ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ផ្សារ​កណ្ដាល​និង​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់ ពីបទ​កាច់កម៉ូតូ

ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ផ្សារ​កណ្ដាល​និង​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់  ពីបទ​កាច់កម៉ូតូ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​ថ្ងៃ​សៅរ៍ ០៤​កើត ខែ​អាសាឍ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​២៥៦៦​ត្រូវ​នឹង​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង​០៦​និង​៤០​នាទី មាន​ប្រជាពលរដ្ឋ​ឈ្មោះ ប៊ឺ ណៃ​ស្រីម ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​បា​លិលេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បាន​មក​ប្ដឹង​រាយការណ៍​ថា​មាន​ចោរ​កាច់​ក​ម៉ូតូ​ម៉ាក ZOOMER-X ពណ៌​ខ្មៅ មាន​លេខ​តួ MLHJF6230 J5034082 និង​មាន​ផ្លាកលេខ បាត់ដំបង 1AF-8726 របស់​គាត់​ដែល​ជួល​ឲ្យឈ្មោះ ប៊ុន ចាន់ឌឿ​ន ភេទ​ស្រី អាយុ​២០​ឆ្នាំ នៅ​ចំណុច​ភូមិ​បា​លិលេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដោយ​ពេល​គាត់​ឆែក​GPS ឃើញថា ស្ថិត​នៅ​ចំណុច​ក្រោយ​សាលាសង្កាត់​ផ្សារកណ្ដាល ស្ថិតក្នុង​ភូមិ​ផ្សារកណ្ដាល សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។

បន្ទាប់ពី​បាន​ទទួល​ពត៌មាន​តាម​ទូរស័ព្ទ​រួច​កម្លាំង​របស់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ផ្សារកណ្ដាល​និង​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ ចុះ​ទៅ​តាម​GPS នៅពេល​ទៅដល់​ចំណុច​នោះ​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់ ឈ្មោះ​
១.​ឈ្មោះ​បូ​លី ពៅ ហៅ​ង៉ោ​ល ភេទ​ប្រុស អាយុ​២៨​ឆ្មាំ
២.​ឈ្មោះ សុវណ្ណ បូ​លី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​
៣.​ឈ្មោះ​កៅ ដុល្លា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​
៤.​ឈ្មោះ ជឿន ជាង ហៅ​ទក់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់នៅ​ភូមិ​ផ្សារកណ្តាល ទាំងអស់គ្នា​។​
​និង​ដកហូត​ម៉ូតូ​០៣​គ្រឿង​
១/. មាន​ម៉ាក​យ៉ាម៉ាហា អ៊ែ​រ៉ក (YAMAHA AEROX) ពណ៌​ប្រផេះ លាយ​ទឹក​ប៊ិក​គ្មាន​ផ្លាកលេខ មាន​លេខ​ម៉ាស៊ីន G3M1E-022071 លេខ​តួ MLE3G582111022081
២/.​មាន​ម៉ាក​ហ្សូ​ម​មឺ​អិច (ZOOMER -X) ពណ៌​ខ្មៅ ដែល​បាត់​នោះ​
៣/.​ម៉ាក​ស៊ី​ប៊ី​អរ ១៥០ (CBR 150) គ្មាន​ផ្លាកលេខ និង​ឧបករណ៍ ដូចជា​សោរ ដែ​កកាប់ ស្នាប់​ដៃ និង​ដែកកេស​
​កែ​ច្នៃ​មួយ​ចំនួន ។​យក​មក​អធិការដ្ឋាន​ដើម្បី​សួរនាំ កសាង​សំណុំរឿង​បញ្ជួន​តាម​នីតិវិធី​។​

​ចំពោះ​ម៉ូតូ​ម៉ាក​យ៉ាម៉ាហា អ៊ែ​រ៉ក (YAMAHA AEROX) ពណ៌​ប្រផេះ លាយ​ទឹក​ប៊ិក​គ្មាន​ផ្លាកលេខ មាន​លេខ​ម៉ាស៊ីន G3M1E-022071 លេខ​តួ MLE3G582111022081 ជនរងគ្រោះ​ឈ្មោះ​ជា សា​វីន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ បាន​ដាក់​ពាក្យបណ្ដឹង នៅ​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​ប៉ោយប៉ែ​ត​ផងដែរ ដោយ​ចោរ​បាន​លួច​កាច់​ក​ម៉ូតូ​។​

​តាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ​ឈ្មោះ​បូលី ពៅ ហៅ​ង៉ោ​ល ភេទ​ប្រុស អាយុ​២៨​ឆ្មាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកន្ដាល ក្រុង​ប៉ោយប៉ែត បាន​ឆ្លើយ​សារភាពថា ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ខាងលើ​ពិតប្រាកដ​មែន និង​ធ្លាប់​ជាប់​ពន្ធនាគារ ពាក់ព័ន្ធ ជួញដូរ​គ្រឿងញៀន​ទៀតផង​។
​ចំពោះ​ជនសង្ស័យ​ឈ្មោះ កៅ ដុល្លា ហៅ ឡា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ​មាន​ទីលំនៅ ស្នាក់នៅ​ក្នុង​បន្ទប់​ជាមួយ​ជនសង្ស័យ​ឈ្មោះ​បូ​លី ពៅ ហៅ​ង៉ោ​ល ជា​បក្សពួក​។​
កម្លាំង​ជំនាញ​ស្នើសុំ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​តាម​នីតិវិធី​បន្ត​។​

​ចំណែក​ឈ្មោះ​សុវណ្ណ បូ​លី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ និង ជឿន ជាង ហៅ​ទក់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ពុំ​មាន​ការពាក់ព័ន្ធ​អំពើ​លួច​ឡើយ កម្លាំង​ជំនាញ​ស្នើសុំ​ធ្វើ​ការអប់រំ កិច្ចសន្យា អោយ​ត្រឡប់​ទៅផ្ទះ​វិញ​។​

​ចំពោះ​ម៉ូតូ​របស់​ជនរងគ្រោះ​ទាំង​ពីរ​នាក់​ខាងលើ កម្លាំង​ជំនាញ​ស្នើសុំ ធ្វើការ​ប្រគល់​ទទួល​អោយ​ទៅ​ម្ចាស់​ម៉ូតូ​វិញ ដើម្បី​យក​ទៅ​ប្រើប្រាស់ ៕

Filed in: ព័ត៌មានជាតិ