ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ ពិនិត្យ ពិភាក្សា​គម្រោង​អភិវឌ្ឍន៍​សួនច្បារ​មាត់ទន្លេ ក្រុង​កំពង់ចាម​

​ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ ពិនិត្យ ពិភាក្សា​គម្រោង​អភិវឌ្ឍន៍​សួនច្បារ​មាត់ទន្លេ ក្រុង​កំពង់ចាម​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ចាម​) :​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២២ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ ពិនិត្យ ពិភាក្សា​គម្រោង​អភិវឌ្ឍន៍​សួនច្បារ​មាត់ទន្លេ ក្រុង​កំពង់ចាម ប្រវែង​ជិត ១,០០០​ម៉ែត្រ ចាប់ពី​កំពង់​សាឡាង​ចាស់ រហូត​ដល់​ផ្សារ​៧ មករា​។ កិច្ចប្រជុំ​នេះ​ធ្វើឡើង​នៅ​សាលា​ខេត្តកំពង់ចាម ដោយ​មាន​ការចូលរួម​ពី​ចំ​ណាក់ អភិបាលរង​ខេត្ត នាយក​រដ្ឋបាល មន្ទីរ​អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត ដៃគូ​អភិវឌ្ឍន៍ និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​។​

​តាម​គម្រោង​ប្លង់ ដែល​គ្រោង​អភិវឌ្ឍ​សួនច្បារ​មាត់ទន្លេ ក្នុង​ក្រុង​កំពង់ចាម​នោះ​មានដូចជា ៖ កន្លែង​អាហា​រដ្ឋា​ន​លើទឹក​, បឹង​ហ្គា​ឡូ និង​អាហា​រដ្ឋា​ន , ក្លឹប​ហាត់ប្រាណ​, ផា​ប់​, សួនច្បារ​, សួន​កុមារ​, កន្លែង​ថតរូប , កន្លែង​ភិ​ច​និ​ច នឹង​កញ្ចុះ​អង្គុយលេង​, ផ្សារ​អាហារ ជាដើម​។​

Filed in: ព័ត៌មានជាតិ