ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន នាំយក​អំណោយ​ចុះជួយ​ពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​៤០​គ្រួសារ នៅ​ក្រុង​សិរីសោភ័ណ

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន នាំយក​អំណោយ​ចុះជួយ​ពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​៤០​គ្រួសារ នៅ​ក្រុង​សិរីសោភ័ណ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​)៖ នា​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២២​នេះ លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​បន្ទាយមានជ័យ បាន​ដឹកនាំ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​បន្ទាយមានជ័យ​ចុះសួរសុខទុក្ខ​សំណេះសំណាល និង​យក​អំណោយ​ប្រគល់ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២២ ចំនួន​៤០​គ្រួសារ សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។​

​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​ថ្លែង​ដោយ​អាណិតអាសូរ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងអស់ ដោយ​បាន​ចាត់ទុក​ការលំបាក​ប្រជាពលរដ្ឋ គឺជា​ទុក្ខលំបាក​ថ្នាក់ដឹកនាំ​ដែល​ត្រូវតែ​ដោះស្រាយ និង​បាន​ណែនាំ​ឱ្យ​បន្ត​ប្រុង​ប្រយ័ត្ន​ជា​មួយ​គ្រោះធម្មជាតិ ខ្យល់ព្យុះ ខ្យល់​កន្ត្រាក់ ទឹកជំនន់ ថែរក្សា​សុខភាព ប្រតិបត្តិ​ខ្ជាប់ខ្ជូន​នូវ​វិធាន​សុខាភិបាល​ប្រឆាំង​កូ​វីដ​-១៩ អប់រំ​កូនចៅ​ឱ្យ​ចាកចេញ​ឆ្ងាយ​ពី​គ្រឿងញៀន​។​

​ក្នុងឱកាស​នោះ​ដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​កោតសរសើរ​និង​អរគុណ​ដល់​ប្រជាជន​ទាំងអស់​ដែល​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​សម្ដេច​តេជោ ហ៊ុន សែន ថែ​រក្សាបាន​នូវ​សុខសន្តិភាព​បន្ត​កសាងបាន​នូវ​មូលដ្ឋាន​មួយ​រីកចម្រើន​ជា​អនាគត និង​កូនចៅ និង​បាន​អញ្ជើញ​ទៅ​បោះឆ្នោត​ជ្រើស​បាន​ចៅសង្កាត់​ដែល​បម្រើ​ប្រជាពលរដ្ឋ​ដោយ​ស្មោះត្រង់ និង​បន្ត​ការអភិវឌ្ឍ​មូលដ្ឋាន​បន្ត​រីកចម្រើន​ទៅ​មុខ​ទៀត​។​

​សូមបញ្ជាក់​ថា ចំពោះ​អំណោយ​ដែល​យក​ទៅ​ចែក​ជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ដ្រាក់​ចំនួន​៤០​គ្រួសារ​នេះ ដោយ​មួយ​គ្រួសារ​ទទួលបាន​អង្ករ​២០​គីឡូក្រាម ទឹក​សុទ្ធ​១​កេស ត្រីខ​១​យួរ ទឹកត្រី​១​យួរ ទឹក​ស៊ី​អ៉ីវ​១​យួរ មី​១​កេស និង​ថវិកា​ក្នុង​មួយ​គ្រួសារ​ចំនួន​៥​ម៉ឺន​រៀល​ផងដែរ​៕

Filed in: ព័ត៌មានជាតិ