ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

បែកធ្លាយ​អំពើពុករលួយ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត​

បែកធ្លាយ​អំពើពុករលួយ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ស្វាយរៀង​៖​ថ្មីៗ​នេះ​បែកធ្លាយ​អំពើពុករលួយ​របស់​ន​គរ​បាល​ច្រកទ្វារ​អន្តរជាតិ​បាវិត​ដែល​មាន​លោក​ឧត្តមសេនីយ៍ត្រី​ខាត់សា​រ័ត្ន​ជា​នាយ​ប៉ុស្តិ៍​ដោយ​បើ​កដៃ​ឲ្យ​កូនចៅ​ប្រមូល​យក​លុយ​ពី​ពលរដ្ឋ​ខ្មែរ​ក្នុង​១​នាក់​១០០​ដុល្លា​(​សំរាប់​អ្នក​អត់​មាន​ប៉ាស្ព័រ​ឆ្លងដែន​) បើ​អ្នក​មាន​ប៉ាស្ព័រ​ត្រូវ​បង់លុយ​ថ្លៃ​វាយ​ត្រា​ចេញ​២០​ដុល្លា​និង​ចូល​មក​វិញ​២០​ដុល្លា​ក្នុង​១​នាក់ ។​

​ដោយយោង​តាម​ប្រភព​បែកធ្លាយ បានអោយដឹងថា (​ចំពោះ​អ្នកដំណើរ​ជាតិ​និង​អន្តរជាតិ​ជាពិសេស​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​ទៅ​ពិនិត្យ​សុខភាព​និង​ព្យាបាល​ជំងឺ​នៅ​”​ក្រុង​ហូជីមិញ​”​ប្រទេស​វៀតណាម​បាននាំគ្នា​រអ៊ូរទាំ​ពេល​ឆ្លងកាត់​តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត​”​សំរាប់​អ្នក​អត់​មាន​លិខិតឆ្លងដែន​(​ប៉ាស្ព័រ​)”​គឺ​ដោយ​ត្រូវ​ចំណាយ​ប្រាក់​អស់​ច្រើន​រាប់រយ​(​ដុល្លារ​)​ក្នុង​ម្នាក់ៗ​ដោយ​មិន​ទាន់​បូករួម​ជាមួយ​តម្លៃ​ថ្លៃឈ្នួល​រថយន្ត​។​ប្រភព​ឲ្យដឹង​ទៀត​ថា​បើ​អ្នក​មាន​លិខិតឆ្លងដែន​(​ប៉ាស្ព័រ​)​ក៏​ត្រូវ​ចំណាយ​លើ​សេវា​បោះត្រា​ពេល​ចេញ​ទៅ​វៀតណាម​១​នាក់​.២០$​និង​ត្រលប់​ចូល​ប្រទេស​កម្ពុជា​វិញ​ត្រូវ​ចំណាយ​២០$​ទៀត​សំរាប់​ថ្លៃ​វាយ​ត្រា​។​សូមបញ្ជាក់​ថា​នេះ​គ្រាន់​តែ​តំលៃ​សំរាប់រ​ត់​ការបង់ប្រា​ក់​អោយ​នគរបាល​ច្រកទ្វារ​អន្តរជាតិ​បាវិត​តែប៉ុណ្ណោះ​នៅ​មិនទាន់​បាន​បួន​រួម​ថ្លៃឈ្នួល​រថយន្ត​ផង​។​

​ក្នុង​នោះ​ទៀតសោត បើតាម​អ្នកបើក​រថយន្ត​ស៊ី​រ៉ែ​ន​ពេទ្យ​បាន​អះអាងថាៈ​ជា​រៀង​រាល់​លើកខ្លួន​ដឹក​ភ្ញៀវ​ពី​កម្ពុជា​ទៅ​ក្រុង​ហូជីមិញ​ប្រទេស​វៀតណាម​គឺ​យក​ប្រាក់​ឈ្នួល​ថ្លៃ​ឡាន​ក្នុង​ម្នាក់ៗ​១០០$​បើ​អ្នក​អត់​លិខិតឆ្លងដែន​(​ប៉ាស្ព័រ​)​ហើយ​ត្រូវ​បង់​ចំនួន​១០០$​បន្ថែមទៀត​សម្រាប់​យក​ទៅ​រត់​ការបង់​ជូន​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត​ក្រោម​ការគ្រប់គ្រង​របស់​លោក​ខាត់​សា​រ័ត្ន​អញ្ចឹង​សរុប​ទាំង​ទៅ​វៀតណាម​និង​ត្រឡប់​មក​ខ្មែរ​វិញ​ក្នុង​ម្នាក់ៗ​អស់​៤០០$​។​

