ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ពិធី​បើក​សន្និបាត និង​វាយតម្លៃ​ការងារ​អប់រំ ពិភាក្សា​រក​ចំណុចខ្លាំង និង​ចំណុចខ្សោយ ដើម្បី​អភិវឌ្ឍន៍​ចំណេះដឹង​យុវជន របស់​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​ប៉ៃលិន​

ពិធី​បើក​សន្និបាត និង​វាយតម្លៃ​ការងារ​អប់រំ ពិភាក្សា​រក​ចំណុចខ្លាំង និង​ចំណុចខ្សោយ ដើម្បី​អភិវឌ្ឍន៍​ចំណេះដឹង​យុវជន របស់​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​ប៉ៃលិន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ប៉ៃលិន​)៖ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២២ ក្នុង​សាលប្រជុំ​មន្ទីរ​អប់រំ​ខេត្ត មាន​រៀបចំ​ពិធី​បើក​សន្និបាត បូកសរុប វាយតម្លៃ​ការងារ​អប់រំ យុវជន និង​កីឡា សម្រាប់​ឆ្នាំ​សិក្សា ២០២១-២០២២ និង​លើក​ទិសដៅ​ឆ្នាំ​សិក្សា ២០២២-២០២៣​។ ពិធី​នេះ​បាន​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក ឃ្លោក នូ​យ អភិបាលរង​ខេត្ត តំណាង​ដ៍​ខ្ពង់ខ្ពស់​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ដោយ​មាន​ការចូលរួម​ពី​លោក តង់ ធារ៉ា ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត មន្ទីរ អង្គភាព​ពាក់ព័ន្ធ មន្ត្រី​មូលដ្ឋាន ភូមិ ឃុំ​-​សង្កាត់ អង្គការ​ដៃគូរ​នានា លោកគ្រូ អ្នកគ្រូ និង​នាយក​គ្រប់គ្រង​សាលា ជាច្រើន​នាក់​។​

​បើ​តាម​លោក តង់ ធារ៉ា ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន បាន​រាយការណ៍ ពី​លទ្ធផល​ការងារ ដែល​សម្រេចបាន​នា​ពេលកន្លងមក ប្រកប​ដោយ​មោទនភាព ដោយ​សម្រេច​បាន​ទាំង​បរិមាណ និង​គុណភាព ដែល​ជា​សកម្មភាព​អាទិភាព និង​ជា​យុទ្ធសាស្ត្រ ដែល​មន្ទីរ​បាន​អនុវត្ត​កន្លង​មក​។ លោក​ថា ការអនុវត្ត​នោះ​ទៀត ផ្តោតជាសំខាន់ ទៅលើ​ការលើកកម្ពស់​គុណភាព​អប់រំ តាមរយៈ​ការពង្រឹង​សមត្ថភាព​គ្រូបង្រៀន សមត្ថភាព​គ្រប់គ្រង អភិបាលកិច្ច​ល្អ ការតាមដាន​ត្រួតពិនិត្យ ការ​ធ្វើ​អធិការកិច្ច និង​ការវាយតម្លៃ ដើម្បី​បង្កើន​កាលានុវត្តភាព​ស្មើៗ​គ្នា ដល់​កុមារ និង​យុវជន ទាំង​ការអប់រំ​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ ដោយ​ធានា​ឲ្យ​ពួកគេ មានឱកាស​រៀន​ចប់​កម្រិត​មូលដ្ឋាន​ផង​ដែរ​។​

​ក្នុង​ឪ​កាស​នោះ​ដែរ​លោក ឃ្លោក នូ​យ អភិបាលរង​ខេត្ត តំណាង​ដ៍​ខ្ពង់ខ្ពស់​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​ជម្រុញ​ដល់​ថ្នាក់ដឹកនាំ​មន្ទីរ ការិយាល័យ​អប់រំ គ្រប់​ក្រុង ស្រុក និង​ថ្នាក់ដឹកនាំ​គ្រប់​មូលដ្ឋាន​សិក្សា រួម​នឹង​អាជ្ញាធរ មាតាបិតា ត្រូវ​យកចិត្តទុកដាក់ ចាត់​វិធានការ​សមស្រប​នានា ដើម្បី​លើកកម្ពស់​អត្រា​សិក្សា​របស់​សិស្ស និង​កាត់បន្ថយ​អត្រា​បោះបង់​ការសិក្សា ឲ្យបាន​នៅ​កម្រិត​ទាប​បំផុត​។​លោក​បាន​បញ្ជាក់ថា ការចូលរួម​ដោយ​យកចិត្តទុកដាក់ ពី​សំណាក់​លោកគ្រូ អ្នកគ្រូ ចំពោះ​ស្ថានភាព​ឧបសគ្គ​របស់​សិស្សានុសិស្ស គឺជា​មូលដ្ឋាន នៃ​ការពង្រឹង​វិន័យ សីលធម៌ ចរិយា​ធម៌ ទប់ស្កាត់​គ្រប់​សកម្មភាព​អសកម្ម​របស់​សិស្ស ការបញ្ជ្រាប​ការងារ​អនាម័យ បរិស្ថាន ការថែទាំ​ដាំ​ដើមឈើ ត្រូវធ្វើ​យ៉ាងណា​អោយ​សិស្សានុសិស្ស លេង​កីឡា​អោយបាន​គ្រប់ៗ​គ្នា បង្ហាត់បង្រៀន​ដល់​សិស្សានុសិស្ស​នៅ​គ្រប់​កម្រិត ឲ្យ​កាន់តែ​ល្អ​បន្ថែមទៀត ជាពិសេស ត្រូវ​ពង្រឹង​លើ​គ្រប់​ការប្រឡង​ទាំងអស់ មិន​ថា​ប្រចាំខែ ត្រីមាស ឬ ឆមាស ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​សិស្ស ពង្រឹង​សមត្ថភាព​ចំណេះដឹង ជំនាញ ដើម្បី​មាន​លទ្ធភាព​គ្រប់គ្រាន់ ក្នុង​ការចូលរួម​ប្រឡង​ថ្នាក់​ខេត្ត ថ្នាក់ជាតិ អោយ​ទទួលបាន​ជោគជ័យ និង បន្ត​ទៅ​បរិញ្ញាបត្រ ឬ​បរិញ្ញាបត្រ​ជាន់ខ្ពស់ ជា​បន្ត​ទៀត ៕
​អត្ថបទ ភ្នំ​ខៀវ ប៉ៃលិន​

Filed in: ព័ត៌មានជាតិ