ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

កិច្ចប្រជុំ​ពិភាក្សា​ពាក់ព័ន្ឋ​នឹង​កិច្ចសហការ​លើ​ការងារ​ទប់ស្កាត់​និង​បង្ក្រាបប​ទ​ល្មើស​ធនធាន​ធម្មជាតិ​

កិច្ចប្រជុំ​ពិភាក្សា​ពាក់ព័ន្ឋ​នឹង​កិច្ចសហការ​លើ​ការងារ​ទប់ស្កាត់​និង​បង្ក្រាបប​ទ​ល្មើស​ធនធាន​ធម្មជាតិ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ថ្ងៃ​ទី​៤ ខែកក្កដា​ឆ្នាំ​២០២២ នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ពាក់ព័ន្ឋ​នឹង​កិច្ចសហការ​លើ​ការងារ​ទប់ស្កាត់​និង​បង្ក្រាបប​ទ​ល្មើស​ធនធាន​ធម្មជាតិ​រវាង​អាជ្ញា​ធរមាន​សមត្ថកិច្ច​និង​អង្គការ​ថែរក្សា ការ ពារ​ធនធានធម្មជាតិ ក្រោម​អធិបតីភាព លោក អ៊ឹង គឹម​លាង អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត ព្រមទាំង​វត្តមាន អភិបាល អភិបាលរងក្រុង ស្រុក ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព ស្ថាប័ន​ពាក់ព័ន្ឋ​មួយចំនួន តំណាង​កម្លាំង​សមត្ថកិច្ច​និង​តំណាង​អង្គការ​ចំនួន​ពីរ ចូលរួម​ផង​ដែរ ។​

​កិច្ចប្រជុំ​ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ជជែក​ពិភាក្សា ស្វែងរក​កិច្ចសហប្រតិបត្តិការ សាមគ្គី​គ្នា​ក្នុង​ការអនុវត្ត​ការងារ ពាក់ព័ន្ឋ​នឹង​ការទប់ស្កាត់ និង បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ រវាង​អាជ្ញា​ធរមាន​សមត្ថកិច្ច អាជ្ញាធរ​ក្រុង​ស្រុក ជាមួយ អង្គការ​ថែរក្សា​ការពារ​ធនធាន​ធម្មជាតិ និង អង្គការ​ការពារ​បរិ​ស្ថាន​និង​សិទ្ឋិ​ពលរដ្ឋ​កម្ពុជា ។

​អង្គប្រជុំ​បាន​លើក​ជា​មតិ​យោបល់​នូវ​បញ្ហា​ប្រឈម​និង​សំណូមពរ​មួយចំនួន ដើម្បី​រួមគ្នា​ដោះស្រាយ និង​មាន​វិធានការ​ចំពោះ​បុគ្គល​ឬ​អង្គភាព អាជ្ញាធរ​សមត្ថកិច្ច ស្ថាប័ន​ណា​ដែល​ប្រព្រឹត្តិ​ផ្ទុយ​ពី​តួនាទី ភារកិច្ច​និង​វិជ្ជាជីវៈ​ជំនាញ​របស់​ខ្លួន ។

​ក្នុងនោះ អាជ្ញាធរ​ក្រុង ស្រុក និង មន្ត្រី​ជំនាញ​ពាក់ព័ន្ឋ បាន​ស្នើ​ឲ្យ​អង្គប្រជុំ​យកចិត្តទុកដាក់​ទៅ​លើ​ការប្រើប្រាស់ នូវ ឯកសណ្ឋាន សិទ្ឋិ​និង​តួនាទី​របស់​វិស័យ​សារព័ត៌មាន និង អង្គការ​សង្គម សមាគម​នានា គឺ ពួកគាត់​ពុំ​មាន​និតិ​សម្បទា​ជា មន្ត្រីនគរបាល​យុត្តិធម៌ ដោយ​មិន​អាច​ឃាត់​ចាប់​ឬ​សួរនាំ​អ្នកប្រព្រឹត្តិ​បទល្មើស​ឡើយ​។ ប៉ុន្តែ​ពួកគាត់​មាន​សិទ្ឋិ​សរសេរ​ព័ត៌មាន និង​សុំ​ការទំនាក់ទំនង​សហការ និង រាយការណ៍​ជូនទៅ​អាជ្ញាធរ​មូលដ្ឋាន ឬ​កម្លាំង​មាន​សមត្ថកិច្ច​ឈរជើង​នៅ​គោលដៅ​ដែល​កៀក​បំផុត ដើម្បី​បង្ក្រាប​បទល្មើស​នោះ ។

​កន្លងមក​ក៏​មាន​សមាគម អង្គការ​សង្គម​ស៊ីវិល​ខ្លះ​និង​ស្ថាប័ន​អ្នកសារព័ត៌មាន​មួយចំនួន ពេល​ជួប​បទល្មើស​ពួកគាត់​មិន​បាន​សុំ​ការ​សហការ​ពី​អាជ្ញាធរ​ដែនដី​ឬ​កម្លាំង​សមត្ថកិច្ច​នោះ​ទេ ដែល​ជាហេតុ​នាំ​ឲ្យ​រំខាន​ដល់​ការប្រកប​មុខរបរ​តូចតាច​ពី​អនុផល​ព្រៃឈើ​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បណ្តាលឲ្យ​គាត់​មានការ​ថ្នាំង​ថ្នាក់​ជា​បន្តបន្ទាប់ ។​