​ដោយឡែក​អ្នកបើករថយន្ត​តាកស៊ី​កម្ពុជា​ដែល​សាង​បន្ត​ជាមួយ​រថយន្ត​តាកស៊ី​វៀតណាម​បាន​លើកឡើងថាៈ​ជា​រៀង​រាល់​លើក​ពួកខ្លួន​ដឹក​ភ្ញៀវ​ពី​កម្ពុជា​ទៅ​”​ក្រុង​ហូជីមិញ​”​យក​ថ្លៃ​ពី​ភ្ញៀវ​ក្នុង​ម្នាក់ៗ​៥០$​សម្រាប់​អ្នកមាន​(​ប៉ាស្ព័រ​)​ពេល​ចេញ​ទៅ​១​ជើង​លុះ​ត្រឡប់មកវិញ​៥០$​ទៀត​។​គាត់​បញ្ជាក់​ទៀត​ថា​សំរាប់​ថ្លៃឈ្នួល​រថយន្ត​ទាំង​កម្ពុជា​-​វៀតណាម​អស់​ម្នាក់ៗ​២៥$​រីឯ​២៥$​ទៀត​សម្រាប់​យក​ទៅ​រត់​ការបង់​លុយ​ឱ្យ​នគរបាល​ច្រកទ្វារ​ព្រំដែន​បាវិត​។​

​អ្នក​តាក់​សុ​ី​បន្តថា​បើ​សំរាប់​អ្នក​អត់​មាន​(​ប៉ាស្ព័រ​)​គឺ​កំណត់​យក​ចំនួន​១២៥$​ក្នុង​ម្នាក់ៗ​សម្រាប់​មួយ​ជើង​លុះ​ពេល​ត្រឡប់​មក​វិញ​យក​១២៥$​ទៀត​។​

​អ្នករត់​តាកស៊ីៈ​ការ​កំណត់​យក​លុយ​ពី​ភ្ញៀវ​ច្រើន​បែប​នេះ​គឺ​មិនមែន​ដោយសារ​តម្លៃ​ឈ្នួល​រថយន្ត​ខ្ពស់​នោះទេ​ពោល​គឺៈ​ខ្លួន​ត្រូវ​រត់ការ​បង់លុយ​ឱ្យ​នគរបាល​ព្រំដែន​ទាំង​ខាង​កម្ពុជា​-​និង​វៀតណាម​ដែល​នៅ​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត​អស់​ចំនួន​១០០$​ក្នុង​ភ្ញៀវ​ម្នាក់ៗ​លុះ​មក​វិញ​បង់​១០០$​ទៀត​ក្នុង​ម្នាក់ៗ​ទៀត​។​

​រីឯ​បុគ្គលិក​”​រថយន្តក្រុង​”​ប្រាប់​ថាៈ​តាម​ធម្មតា​ក្រុមហ៊ុន​ខ្លួន​ដែល​ដឹក​ភ្ញៀវ​ពី​ភ្នំពេញ​ទៅ​”​ក្រុង​ហូជីមិញ​”​គឺ​ក្នុង​ម្នាក់ៗ​ចំនួន​១៥$​ប៉ុន្តែ​ក្រុមហ៊ុន​ត្រូវ​បង្ខំចិត្ត​លក់​សំបុត្រ​ឱ្យ​ភ្ញៀវ​រហូតដល់​៣៥$​ក្នុង​ម្នាក់​ដោយ​ដក​២០$​សម្រាប់​រត់ការ​បង់​ឱ្យ​នគរបាល​ច្រកទ្វារ​ព្រំដែន​បាវិត​។​គាត់​បន្តថាៈ​បើ​ករណី​អ្នកអត់​(​ប៉ាស្ព័រ​)​ទៅ​ក្រុង​ហូជីមិញ​អស់​៧៥$​មកវិញ​អស់​៧៥$​ទៀត​។​

