ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

សម្តេច​តេជោ ហ៊ុន សែន ផ្តល់​អំណោយ​កសាង​ស្ពាន​ព្រះ​ពន្លា​នៅ​សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ​

សម្តេច​តេជោ ហ៊ុន សែន ផ្តល់​អំណោយ​កសាង​ស្ពាន​ព្រះ​ពន្លា​នៅ​សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​បន្ទាយមានជ័យ ៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ផ្តល់​អំណោយ​កសាង​ស្ពាន​បេតុង​ព្រះ​ពន្លា​មាន​បណ្តោយ ១២០​ម៉ែត្រ ទទឹង​១០​ម៉ែត្រ ឆ្លងស្ទឹង​សិរីសោភ័ណ ម្តុំ​វត្ត​ព្រះ​ពន្លា នា​ភូមិ​៤​និង​ភូមិ​ព្រៃ​ឬ​ស្សីសង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ ។​

​នាយ​ឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការ​រង​នគរបាលជាតិ -​ប្រធាន​កងវិស្វកម្ម​ស​ម្តេច​តេជោ​ខេត្តសៀមរាប ថ្លែង​អោយដឹង​កាលពី​ល្ងាច​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០២២ ខណៈ​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​គម្រោង​សាងសង់​ស្ពាន ។​

​ក្នុងឱកាស​នោះ​ក៏​មាន​វត្តមាន ឯកឧត្តម ខេង ស៊ុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក ឡុង វុ​ធ អនុប្រធាន​មន្ទីរ​រៀបចំ​ដែនៃ​ដី​នគ​រោបនីយកម្ម សំណង់​និង​សុរិយោដី​ខេត្ត លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ លោក នាង ហាវ អភិបាលរង និង​ពលរដ្ឋ​ទទួលផល​ផងដែរ​។​

​បើ​តាម​នាយ​ឧត្តមសេនីយ៍ ខេង សុមេធ ឲ្យដឹងថា ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ខេត្ត​បន្ទាយមានជ័យ​ទើប​បាន​ស្នើ​ទៅ​សម្តេច​តេជោ ហើយ​សម្តេច​ក៏​ឆ្លើយតប​ថា ត្រូវ​ចាប់ផ្តើម​សាងសង់​ស្ពាន​មួយ​ជាបន្ទាន់ ។​

​សូមបញ្ជាក់​ថា សំណង់​ស្ពាន​បេតុង​នេះ នឹង​ត្រូវ​សាងសង់​ជំនួស​ស្ពានឈើ​ចាស់​ទ្រុឌទ្រោម​ដែល​បាន​បាក់​ដួលរលំ​ខូចខាត​ដោយ​ទឹកជំនន់​កាលពី​ថ្ងៃ​ទី​១៣​ខែតុលា​ឆ្នាំ​២០២០​កន្លងមក ។ ការសាងសង់​នេះ ជា​ឆ្លើយតប​ទាន់​ចិត្ត បន្ទាប់​ពី​ព្រះសង្ឃ អាចារ្យ គណកម្មការ ពុទ្ធបរិស័ទ ពលរដ្ឋ​នៅ​សង្កាត់​ព្រះ​ពន្លា​និង​ក្រុង​សិរីសោភ័ណ​បាន​សំណូមពរ​កាលពី​អំឡុង​យុទ្ធនាការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​អាណត្តិ​ទី​៥ ដែល​បាន​បោះឆ្នោត​កាលពី​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២២ ថ្មីៗ ៕

Filed in: ព័ត៌មានជាតិ