ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​នាយ​ឧត្តមសេនីយ៍ សៅ សុខា អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​រួមគ្នា​ថែរក្សា​សមិទ្ធផល​នានា​ដែល​មាន​រួច​ទុក​ដើម្បី​ប្រើប្រាស់​បាន​យូរអង្វែង​

​នាយ​ឧត្តមសេនីយ៍ សៅ សុខា អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​រួមគ្នា​ថែរក្សា​សមិទ្ធផល​នានា​ដែល​មាន​រួច​ទុក​ដើម្បី​ប្រើប្រាស់​បាន​យូរអង្វែង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ស្វាយរៀង ៖ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ខេត្ត​ស្វាយរៀង​និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​រមាស​ហែក​ខេត្ត​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃ​ទី​២​ខែកក្កដា​ឆ្នាំ​២០២២​នេះ​បាន​ធ្វើ​ការអំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​មូលដ្ឋាន​ត្រូវ​រួមគ្នា​ចូលរួម​ថែរក្សា​សមិទ្ធផល​នានា​ដែល​មាន​រួច​ហើយ​នាពេល​នេះ​ទុក​ដើម្បី​ប្រើប្រាស់​បាន​យូរអង្វែង ។​

​លោកនាយ​ឧត្តមសេនីយ៍​បាន​មាន​ប្រសាសន៍​ដូច្នេះ​ក្នុងឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​សាលាបឋមសិក្សា ទីចាត់ការ មត្តេយ្យ​សិក្សាវ​ត្ត​ដូង និង​សមិទ្ធផល​នានា​ស្ថិតក្នុង​ភូមិ​ដូង ឃុំ​ដូង ស្រុក​រមាស​ហែក​ខេត្ត​ស្វាយរៀង​។​

​លោកនាយ​ឧត្តមសេនីយ៍​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថាៈ សព្វថ្ងៃ​នេះ​ប្រទេស​យើង​មាន​សុខ​សន្តិភាព​ហើយ​យើង​ក៏​កុំ​ភ្លេច​ថែរក្សា​សុខភាព​របស់​យើង​ដែរ​ពីព្រោះ​ថា​សុខភាព​គឺជា​បញ្ហា​ចំបង​របស់​មនុស្ស​គ្រប់គ្នា មាន​សុខភាព​ល្អ​ហើយ​ក្នុង​នាម​យើង​ជា​ប្រជាពលរដ្ឋ​ត្រូវ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​គឺ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ហើយ​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការដាំដុះ​ធ្វើស្រែ​ចំការ ចិញ្ចឹមសត្វ​ជា​លក្ខណៈ​គ្រួសារ​បន្ថែមទៀត​។​

​លោកនាយ​ឧត្តមសេនីយ៍​បាន​បន្ថែ​មទៀត​ថាៈ​ពិធី​នេះ​ក៏​ត្រូវ​បាន​ប្រព្រឹត្តឡើង ក្នុង​សភាពការណ៍​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ងើប​ឡើងវិញ​ពី​វិបត្តិ​ជំងឺ​កូវី​ដ​-១៩ បន្ទាប់​ពី​រយៈពេល ២​ឆ្នាំ នៃ​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​ដ៏​កាច សាហាវ​នេះ ហើយ​កំពុង​សម្រេច​បាន​សមិទ្ធ​ផល​ថ្មីៗ ជាច្រើន​ទៀត​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​ក្នុង​សភាពការណ៍ ដែល​ទូទាំង​ប្រទេស​កំពុង​អបអរសាទរ​យ៉ាង​ក្លៀវក្លា​ចំពោះ ជោគជ័យ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៥ កាលពី​ថ្ងៃ​ទី​៥ ខែមិថុនា កន្លងទៅ​។ គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រជាជន​កម្ពុជា​ទាំងមូល ការពារ​ដាច់ខាត​នូវ​សន្តិភាព ស្ថិរភាព នយោបាយ និង​សន្តិសុខ​របស់​ជាតិ ដែល​ជា​លក្ខខណ្ឌ​ជា​សារ​វន្ត ដើម្បី​ធានា​នូវ ជីវភាព​ដ៏​សុខសាន្ត​របស់​ប្រជាជន​ប្រកបដោយ​សេរីភាព កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​ប្រកបដោយ ចីរភាព មិន​ឱ្យ​អនុភាព​ប្រតិកិរិយា​ណា ទោះបីជា​អ​សិរ​ពិស​យ៉ាងណាក៏ដោយ មក​បំផ្លាញ​បាន​ឡើយ​។ ជាមួយគ្នានេះ យើង​បន្ត​ចូលរួម​យ៉ាង​សកម្ម​ដើម្បី​បុព្វហេតុ​សន្តិភាព ស្ថិរភាព សន្តិសុខ និង​ការប្រយុទ្ធប្រឆាំង នឹង​បញ្ហា​ប្រឈម​នានា​របស់​តំបន់ និង​ពិភពលោក​។​

​លោក ស៊ូ ម៉ុល អភិបាលស្រុក​រមាស​ហែក​បានឲ្យដឹងថាៈ នា​ពេលកន្លងមក​ក្រុមការងារ​ចុះ​មូលដ្ឋាន​ឃុំ​ដូង​បាន​ចូលរួម​កសាង​នូវ​សមិទ្ធផល​ជាច្រើន​ដោយឡែក​សមិទ្ធផល​បន្ថែ​ម​ថ្មីៗ​ទៀត រួម​មាន​បង្គោល​ភ្លើង​សូ​ឡា​ចំនួន​៧២​ដើម សាងសង់​ទីចាត់ការ​សាលាបឋមសិក្សា​វត្ត​ដូង​១​ខ្នង សាងសង់​ថ្នាក់​មត្តេយ្យ​មួយ​ខ្នង​នៅ​សាលា​បឋម​សិក្សាវ​ត្ត​ដូង​រួម​និង​ការ​បំពាក់គ្រឿងសង្ហារឹម ក្រុមហ៊ុន​សុ​ី​ប៊ី​សុ​ី ជួយ​ឧបត្ថម្ភ​អគារសិក្សា​មួយ​ខ្នង​នៅ​សាលាបឋមសិក្សា​វត្ត​ដូង និង​សំភា​រ​មត្តេយ្យសិក្សា រួម​និង​ការជួសជុល​លាបថ្នាំ​អគារ​១​ខ្នង​ជួសជុល​បង្គន់​អនាម័យ​មួយ​ខ្នង​ផងដែរ ។ ក្រៅពីនេះ​នៅ​មាន​សមិទ្ធផល​ជាច្រើន​ទៀត​ដែល​បាន​សាងសង់​និង​បាន​ចំណាយ​ថវិកា​អស់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ហើយ​ថវិកា​ទាំងនោះ​គឺ​បានមក​ពី​ក្រុមការងារ​ចុះ​មូលដ្ឋាន​ឃុំ​ដូង​ព្រមទាំង​សប្បុរសជន​នានា​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា អញ្ជើញ​ចូលរួម​នៅក្នុង​ពិធី​នោះ​ផង​ដែរ​រួមមាន លោក លោកស្រី​ជា​ប្រធាន អនុប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ដូង លោកស្រី​អ្នកតំណាង រាស្ត្រ​មណ្ឌល​ស្វាយរៀង លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្ត លោក​អភិបាលស្រុក លោកគ្រូ អ្នកគ្រូ ប្អូនៗ​សិស្សានុសិស្ស​ជា​ច្រើន​រូប​ផងដែរ​៕

Filed in: ព័ត៌មានជាតិ