ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី​ឯកអគ្គរដ្ឋទូត​ទើប​ត្រូវបាន​តែងតាំង​ថ្មី​នៃ​រដ្ឋ​អ៊ីស្រាអែល (State of Israel) ប្រចាំ​កម្ពុជា​

ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី​ឯកអគ្គរដ្ឋទូត​ទើប​ត្រូវបាន​តែងតាំង​ថ្មី​នៃ​រដ្ឋ​អ៊ីស្រាអែល (State of Israel) ប្រចាំ​កម្ពុជា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) : នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅវេលា​ម៉ោង ១៥:០០ នៅក្នុង​សប្តាហ៍​ទី​បួន ក្នុង​ខែ​មិថុនា ឆ្នាំ​២០២២ នេះ ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី Orna SAGIV ឯកអគ្គរដ្ឋទូត​ទើប​ត្រូវបាន​តែងតាំង​ថ្មី​នៃ​រដ្ឋ​អ៊ីស្រាអែល (State of Israel) ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​និវេសនដ្ឋាន​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។​

​លោកជំទាវ​បាន​ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ពី​កម្មវត្ថុ​នៃ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ពិសេស​មកជួប​ឯកឧត្តម​រដ្ឋមន្ត្រី​នា​រសៀល​ថ្ងៃនេះ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​រវាង​ប្រទេស​ទាំង​ពីរ​។ តាមរយ​:​លោកជំទាវ​ឯកអគ្គរដ្ឋទូត ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ខ្លួន​លោក​ផ្ទាល់ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លៃ​ង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​រដ្ឋាភិបាល​អ៊ីស្រាអែល ដែល​បាន​ផ្តល់​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អប្រសើរ​ក្នុង​ការជួយ​អភិវឌ្ឍ​ធនធានមនុស្ស​លើ​វិស័យ​កសិកម្ម​តាមរយ​:​ការផ្តល់​ឱកាស​ឲ្យ​និស្សិត​កម្ពុជា​ឆ្នាំ​ទី​៣ បាន​ទៅ​ធ្វើ​ហាត់​ការ​នៅ​ប្រទេស​អ៊ីស្រាអែល​តាំងពី​ឆ្នាំ​២០០៨ រហូត​មក​ទប់​បច្ចុប្បន្ន​មាន​រយ​: ពេល ១៤​ឆ្នាំ​ហើយ សរុប​និស្ស​តុ​ចំនួន ១ ៤៦៩​នាក់ ហើយ​បច្ចុប្បន្ន​ពួកគេ​បាន​និង​កំពុង​ចូលរួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការចែករំលែក​បទ​ពិសោធន៍​ល្អៗ​ទាក់ទង​បច្ចេកវិទ្យា​កសិកម្ម​ទំនើបៗ ដែល​ទទួលបាន​ពី​ប្រទេស​អ៊ីស្រាអែល​ដើម្បី​អភិវឌ្ឍ​វិស័យ​នេះ​ឲ្យ​កាន់តែ​រីកចម្រើន​ស្របតាម ផែនការ​ជា​យុទ្ធសាស្ត្រ​ក្នុង​ការធ្វើ​ទំនើបកម្ម​កសិកម្ម​។​

