ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​អញ្ជើញ​សំណេះសំណាល​ជាមួយ​កងកម្លាំង​អាវុធ​ខេត្ត មុន​ទៅ​បំពេញបេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​នាពេល​ខាង​មុននេះ

លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​អញ្ជើញ​សំណេះសំណាល​ជាមួយ​កងកម្លាំង​អាវុធ​ខេត្ត មុន​ទៅ​បំពេញបេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​នាពេល​ខាង​មុននេះ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​)៖ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៧ ខែមិថុនា ឆ្នាំ​២០២២ លោក​ឧត្ដមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​សំណេះសំណាល និង​ដាក់​ផែនការ​ដល់​កម្លាំង​អាវុធហត្ថ​ទាំងអស់​ដែល​ត្រូវ​ចុះ​តាម​គោលដៅ​ដែល​បាន​កំណត់​តាម​ផែនការ ដើម្បី​ការពារ​សន្តិសុខ​រក្សា​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​ជូន​សម្ដេច​អគ្គមហាសេនាបតី តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ក្នុង​ពិធី​ទិវា​មច្ឆជាតិ នៅ​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២២ នៅ​ចំណុច​អាង​ត្រពាំងថ្ម ស្ថិតក្នុង​ភូមិ​ត្រពាំងថ្ម​កណ្តាល ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ ។

​នា​ឱកាស​នោះ​ដែរ លោក​ឧត្តមសេនីយ៍ត្រី​មេបញ្ជាកា​ររ​ង កងរាជអាវុធហត្ថ​ខេត្ត​បាន​ដាក់ចេញ​នូវ​បទបញ្ជារ​យ៉ាង​ម៉ឺង​មាត់ ដល់​កងកម្លាំង​អាវុធហត្ថ​ទាំងអស់ ត្រូវ​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ទិវា មច្ឆជាតិ ១ កក្កដា នា​ពេល​ខាង​មុននេះ រួម​នឹង​ប្រតិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ឱ្យបាន​ម៉ត់ចត់​បំផុត មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​ឧត្តមសេនីយ៍ត្រី​មេបញ្ជាកា​រ ក៏​បាន​ណែនាំ​បន្ថែម​ដល់​កងកម្លាំង​ត្រូវអនុវត្ត​តាម​តួនាទី​-​ភារកិច្ច និង​គោរព​វិន័យ បទបញ្ជា សំដៅ​ធ្វើយ៉ាងណា​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ពលរដ្ឋ​មក​ចូលរួម​ឱ្យបាន​ម៉ឺង​មាត់​បំផុត​ផងដែរ អរគុណ​សន្តិភាព​៕

Filed in: ព័ត៌មានជាតិ