ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​ឯកឧត្តម Gotaro OGAWA អតីត​ឯកអគ្គរដ្ឋទូត​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០០៣ ចូលជួប​សំដែង​ការគួរសម​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​ឯកឧត្តម Gotaro OGAWA អតីត​ឯកអគ្គរដ្ឋទូត​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០០៣ ចូលជួប​សំដែង​ការគួរសម​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​វិមាន​សន្តិភាព នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២​នេះ បន្ទាប់​ពី​អញ្ជើញ​ជួប​ឯ​ឧត្តម​បណ្ឌិត Takeshi kasai នាយក​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វីក នៃ​អង្គការ​សុខភាព​ពិភពលោក (WHO) រួចហើយ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​ន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាតិឲ្យ ឯកឧត្តម Gotaro OGAWA អតីត​ឯកអគ្គរដ្ឋទូត​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចន្លោះ​ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០០៣ ចូលជួប​សំដែង​ការគួរសម​។​

​ឯកឧត្តម Gotaro OGAWA បាន​ជំរាបជូន​សម្តេច​តេ​ជោថា ឯកឧត្តម​ពិត​ជា​មាន​សេចក្តី​រា​ករី​យ​ណាស់ ដែល​បាន​អញ្ជើញ​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​សា​ជា​ថ្មី​ម្តងទៀត​។ ឯកឧត្តម​បន្តថា កន្លង​មក​ឯកឧត្តម​ធ្លាប់តែ​បាន​លឺថា រាល់ពេល​មិត្តភក្តិ​មកដល់​កម្ពុជា ពួកគេ​បាន​ឃើញ​នូវ​ភាពខុស​ប្លែង ភាព​រីកចំរើន ការរីកដុះដាល​នៃ​សំណង់​អគារ​ថ្មីៗ និង​ខ្ពស់ៗ ក្នុងប្រទេស​កម្ពុជា ប៉ុន្តែ​នៅពេល​នេះ ឯកឧត្តម​ឃើញ​ជា​ក់​និង​ភ្នែក កម្ពុជា​ពិតជា​មាន​ការរីកចំរើន មាន​ការអភិវឌ្ឍ​យ៉ាង​ខ្លាំង បើ​ធៀប​ទៅ​និង​ឆ្នាំ​២០០៣ ក្នុងពេល​ដែល​រូប​ឯកឧត្តម​បញ្ចប់​អាណត្តិ​បេសកកម្ម​ការទូត និង​ចាកចេញ​ពី​កម្ពុជា​។

​ក្នុង​ជំនួប​គ្នា​នោះ ឯកឧត្តម​បាន​សំដែង​នូវ​ការអបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ចំពោះ​ការអភិវឌ្ឍ​រីកចំរើន​ទាំងអស់នោះ ដែល​ជា​លទ្ធផល​នៃ​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ត្រឹមត្រូវ​របស់​សម្តេច​តេជោ និង​បាន​គោរព​ជំរាប​ជូន​សម្តេច​តេជោ​បន្ថែមថា បើទោះបីជា​រូប​ឯកឧត្តម បញ្ចប់​បេសកកម្ម​ការទូត​និង​ចាកចេញ​ពី ប្រទេស​កម្ពុជា​ក៏​ពិតមែន ប៉ុន្តែ​បេះដូង​របស់​ឯកឧត្តម​នៅតែ​ស្ថិត​នៅ​ជាមួយ​កម្ពុជា​ជានិច្ច ជាអាទិ៍​នៅពេលនេះ ឯកឧត្តម​កំពុងតែ​ចូលរួម​ចំណែក​ជួយ​ដល់​កម្ពុជា លើ​វិស័យ​ទី​១) ជួយ​ដល់​និស្សិត​កម្ពុជា​លើ​វិស័យ​អប់រំ តាមរយៈ​ការបណ្តុះបណ្តាល​ផ្នែក​ភាសា ផ្នែក​ស្រាវជ្រាវ និង​ផ្នែក​វប្បធម៌ ,​ទី​២)​ផ្នែក​ច្បាប់ និង​ទី​៣)​លើ​វិស័យ​កីឡា​យូ​ដូ ដែល​នឹង​ជួយ​កម្ពុជា​សំរាប់​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម ក្នុង​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​

​ជា​ការឆ្លើយតប សម្តេច​តេជោ​នាយករដ្ឋមន្ត្រី មានប្រសាសន៍​ថ្លែង​នូវ​អំណរគុណ​ជូន​ចំពោះ ឯកឧត្តម Gotaro OGAWA ដែល​បាន​ចូលរួមចំណែក​យ៉ាង​សកម្ម ក្នុងការ​ពង្រីកពង្រឹង ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​ផង និង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ផង ហើយ​នៅពេលនេះ​បន្ត​ជួយ​ដល់​កម្ពុជា ជាពិសេស​លើ​វិស័យ​បណ្តុះបណ្តាល​ធនធានមនុស្ស ដែល​ជា​អាទិភាព​របស់​កម្ពុជា​។ ក្នុង​ជំនួប​គ្នា​នោះ​ផង​ដែរ សម្តេច​តេ​ជោបាន​ស្នើសុំ​ឯកឧត្តម Gotaro OGAWA ជួយ​ដល់​កម្ពុជា​លើ​វិស័យ​កីឡា​យូ​ដូ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​កម្ពុជា​មាន​សមត្ថភាព​គ្រប់គ្រាន់ សំរាប់​ប្រកួត​កីឡា​យូ​ដូ ក្នុង​ព្រឹត្តិការណ៍​នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ខាងមុខ​៕

Filed in: ព័ត៌មានជាតិ