​ក្នុងនោះ​ដែរ​លោក លីវ សុខុន ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​មានប្រសាសន៍ថា ពាក់ព័ន្ឋ​ទៅ​នឹង​វិស័យ​ព័ត៌មាន​ថ្វី​ត្បិត​តែ​មន្ទីរ​មិនមាន​សិទ្ឋិ​ក្នុង​ការត្រួតពិនិត្យ គ្រប់គ្រង​និង​តាមដាន​សកម្មភាព​របស់​ស្ថាប័ន​ព័ត៌មានឯ​កជនក្តី តែ​មន្ទីរ​តែងតែ​សហការ​និង​ណែនាំ​ដល់​គ្រប់​អង្គភាព​ព័ត៌មាន​ដែល​អាជ្ញាប័ណ្ណ​មាន​សុពលភាព ដើម្បី​យក​មក​ចុះបញ្ជី ព្រមទាំង​តែងតែ​សហ​ការសម្របសម្រួលនិង​ដោះស្រាយ​ភាព​ប្រទាំង​ប្រទើស​ជាច្រើន រវាង​អាជ្ញាធរ​ដែនដី​និង​សមត្ថកិច្ច​ជាមួយ​អ្នកសារព័ត៌មាន​ពុំ​ដែល​ធ្វេស​ឡើយ ។

​លោក​នៅតែ​បន្ត​ពង្រឹង​សហការ​គ្រប់​ជ្រុងជ្រោយ​ជាមួយ​អាជ្ញាធរ​ក្រុង​ស្រុក ក៏​ដូច​ជា​មន្ត្រី​មាន​សមត្ថកិច្ច ដើម្បី​ទប់ស្កាត់​ជន​បន្លំ​ជា​អ្នកសារព័ត៌មាន ឬ អ្នកព័ត៌មាន​ណា​ដែល​ពុំ​មាន​លិខិត​ឧទ្ទេសនាម និង ប័ណ្ណសម្គាល់ខ្លួន និង ប្រើប្រាស់​តួនាទី​ប្រាសចាក​ពី​ក្រមសីលធម៌​និង​វិជ្ជាជីវៈ​ជា​អ្នកសារព័ត៌មាន ។​

​មាន​មតិ​បូក​សរុប​អង្គប្រជុំ លោក អ៊ឹង គឹម​លាង ក៏​បាន​ជម្រុញ​និង​ណែនាំ​ឲ្យ​មន្ទីរ​ព័ត៌មាន​ខេត្ត បន្ត​គ្រប់គ្រង និង​ស្រង់​ទិន្នន័យ និង ចុះបញ្ជី​នូវ​ស្ថាប័ន​ព័ត៌មាន​ដែល​មាន​សុពលភាព​ក្នុង​ខេត្ត​ទាំងអស់ ហើយ​អាជ្ញាធរ​ខេត្ត នឹង ជ្រើសរើស​នូវ​ពេលវេលា​សមស្រប​ណាមួយ រៀបចំ​ជួបប្រជុំ​ជាមួយ​បណ្តាញសារព័ត៌មាន​ក្នុង​ខេត្ត ។ លោក​អភិបាលរង​ខេត្ត​បាន​ផ្តល់​ចំណុច​គន្លឺះ​សំខាន់ៗ​មួយចំនួន ដើម្បី​ឲ្យ​កិច្ច​ការ​ពាក់ព័ន្ឋ​នឹង​កិច្ចសហកា​រលើ​ការងារ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស រវាង​អាជ្ញាធរ​សមត្ថកិច្ច ជាមួយ​អង្គការ សមាគម និង​អ្នកសារព័ត៌មាន ប្រព្រឹត្តិ​ទៅ​ដោយ​ត្រឹមត្រូវ ស្រប​តាម​បទ ដ្ឋា​ន ច្បាប់​គតិយុត្តិ​នានា និង​និតិ​វិធី តាម​ជំនាញ​និង​វិជ្ជាជីវៈ​រៀងៗ​ខ្លួន ។

​លោក​បាន​បន្តទៀតថា ចំពោះ​អង្គការ និង​សមាគម ត្រូវគោរព​តាម​លក្ខន្តិកៈ​របស់​ខ្លួន​និង​បាន​ចុះបញ្ជី​ត្រឹមត្រូវ​តាមច្បាប់ ហើយ​មាន​តួនាទី​ពេញលេញ​ទៅលើ​តែ​ការសហការ​ចូលរួម ផ្តល់ព័ត៌មាន អង្គេត និង​តាមដាន ពុំ​មាន​តួនាទី ក្នុង​ការស្រាវជ្រាវ​លើ​ករណី​បទល្មើស​ណាមួយ​ឡើយ លើកលែងតែ​មាន​ការសុំ​ដីកា​ពី​ព្រះរាជអាជ្ញា​និង​សុំ​គោលការណ៍​និង​ចំណា​ឯកភាព​ពី​អាជ្ញាធរ​ខេត្ត ជាពិសេស​ចូលរួម​គោរព​ច្បាប់​និង​បទដ្ឋាន​គតិយុត្តិ​នានា​ដែល​មាន​ជា​ធរមាន ចៀសវាង​ការរំលោភ​សិទ្ឋិ​គ្នា​៕

Filed in: ព័ត៌មានជាតិ