ទាន់ហេតុការណ៍
កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ==>បើកប្រតិបត្តិការក្ដៅ ចុះបង្ក្រាបបទល្មើស រ៉ែមាស អនាធិបតេយ្យ នៅខេត្តមណ្ឌលគិរី

លោក លឹម សៀង​ហេង ស្នើ​ឲ្យ​ក្រុមប្រឹក្សា​សង្កាត់​ទើប​ជាប់​ឆ្នោត​ថ្មី ត្រូវ​ខិតខំ​រួមគ្នា​លើកកម្ពស់​វប្បធម៌​នៃ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស

លោក លឹម សៀង​ហេង ស្នើ​ឲ្យ​ក្រុមប្រឹក្សា​សង្កាត់​ទើប​ជាប់​ឆ្នោត​ថ្មី ត្រូវ​ខិតខំ​រួមគ្នា​លើកកម្ពស់​វប្បធម៌​នៃ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ស្វាយរៀង​៖ នៅ​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ ២០២២ លោក លឹម សៀង​ហេង អភិបាលក្រុង​បាវិត បាន​ស្នើ​ឲ្យ​ក្រុមប្រឹក្សា​សង្កាត់​ទើប​ជាប់​ឆ្នោត​ថ្មី គណបក្សនយោបាយ​នានា​និង​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ខិតខំ​រួមគ្នា​លើកកម្ពស់​វប្បធម៌​នៃ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដើម្បី​រស់នៅ​និង​បំពេញ​ការងារ​រួមគ្នា​ប្រកបដោយ​ភាពសុខដុមរមនា​ក្នុង​សង្គម​សម្រាប់​ជា​មូលដ្ឋាន​ក្នុង​ការធានា​ចីរភាព​ដំណើរការ​លទ្ធិប្រធាធិបតេយ្យសេរី​ពហុបក្ស ការបោះឆ្នោត​និង​ការអភិវឌ្ឍ​សង្គម​ឲ្យ​កាន់តែ​មាន​ការ​អភិ​វ​ឍ្ឍ​រីកចម្រើន​បន្ត​ទៀត​។​

​លោក​អភិបាលក្រុង​បាន​មានប្រសាសន៍ ដូច្នេះ​ក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​កិច្ចប្រជុំ​ដំបូង​របស់​ក្រុមប្រឹក្សា​សង្កាត់​បាវិត ក្រុង​បាវិត ដែល​មាន​ការចូលរួម​ពី​គណ​:​បញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​បាវិត គណ​:​បញ្ជាការ​សឹក​រង​ក្រុង​បាវិត គណ​: បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ក្រុង​បាវិត លោក លោកស្រី ជា​ក្រុមប្រឹក្សា​នៅក្នុង​មុខ​តំណែង ក្រុមប្រឹក្សា​ដែល​ទើប​ជាប់​ថ្មី សាខា​បក្ស​ភូមិ​នឹង​ប្រជាពលរដ្ឋ ។
​លោក លឹម សៀង​ហេង បាន​បន្តថា​៖ ចាប់តាំងពី​ឆ្នាំ​២០០២​ព្រះរាជាណាចក្រ​កម្ពុជា​យើង​បាន​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​សរុប​ចំនួន​៥​លើក​រួចមកហើយ​។ ពី​ការបោះឆ្នោត​មួយ​ទៅ​ការបោះឆ្នោត​មួយ ត្រូវបាន​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​វាយតម្លៃថា ដំណើរការ​ប្រជាធិបតេយ្យ​និង​ការបោះឆ្នោត​នៅ​កម្ពុជា​កាន់តែ​វិវត្តន៍​រីកចម្រើន​ជា​លំដាប់​។

