ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​វ៉ាក់សាំង​កូវី​ដ​-១៩ Pfizer សម្រាប់​កុមារ​ជាង​១៤​ម៉ឺន​ដូស ជា​ជំនួយ​របស់​ប្រទេស​ប៉ូឡូញ បាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​ហើយ​

​វ៉ាក់សាំង​កូវី​ដ​-១៩ Pfizer សម្រាប់​កុមារ​ជាង​១៤​ម៉ឺន​ដូស ជា​ជំនួយ​របស់​ប្រទេស​ប៉ូឡូញ បាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​ហើយ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២២ នេះ វ៉ាក់សាំង​កូវី​ដ​-១៩ Pfizer សម្រាប់​កុមារ​ជាង​១៤​ម៉ឺន​ដូស ដែល​ជា​ជំនួយ​របស់​ប្រទេស​ប៉ូឡូញ បាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​ហើយ សម្រាប់​ទុក​ចាក់​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​យើង​ជា​បន្ត​ទៀត​។

​បើទោះបី​ទទួលបាន​ជោគជ័យ លើ​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ ទប់ស្កាត់​បាន​ការរីក​រាតត្បាត​យ៉ាងណាក្តី តែ​រាជរដ្ឋាភិបាល​នៅតែ​បន្ត​យកចិត្តទុកដាក់​ខ្ពស់ លើ​ការប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវី​ដ​-១៩​។ ការងារ​អាទិភាព​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នេះ គឺ​ការ​បន្ត​ផ្តល់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​។ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បន្ត​ស្វះស្វែង​រក​វ៉ាក់សាំង​ទុក​ក្នុង​ឃ្លាំង ហើយ​ប្រកាស​ជំរុញ​ការចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ជូន​ប្រជាពលរដ្ឋ ដើម្បី​ធានាបាន​នូវ​ការការពារ​សុខភាព​ប្រជាពលរដ្ឋ​ពី​មេ​រោគកូ​វីដ​-១៩​។​

​មកដល់​ពេល​នេះ​ទាំង​ជំនួយ និង​ការបញ្ជាទិញ កម្ពុជារ​ក​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ សរុប​ជិត ៥៣​លាន​ដូស​។ ក្នុងនោះ​នៅ​សល់​ក្នុង​ឃ្លាំង​ជិត ៩​លាន​ដូស​។ ជាមួយគ្នា​នោះ នៅ​មាន​វ៉ាក់សាំង​សរុប​ប្រមាណ ២០​លាន​ដូ​សទៀត ដែល​ជា​ជំនួយ និង​ជា​ការបញ្ជាទិញ មិនទាន់​បាន​ដឹក​មក​ប្រទេស​កម្ពុជា​នៅឡើយ​។ គិត​ត្រឹម​ថ្ងៃទី​០១ ខែកក្កដា កម្ពុជា​ចាក់​វ៉ាក់សាំង​បាន​ជាង ៩៤​ភាគរយ​នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប​។ ក្នុងនោះ​ការចាក់​ជូន​កុមារ​អាយុ​ចាប់ពី ៣​ឆ្នាំ ដល់ ៥​ឆ្នាំ បាន​ជាង ៧០​ភាគរយ​, កុមារ​អាយុ​ពី ៦​ឆ្នាំ ដល់​១២​ឆ្នាំ បាន​ជាង ១០៩​ភាគរយ​, កុមារ និង​យុវវ័យ អាយុ ១២​ឆ្នាំ ដល់ ១៨​ឆ្នាំ បាន​ជាង ១០០​ភាគរយ និង​អាយុ ១៨​ឆ្នាំ​ឡើង បាន​ជាង ១០៣​ភាគរយ​។ ក្រៅ​តែ​ពី​ដូ​សមូលដ្ឋាន ពេល​នេះ​កម្ពុជា បាន​ឈាន​ដល់​ចាក់ដូស​ជំរុញ​ទី​៥​ផងដែរ​។ ក្នុងនោះដូស​ជំរុញ​ទី​៣ ចាក់​បាន​ជាង ៩​លាន​នាក់​, ដូស​ជំរុញ​ទី​៤ ចាក់​បាន​ជិត ៣​លាន​នាក់​, ដូស​ជំរុញ​ទី​៥ បាន​ជាង ៣០​ម៉ឺន​នាក់​។​

​សម្តេច​តេជោ ហ៊ុន សែន បានប្រកាស​ប្តេជ្ញា​បន្ត​ផ្តល់ដូស​ជំរុញ​ជូន​ប្រជាពលរដ្ឋ​ជា​បន្ត​បន្ទាប់​ទៀត ដោយ​មិន​គិតថ្លៃ​នោះឡើយ និង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទៅ​ទទួល​វ៉ាក់សាំង​ដូស​ជំរុញ​បន្តទៀត នៅ​ពេល​ដល់​ពេល​ត្រូវ​ចាក់ ដើម្បី​បង្កើន​ប្រព័ន្ធ​ភាព​សាំ​ក្នុង​រាងកាយ​ការពារ​ជំងឺ​កូវី​ដ​-១៩៕

Filed in: ព័ត៌មានជាតិ