ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​ឯក​ឧត្តម​បណ្ឌិត Takeshi kasai នាយក​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វីក នៃ​អង្គការ​សុខភាព​ពិភពលោក (WHO) ចូលជួប​សម្ដែង​ការគួរសម​

​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​ឯក​ឧត្តម​បណ្ឌិត Takeshi kasai នាយក​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វីក នៃ​អង្គការ​សុខភាព​ពិភពលោក (WHO) ចូលជួប​សម្ដែង​ការគួរសម​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ២​កើត ខែ​ជេស្ឋ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​ឯកឧត្តម បណ្ឌិត Takeshi kasai នាយក​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វីក នៃ អង្គការ​សុខភាព​ពិភពលោក (WHO) ចូលជួប​សម្ដែង​ការគួរសម​និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព​។

​ឯកឧត្តម បណ្ឌិត Takeshi kasai បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោថា ឯកឧត្តម​សូម​សម្ដែង​នូវ​ការគោរព​និង​ទទួលស្គាល់​ចំពោះ​វីរភាព​ដឹកនាំ​របស់​សម្ដេច​តេជោ​ក្នុង​ការដឹកនាំ ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩ ជាមួយ​នឹង​កិច្ច​ប្រឹងប្រែង​យ៉ាង​យកចិត្តទុកដាក់ និង​ការប្រឹងប្រែង​យ៉ាង​សកម្ម​របស់​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល មន្ទីរ​សុខាភិបាល យុវជន​ស្ម័គ្រចិត្ត និង​ប្រជាជន​កម្ពុជា​។

​ឯកឧត្តម​សូម​គោរព​សម្ដែង​នូវ​ការអបអរសាទរ​ជូន​ចំពោះ​សម្ដេច​តេជោ​និង​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ទទួលបាន​ជោគជ័យ​ក្នុង​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩​។ ឯកឧត្តម បាន​ធ្វើ​ការកត់សម្គាល់​នៅ​ចំណុច​ចំនួន ៣ រួមមាន​៖ ទី​១) កម្ពុជា​ដើរ​ជា​គំរូ​នៅក្នុង​ក្របខ័ណ្ឌ​តំបន់​និង​ពិភពលោក​ក្នុង​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​។ ទី​២) កម្ពុជា​ជា​ប្រទេស​គំរូ​ក្នុង​ការតាមដាន​វិភាគ​និង​ឆ្លើយតប​ទាន់​ពេលវេលា​ទៅ​នឹង​ការងារ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩​។ មិនតែប៉ុណ្ណោះ​បាន​ចែករំលែក​បទពិសោធន៍​ដល់​ប្រទេស​ដទៃ​ផងដែរ​។ ទី​៣) ឯកឧត្តម​មាន​សេចក្ដី​រីករាយ និង​ថ្លែងអំណរគុណ​ជាទីបំផុត ចំពោះ​សម្តេច​តេជោ ដែល​បាន​អនុញ្ញាត្ត​អោយទទួល​កប៉ាល់ westerdam ចូល​ចត​នៅ​កម្ពុជា ។ ទន្ទឹម​នឹង​នោះ​ផង​ដែរ នៅពេល​ដែល​កម្ពុជា​អនុញ្ញាត​ឱ្យ​កប៉ាល់​ចូល​ចត ប្រទេស​ដទៃ​ទៀត ក៏​បានអនុញ្ញាត​ឱ្យ​កប៉ាល់​ផ្សេង​ទៀត​ចូល​ចត​ផងដែរ​។ ពេលនោះ​មាន​កប៉ាល់​ចំនួន ២៧ នៅលើ​សមុទ្រ​ដែល​មាន​កន្លែង​ចូល​ចត​។ ឯកឧត្តម បណ្ឌិត បានបញ្ជាក់​ថា កម្ពុជា ជា​ប្រទេស​ដែល​បាន​ជួយ​ជីវិត​របស់​ប្រជាជន​ដែល​ជាប់​នៅ​លើ​កប៉ាល់​នាពេលនោះ​។

​ឯកឧត្តម​បាន​បន្ថែមទៀតថា ឯកឧត្តម ប្ដេជ្ញាចិត្ត​ធ្វើ​ការ​ជាមួយ​ប្រទេស​ទាំងអស់ ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​-១៩ នឹង​ជំងឺ​ដទៃ​ទៀត​ដូចជា ជំងឺគ្រុនចាញ់ ជំងឺ​ថ្លើម ជំងឺលើសឈាម និង​ជំងឺ​ដទៃទៀត រួម​ទាំង​ការ​ទប់ទល់​ការប្រើប្រាស់​ថ្នាំជក់​ផងដែរ​។

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ឯកឧត្តម ដែល​បាន​រំលឹក​អំពី​វឌ្ឍនភាព​នៃ​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩​។ សម្ដេច​តេជោ នាយករដ្ឋមន្ត្រី បាន​ចែករំលែក​បទពិសោធន៍​អំពី​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​តាមរយៈ​អភិក្រម​ផ្កា​រីក ហើយ​នៅពេលនេះ កម្ពុជា កំពុង​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ ចាក់ដូស​ជំរុញ​ព្រោះថា ការចាក់​ត្រឹម​តែ​ដូ​សមូលដ្ឋាន គឺ​មិន​គ្រប់គ្រាន់​សម្រាប់​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ នោះទេ​។

​នៅក្នុង​ឱកាស​នោះ​ផងដែរ សម្ដេច​តេជោ​បាន​បន្តថា ចំពោះ​ការចុះ​ចតកប៉ាល់ westerdam ប្រសិនបើ​កម្ពុជា មិន​ឱ្យ​ចូល​ចត​ទេ នោះ​ប្រជាជន​នៅ​លើ​នោះ និង​អាច​ស្លាប់​ដោយសារ​អស់​ទឹក អស់​ស្បៀង នៅពេល​ដែល​អ្នក​នៅ​លើក​ប៉ាល់​នោះ មិនមាន​ជំងឺ​កូវី​ដ​-១៩​។ ការអនុញ្ញាត​ឲ្យ​កប៉ាល់ westerdam ចូល​ចត គឺជា​ទឹកចិត្ត​មនុស្សធម៌​របស់​កម្ពុជា ដែល​មិន​រារែក ទោះបី​មាន​ហានិភ័យ​ក៏ដោយ​៕

Filed in: ព័ត៌មានជាតិ