​ការបោះឆ្នោត​ដើម្បី​បង្កើតឡើង​នូវ​ក្រុមប្រឹក្សា​នៅ​ថ្នាក់ឃុំ សង្កាត់​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​មកលើ​ប្រព័ន្ធ​នយោបាយ​និង​រដ្ឋបាល​នៅ​កម្ពុជា​គឺ​៖
​ទី​១/ ការពង្រឹង ពង្រីក​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ឲ្យ​ចាក់គ្រឹះ​រហូតដល់​មូលដ្ឋាន​។
​ទី​២/ ការនាំមក​នូវ​ការផ្លាស់ប្តូរ​រចនាសម្ព័ន្ធ និង​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​នៅ​កម្ពុជា​តាម​បែបផែន​នៃ​វិមជ្ឈការ​និង​វិសហមជ្ឈការ តាមរយៈ​ការផ្ទេរ​មុខងារ អំណាច ធនធាន សិទ្ធិ​ស្វ័យ​សម្រេច​ពី​ថ្នាក់​ជាតិ​មក​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដើម្បី​ឆ្លើយតប​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​នី​មួយៗ​។
​ទី​៣/ ការលើកកម្ពស់​ការចូល​រួម​និង​ភាពជា​ម្ចាស់​របស់​ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន​ក្នុង​ការអភិវឌ្ឍ​មូលដ្ឋាន​របស់​ខ្លួន សំដៅ​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​និង​លើកកម្ពស់​គុណភាព​នៃ​ជីវិត​របស់​ប្រជាពលរដ្ឋ​។
​ជារួម​ដ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​អាណត្តិ​ទី​៥​កាលពី​ថ្ងៃ​ទី​៥​ខែ​មិថុនា​ឆ្នាំ​២០២២​កន្លងមក​ក៏​ត្រូវបាន​វាយតម្លៃ​ថា​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​គ្មាន​អំពើហឹង្សា ហើយ​លទ្ធផល​នៃ​ការបោះឆ្នោត​ក៏​ត្រូវបាន​ទទួលស្គាល់​ពី​គណបក្សនយោបាយ​នានា​ដែល​បាន​ចូលរួម​ក្នុង​ការបោះឆ្នោត​នេះដែរ ហើយ​គណបក្ស​នយោបាយ​ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៥​នេះ​មាន​ចំនួន​១៧​គណបក្ស ។

​យោងតាម​ការប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៥​របស់ គ​.​ជ​.​ប ក្នុង​ចំណោម​ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស​ចំនួន ១៦៥២ ដែល​មាន​អាសនៈ​សរុប​ចំនួន​១១,៦២២​មានតែ​គណបក្ស​នយោបាយ​ចំនួន​៩​ប៉ុណ្ណោះ​ដែល​ទទួលបាន​អាសនៈ​ក្រុមប្រឹក្សាឃុំ​សង្កាត់​ក្នុង​អាណត្តិ​ទី​៥​នេះ​។​

​លោក លឹម សៀង​ហេង បាន​សង្កត់ធ្ងន់ថាៈ ចំពោះ​អស់លោក​-​លោកស្រី ដែល​ទើប​ជាប់ឆ្នោត​ថ្មី​និង​អស់លោក លោកស្រី​ដែល​បាន​ជាប់ឆ្នោត​ឡើងវិញ​ជា​សមាជិក​ក្រុមប្រឹក្សា​សង្កាត់ ក្នុង​អាណត្តិ​ទី​៥​នេះ ពិតជា​មាន​ការរីករាយ​ប្រកប​ដោយ​មោទនភាព​និង​កំពុង​សម្រួច​ឆន្ទៈ​ក្នុង​ការចូលរួម​បញ្ចេញ​សមត្ថភាព ប្រាជ្ញា ស្មារតី កម្លាំងកាយ កម្លាំងចិត្ត​ដើម្បី​បម្រើ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​របស់​ខ្លួន​។
​ដូច្នេះ​សូម លោក​-​លោកស្រី អស់លោក​ទាំងអស់​មេត្តា​យកចិត្តទុកដាក់​អនុវត្ត​ឲ្យបាន​ត្រឹមត្រូ​វ​តាម​គោលនយោបាយ​ច្បាប់​និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា​របស់​រាជរដ្ឋាភិបាល​បំពេញ​ការងារ​ចំពោះ​មុខ​មួយចំនួនឲ្យ​បាន​ម៉ត់​ចត់​រួម​ទាំង​ការធានា​បាន​នូវ​សាមគ្គីភាព​ផ្ទៃក្នុង និង​ការយោគយល់​គ្នា​នៅក្នុង​ការបំពេញ​ការងា​រ​របស់ខ្លួន​។ លើសពីនេះ​លោក សូម​អរគុណ​ចំពោះ​ក្រុមប្រឹក្សា​អាណត្តិ​ចាស់​ពិតជា​មាន​ឆន្ទៈ​ប្រកបដោយ​ភាពសប្បាយ​រីករាយ​ក្នុងការ​ផ្ទេរ​តំណែង​ជូន​ក្រុមប្រឹក្សា​សង្កាត់​អាណត្តិ​ទី​៥​តាមរយៈ​ការប្រគល់ ទទួល​ត្រា បញ្ជី សម្ភារៈ ប្រាក់កាស និង​ឯកសារ​នានា​ក្នុង​ឱកាស​នេះ ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា សំរាប់​សង្កាត់​បាវិត​ក្រុង​បាវិត​ខេត្ត​ស្វាយរៀង​មាន​ចំនួន​៧​អាសនៈ ក្នុងនោះ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​៥​អាសនៈ គណបក្ស​ភ្លើងទៀន​ទទួលបាន​២​អាសនៈ ហើយ​លោក សាញ់ សាខុន មកពី​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​តំណែង​ជា​ចៅសង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង​សំរាប់​អាណត្តិ​ទី​៥​នេះ​៕

Filed in: ព័ត៌មានជាតិ