ្សេង​គ្នា​ក៏​ដោយ ក៏​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ថ្មី​គ្រប់រូប​ត្រូវ​ប្រកាន់​គោលជំហរ សាមគ្គីភាព និង​ឯកភាព​ជាតិ ដោយ​ត្រូវ​រួម​គ្នា​ខិតខំ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​ល្អប្រសើរ និង​បន្ត​កសាង​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន​ឲ្យ​កាន់តែ​រីកចម្រើន​ជឿនលឿន​ទ្វេរ​ឡើង ជាពិសេស​ដើម្បី​បំពេញ​ទៅតាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់ឆ្នោត ប្រកប​ដោយ​លទ្ធិ​ប្រជាតេ​យ្យ សំដៅ​ចូល​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ ស្របតាម​គោលនយោបាយ​ដ៏​ត្រឹមត្រូវ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​សូម​ជម្រាប​ជូន​ថា ដំណើរការ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ដែល​ប្រព្រឹត្តិ​ទៅ​ថ្ងៃ​ទី​៥ ខែមិថុនា កន្លងទៅនេះ ជា​លទ្ធផល ក្នុង​សង្កាត់​អូរ​តា​វ៉ៅ មាន​អាកា​សនៈ ចំនួន​០៧ មកពី​គណបក្ស​នយោបាយ​ចំនួន​២ រួមមាន ៖ គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​ទទួលបាន​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​សង្កាត់ ជា​ចៅសង្កាត់ ចៅសង្កាត់រង​ទី​១ និង​សមាជិក​ក្រុមប្រឹក្សា ចំនួន​០៥ អាសនៈ ក្នុងនោះ​មក​ពី​គណបក្ស​ភ្លើងទៀន មាន​ចំនួន​០១​អាសនៈ ទទួលបាន​តំណែង​ជា​ចៅ សង្កាត់​រង​ទី​២ ។ ក្នុង​សង្កាត់​ទួល​ល្វា មាន​អាកា​សនៈ ចំនួន​០៥ មកពី​គណបក្ស​នយោបាយ​ចំនួន​២ រួមមាន​៖ គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ទទួលបាន​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​សង្កាត់ ជា​ចៅសង្កាត់ ចៅសង្កាត់រង​ទី​១ និង​សមាជិក​ក្រុមប្រឹក្សា ចំនួន​០៣ អាសនៈ ក្នុងនោះ​មក​ពី​គណបក្ស​ភ្លើងទៀន មាន​ចំនួន ០១​អាកា​សនៈ ទទួលបាន​តំណែង​ជា​ចៅ សង្កាត់​រង​ទី​២ ៕

Filed in: ព័ត៌មានជាតិ