ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ចាស់ជរា​គ្មាន​ទីពឹង​ក្នុង​ខេត្ត​ប៉ៃលិន​ចំនួន​៥៥​នាក់ ទទួលបាន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ កក្កដា ឆ្នាំ​២០២២ ពី​មូលនិធិ​ចាស់ជរា​របស់​លោកជំទាវ បាន ស្រីមុំ អ៊ី ឈាន​

ចាស់ជរា​គ្មាន​ទីពឹង​ក្នុង​ខេត្ត​ប៉ៃលិន​ចំនួន​៥៥​នាក់ ទទួលបាន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ កក្កដា ឆ្នាំ​២០២២ ពី​មូលនិធិ​ចាស់ជរា​របស់​លោកជំទាវ បាន ស្រីមុំ អ៊ី ឈាន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ប៉ៃលិន​៖ ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០២២ លោកជំទាវ ពៅ សុខ ក្នុងនាម​លោក​ជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន អមដំណើរ​ដោយ​ក្រុមការងារ បាន​អញ្ជើញ​សំណេះសំណាល​សួរសុខទុក្ខ​លោកតា លោកយាយ​ចាស់ជរា​គ្មាន​ទីពឹង និង​មាន​ជីវភាព​ខ្វះខាត ដែល​មក​ទទួល​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ កក្កដា ឆ្នាំ​២០២២ ពី​ក្រុមការងារ​របស់​មូលនិធិ​។​

​លោកជំទាវ បាន​នាំ​បណ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​ឯកឧត្តម អុ​ី ឈាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន និង​លោកជំទាវ បាន ស្រីមុំ ជូន​ដល់​លោកយាយ លោកតា​ចាស់ជរា​ទាំងអស់ ដែល​ជានិច្ចកាល​ឯកឧត្តម តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជា​ពលរដ្ឋ​គ្រប់រូប គ្រប់​កាលៈទេសៈ និង​គ្រប់​ទី​កន្លែង​នៅ​ទូទាំង​ខេត្ត​ប៉ៃលិន​។​

​លោកជំទាវ បាន​មានប្រសាសន៍ថា​៖ មូលនិធិ​នេះ​បាន​បង្កើតឡើង​ក្នុង​គោលបំណង​ជួយ​ដល់​លោកយាយ លោកតា​ចាស់ជរា​គ្មាន​ទីពឹង មាន​ជីវភាព​ខ្សត់ខ្សោយ និង​មាន​អាយុ​ចាប់ពី​៧០​ឆ្នាំ​ឡើង​ទៅ ដែល​ពុំមាន​លទ្ធភាព​អាច​ចេញទៅ​ប្រកបមុខរបរ​ចិញ្ចឹមជីវិត​បាន ក៏​ដូចជា​ការជួយ​លើក​កំពស់​កម្រិតជីវភាព និង​បំប៉ន​ថែទាំ​សុខភាព​លោកយាយ​លោកតា ដោយ​មិន​ប្រកាន់​បក្សពួក និង​និន្នាការ​នយោបាយ​ឡើយ ព្រោះ​មនុស្ស​ចាស់ គឺ​មាន​គុណបំណាច់​ធំធេង​ណាស់ ក្នុង​ការជួយ​អប់រំ ប្រៀនប្រដៅ ដល់​កូនចៅ​ជំនាន់​ក្រោយៗ ឲ្យ​ប្រព្រឹត្តិតែ អំពើ​ល្អ​។​

​ក្នុងឱកាស​នោះ​ដែរ លោកជំទាវ ក៏​បាន​អំពាវនាវ​ដល់​លោកយាយ លោកតា​ទាំងអស់ សូម​ចូលរួម​ប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់​ការពារ​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូវី​ដ​-១៩ ដោយ​ត្រូវ​អនុវត្តន៍​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល និង​ចូលរួម​គោរព​អនុវត្តន៍​នូវ​វិធាន​ចាំបាច់​នានា​របស់​រាជរដ្ឋាភិបាល ។​

​លោកយាយ លោកតា ដែល​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​មូលនិធិ​ចាស់ជរា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​បាន​ជូនពរ​ស័ព្ទ​សារធុ​ការ ជូន​ចំពោះ​ឯកឧត្តម និង​លោក​ជំទាវ​ប្រធាន​មូលនិធិ ដែល​បាន​ឧបត្ថម្ភ​ថវិកា ដល់​ពួកគាត់​ជា​រៀងរាល់​ខែ ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​បានធូ​ស្រាល​មួយ​កម្រឹត​ផង​ដែរ​។​

​សូមបញ្ជាក់​ថា​៖ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​លោក​យាយ លោកតា ក្រុមការងារ​មូលនិធិ​ត្រូវបាន​បែងចែក​ជា ៣​ក្រុម គឺ​ក្រុម​ទី​១ បើក​ផ្តល់​ជូន​លោកយាយ​លោកតា​នៅ​ការិយាល័យ​តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន ក្រុមទី​២ នៅ​សាលាឃុំ​អូរអណ្តូង និង​ក្រុម​ទី​៣ នៅ​សាលាឃុំ​ស្ទឹងត្រង់ ដោយ​មូលនិធិ បាន​បើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ ដល់​លោកយាយ លោកតា ចាស់ជរា ចំនួន ៥៥​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា ចំនួន ១០​ម៉ឺន​រៀល ជែល​លាងដៃ ចំនួន​៤​ដប​ផងដែរ​៕

Filed in: ព័ត៌មានជាតិ