​ជំនួប​ពិភាក្សា​ប្រើ​ពេល​ជិត​មួយ​ម៉ោង ដោយ​ភាគី​ទាំងពីរ​បាន​លើកយក​ប្រធានបទ​សំខាន់ៗ​ទាក់ទង​ការពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​លើ​វិស័យ​កសិកម្ម មក​ពិភាក្សា​ក្នុងនោះ​មាន ៖
១- ការបណ្តុះបណ្តាល​ធនធាន​មនុស្ស (​និស្សិត​) និង​ការផ្តល់​នូវ​បទពិសោធន៍​ដល់​សាស្ត្រាចារ្យ ក្នុង​ការបណ្តុះបណ្តាល​និស្សិត​នៅ​សកល​វិទ្យាល័យ​។ ចំណុច​នេះ​បាននិងកំពុង​អនុវត្ត​យ៉ាង​សកម្ម ទន្ទឹមនឹងនេះ ភាគី​កម្ពុជា​ចង់​ស្នើ​សុំ​បង្កើន​កូតា ឬ​រក្សា​ឲ្យនៅ​ត្រឹម ២០០​នាក់​/​ឆ្នាំ ព្រោះ​កន្លងមក ភាគី​អ៊ីស្រាអែល​មានបំណង​ចង់​កាត់​បន្ថយ​មក​នៅត្រឹម ១០០​នាក់ ប៉ុន្តែ​តាមរយៈ​ការប្រឹងប្រែង​របស់​លោក​ជំទាវ តាម​ការស្នើសុំ​របស់​ភាគី​កម្ពុជា រដ្ឋាភិបាល​អី​ស្រា​អែល​ថា​នឹង​ពិនិត្យ ពិចារណា​រក្សា​តាម​ការស្នើសុំ​របស់​កម្ពុ​ជា​។​
២- ភាគី​អី​ស្រា​អែល​មានបំណង​ចុះ MOU រវាង​រដ្ឋាភិបាល​ទាំងពីរ (G to G Umbralla) ដើម្បី​នាំយក​ពលករ​កម្ពុជា​ទៅ​បម្រើការ​ក្នុង​វិស័យ​កសិកម្ម​នៅ​ប្រទេស​អ៊ីស្រាអែល​។ ឯកឧត្តម​រដ្ឋមន្ត្រី​បានបង្ហាញ​ឆន្ទ​:​គាំទ្រ​លើ​គម្រោង​នេះ ព្រោះ​បើ​អាច​កើតឡើង​បាន​នោះ​វា​នឹង​ជួយ​ពង្រឹង និង​ពង្រីក​សមត្ថភាព​កសិក​រ​កម្ពុជា​ទាំង​ផ្នែក​ទ្រឹស្តី និង​ការអនុវត្ត​អំពី​ការប្រើប្រាស់​បច្ចេកទេស​កសិកម្ម ទំនើប​របស់​អ៊ីស្រាអែល​។ ទាក់ទង​នឹង​បញ្ហា​នេះ លោកជំទាវ​មាន​ក្តីសង្ឃឹម​ថា នឹង​ទទួលបាន​ការសហការ​ល្អ​ពី​ក្រសួង​ការងារ ហើយ​និង​ឈាន​ចុះហត្ថលេខា​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ ។​
៣- ការបង្កើត​កសិដ្ឋាន​បង្ហាញ (Demonstration Farm) នៅ​កម្ពុជា​។ ករណីនេះ អាច​សហការ​ជាមួយ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ដែល​រួមចំណែក​ធ្វើការ​ផ្សព្វផ្សាយ​បច្ចេកវិទ្យា​កសិកម្ម​ឲ្យ​កាន់តែ​ទូលំទូលាយ​ដល់​កសិករ និង​និស្សិត​។​
៤- លើកកម្ពស់​កិច្ចសហកា​រលើ​វិស័យ​សន្តិសុខ​ស្បៀង និង​សន្តិសុខ​ទឹក នៅតាម​សហគមន៍​ព្រៃឈើ​។​
៥- ពង្រឹង​ការងា​រក​សិ​ធុរកិច្ច​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ជាពិសេស​សម្រាប់​និស្សិត​ដែល​បាន​បញ្ចប់​កម្មសិក្សា​ពី​ប្រទេស​អ៊ីស្រាអែល​។​
៦- ពង្រឹង និង​ពង្រីក​បច្ចេកវិទ្យា​ក្រោយពេល​ប្រមូល​ផល (Post Harvest Technology)​។​

​តប​តាម​ការអញ្ជើញ ឯកឧត្តម​រដ្ឋមន្ត្រី​ថា​នឹង​ដឹកនាំ​គណប្រតិភូ​កម្ពុជា រួម​ទាំង​វិស័យ​ឯកជន​ផង​ដែរ អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស​អ៊ីស្រាអែល នាពេល​អនាគត​ដ៏​ខ្លី ដើម្បី​សិក្សា ស្វែងយល់ និង​ដកស្រង់​បទពិសោធន៍​បន្ថែម​ទាក់ទង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម និង​ក​សិ​ធុរកិច្ច ជាពិសេស​អនុវិស័យ​សាក​វប្បកម្ម និង​ប្រព័ន្ធ​ដំណក់​ទឹក រួម​ទាំង​ការកែច្នៃ​។ ជំនួប​នេះ​ត្រូវបាន​បញ្ចប់​ក្នុង​បរិយាកាស​សាមគ្គីភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​។​

Filed in: ព័ត៌មានជាតិ