​តាម​ការសង្កេត​បានអោយ​ឃើញថា​ក្នុង​១​ថ្ងៃៗ​គឺ​មាន​ភ្ញៀវ​ជាតិ​និង​ភ្ញៀវ​អន្តរជាតិ​បាន​ធ្វើដំណើរ​ចេញ​-​ចូល​ប្រទេស​វៀតណាម​រាប់រយ​រាប់ពាន់​អ្នកចឹង​ហើយ​អាច​បញ្ជាក់​បានថា​លោក​ឧត្តមសេនីយ៍ត្រី​ខាត់សា​រ័ត្ន​នាយប៉ុស្តិ៍​ច្រកទ្វារ​អន្តរជាតិ​បាវិ​តអាច​រក​ចំនូល​”​ក្រៅផ្លូវការ​”​រាប់​មុឺន​ដុល្លា​ក្នុង​១​ថ្ងៃៗ​ទុក​ក្នុង​ហោប៉ៅ​ផ្ទាល់ខ្លួន​និង​ទុក​ចែក​បក្ខពួក​ធ្វើ​មាន​ធ្វើ​បាន​។​

​សូមបញ្ជាក់​ថា​ចំពោះ​ករណី​បែកធ្លាយ​នេះ​គ្រាន់តែ​ទទួល​ព័ត៌មាន​ច្បាស់​ការណ៍​តែ​ម្ខាង​ប៉ុណ្ណោះ​ដែល​យើង​ពុំ​ទាន់​អាច​សន្និដ្ឋាន​ថា​ជា​ការពិត​ឬ​យ៉ាងណា​នោះ​ទេ​.?​ហើយ​អង្គភាព​យើង​រង់ចាំ​បកស្រាយ​បំភ្លឺ​ពី​សា​ម៉ី​ខ្លួន​រៀង​រាល់​ម៉ោង​ធ្វើការ​ដើម្បី​ផ្សាយ​លម្អិត​នៅ​លេខ​ក្រោយ​ទៀត​!​។​

​នៅ​ព្រឹក​ថ្ងៃទី​០៤​ខែ​មិថុនា​ឆ្នាំ​២០២២​នេះ​លោក​ខាត់​សា​រ័ត្ន​នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត​សារព័ត៌មាន​យើង​មិន​អាច​ស្វែងរក​ការបំភ្លឺ​បាន​ទេ​ដោយសារ​គ្មាន​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​។​

​រីឯ​លោក​ប្រាក់​អង្គា​វិសាល​នាយរង​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត​ក៏​សារព័ត៌មាន​មិនអាច​សុំ​ការបំភ្លឺ​បាន​ដូចគ្នា​ដោយសា​រខ​ល​មិន​ចូល​ ។ ​ដូច្នេះ​អង្គភាព​យើងខ្ញុំ​រង់ចាំ​ការបំភ្លឺ​រៀងរាល់​ម៉ោង​ធ្វើការ​។​

​ជុំវិញ​ករណី​នេះ​ដែ​រមហា​ជន​សូម​ស្នើ​នាយ​ឧត្ដមសេនីយ៍​គៀត​ច័ន្ទ​ថា​រិទ្ធ​អគ្គនាយកដ្ឋាន​អន្តោ​រ​ប្រវេសន៍​ក្រសួងមហាផ្ទៃ​ជាពិសេស​សម្ដេច​ក្រឡាហោម​សខេង​ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ជួយ​ត្រួតពិនិត្យ​ចំពោះ​សកម្មភាព​របស់​លោក​ខាត់​សា​រ័ត្ន​រួម​និង​មន្ត្រីក្រោមឱវាទ​ដែល​កំពុង​ផ្ទុះ​ការរិៈគន់​ថាៈ​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​គាប​យក​លុយ​ពី​ការធ្វើដំណើរ​បណ្ដាល​ឲ្យ​ជះឥទ្ធិពល​អាក្រក់​ប៉ះពាល់​សតិអារម្មណ៍​ភ្ញៀវ​ជាខ្លាំង​៕

 

Filed in: ព័ត៌មានជាតិ