ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួប​ពិភាក្សាការ​ងារ​តាម​ប្រព័ន្ធ​ទូរ​សព្ទ​ជាមួយ​អគ្គលេខាធិកា​រ​មជ្ឈឹមបក្ស​កុម្មុយនីស្ត​វៀតណាម​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួប​ពិភាក្សាការ​ងារ​តាម​ប្រព័ន្ធ​ទូរ​សព្ទ​ជាមួយ​អគ្គលេខាធិកា​រ​មជ្ឈឹមបក្ស​កុម្មុយនីស្ត​វៀតណាម​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​មិថុនា​ឆ្នាំ​២០២២​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​តាម​ប្រព័ន្ធ​ទូរ​សព្ទ​ជាមួយ​ឯកឧត្តម ង្វៀន ភូ​ជុង អគ្គលេខាធិការ​មជ្ឈឹមបក្ស​កុម្មុយនីស្ត​វៀតណាម ក្នុងឱកាស​អបអរសាទ​រ​ខួប ៧១​ឆ្នាំ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា (២៨​មិថុនា​១៩៥១-២៨​មិថុនា​២០២២)​។

​ឯកឧត្តម ង្វៀន ភូ​ជុង អគ្គលេខាធិការ​មជ្ឈម​បក្សកុម្មុយនីស្ត​វៀតណា​ម បានធ្វើការ​ទូរស័ព្ទ​ដោយផ្ទាល់ មកកាន់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ធ្វើការ​ជូន​ពរ​ដោយផ្ទាល់ ជូន​ចំពោះ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នូវ​ការអបអរសាទរ​ខួប ៧១​ឆ្នាំ នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​។ ជាមួយគ្នានេះ ឯកឧត្តម ង្វៀន ភូ​ជុង បាន​សំដែង​នូវ​អំណរ​សាទរ ជូន​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទទួលបាន​ជោគជ័យ​លើ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ និយាយ​ជា​រួម និង​និយាយ​ដោយឡែក​សូម​សំដែង នូវ​ការអបអរសាទរ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទទួលបាន​ជ័យជំនះ​ដ៏​លើសលុប ពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ កាលពី​ថ្ងៃ​ទី​៥ ខែ​មិថុនា​កន្លង​ទៅ​ថ្មីៗ​នេះ ។

​នៅក្នុង​កិច្ចសន្ទនា​គ្នា​នោះ​ដែរ ឯកឧត្តម ង្វៀន ភូ​ជុង បាន​អបអរសាទរ​យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ​សម្តេច​តេជោ ដែល​បាន​ប្រារព្វ​ខួប​៤៥​ឆ្នាំ ទិវា​នៃ​ការចងចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការផ្តួលរំលំ របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត​(២០​មិថុនា​១៩៧៧-២០​មិថុនា​២០២២) នៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេជោ កោះ​ថ្ម X16 ស្ថិតក្នុង​ឃុំ​ទន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ និង​បាន​សំដែង​នូវ​ការអបអរសាទរ ចំពោះ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ដែល​បាន​ដឹកនាំ​បញ្ជា​គ្រប់គ្រង​ការរីក​រាលដាល នៃ​ជំងឺ​កូវី​ដ​១៩ ដំណើរការ​នៃ​ការបើក​ប្រទេស​ឡើងវិញ ការស្តារ​សេដ្ឋកិច្ច សង្គម មាន​ភាពល្អប្រសើរ​។

​ជា​ការឆ្លើយតប សម្តេច​តេជោ​នាយករដ្ឋមន្ត្រី មានប្រសាសន៍​ថ្លែង​នូវ​អំណរគុណ ជូន​ចំពោះ​ឯកឧត្តម ង្វៀន ភូ​ជុង ដែល​បាន​ទូរស័ព្ទ​ទំនាក់ទំនង​ដោយផ្ទាល់​មកកាន់​រូប​ស​ម្តេច ពិសេស​ការចូលរួម​អបអរសាទរ​ខួប​៧១​ឆ្នាំ នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា និង​អបអរសាទរ​ចំពោះ​លទ្ធផល​ជា​វិជ្ជមាន នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ផង ។ សម្តេច​តេជោ​មានប្រសាស​ន៍​ថ្លែងអំណរគុណ​ជូន​ចំពោះ ឯកឧត្តម ង្វៀន ភូ​ជុង និង​រដ្ឋាភិបាល​វៀតណាម ដែល​បាន​សហការ​ជួយ​រៀបចំ​កម្មវិធី​ខួប ៤៥​ឆ្នាំ ទិវា​នៃ​ការចងចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការផ្តួលរំលំ របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ។

​តាមរយៈ​កិច្ចសន្ទនា​គ្នា​នោះ សម្តេច​តេជោ​បាន​សំដែង​នូវ​ការអបអរសាទរ ជូន​ចំពោះ​រដ្ឋាភិបាល​វៀតណាម ដែល​បាន​ចាត់វិធានការ​ទប់ស្កាត់​ការរីក​រាល នៃ​ជំងឺ​កូវី​ដ​-១៩ បាន​យ៉ាង​ជោគជ័យ ដែល​ធ្វើឲ្យ​ប្រទេស​វៀតណាម​វិលមក​ប្រក្រតីភាព​ឡើងវិញ និង​ទទួលបាន​ជោគជ័យ​លើ​វិស័យសេដ្ឋកិច្ច សង្គម ការបើក​សេដ្ឋកិច្ច​ឡើងវិញ និង​រក្សាបាន​នូវ​គំណើ​ន​សេដ្ឋកិច្ច​គួរឲ្យកត់សំគាល់​។ នៅក្នុង​កិច្ចសន្ទនា​ដែល​បាន​ចំណាយ​ពេល​ប្រមាណ​ជាង​៣០​នាទី សម្តេច​តេជោ និង​ឯកឧត្តម ង្វៀន ភូ​ជុង បាន​ឯកភាព​គ្នា​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​សម្រាប់​ប្រទេស​ទាំង​ពីរ​កម្ពុជា វៀតណាម ឲ្យ​កាន់តែ​រឹងមាំ​និង​រីកចំរើន​ទ្វេ​ឡើង​ថែម​ទៀត​៕

Filed in: ព័ត៌មានជាតិ