ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ តម្លើង​ម៉ាស៉ីន​ស្កេន​កាំរស្មីអ៉ិច នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ ខេត្ត​ស្វាយរៀង

​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ តម្លើង​ម៉ាស៉ីន​ស្កេន​កាំរស្មីអ៉ិច នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ ខេត្ត​ស្វាយរៀង
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ស្វាយរៀង​)៖ ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ ស្ថិតក្នុង​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២២ បាន​ទទួល​ការ​តម្លើង​ម៉ាស៊ីនស្កេន​កាំរស្មីអ៉ិច​ចំនួន​១​គ្រឿង ក្នុងចំណោម​ចំនួន​១១​គ្រឿង ដែល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បានទទួល​ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​សំណាក់​រាជរដ្ឋាភិបាល​និង​ប្រជាជន​ជប៉ុន តាមរយៈ​ផ្នែក​សន្តិសុខ​នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា សម្រាប់​ប្រើប្រាស់​ក្នុង​ការត្រួតពិនិត្យ ទប់ស្កាត់​ការជួញដូរ​សព្វាវុធ​ខុសច្បាប់ គ្រឿងញៀន និង​សារធាតុ​ញៀន ដើម្បី​ចូល​រួមចំណែក​រក្សា​នូវ​សុវត្ថិភាព សណ្តាប់ធ្នាប់ និង​សន្តិសុខ​ជាតិ ជាពិសេស​សម្រាប់​កិច្ចប្រជុំ​អាស៊ាន​លើ​ក​ទី​៤០ ក្នុង​ឆ្នាំ​២០២២​នេះ ដែល​ប្រទេស​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​

​ការដំឡើង​ម៉ាស៊ីនស្កេន​កាំរស្មីអ៉ិច​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្ត​រ​ជា​តិព្រៃ​វល្លិ៍​នេះ គឺ​ក្រោម​ការចង្អុលបង្ហាញ​រប​ស់​នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​ក្រោម​ការដឹកនាំ​ក្រុម​ការងារ​ដោយ លោក​ឧត្តមសេនីយ៍ឯក ឡុង ហា​បា​ណា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​ជា​ប្រធាន​ក្រុមការងារ​គ្រប់គ្រង​ម៉ាស៊ីនស្កេន​កាំរស្មីអ៉ិ​ច​។​

​លោក​ឧត្តមសេនីយ៍ត្រី ប៉ាង ឡេង នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ បាន​ធ្វើ​សេចក្តីរាយការណ៍​អំពី​ស្ថានភាព​ទូទៅ និង​ការអនុវត្ត​ការងារ​ប្រចាំថ្ងៃ​របស់​ប៉ុស្តិ៍ និង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល​ជប៉ុន និង​ប្រជាជន​ជប៉ុន​ដែល​បាន​ធ្វើ​ការឧបត្ថម្ភ​សម្ភារ​បច្ចេកទេស ដែល​នឹង​រួមចំណែក​ធានា​ឱ្យបាន​នូវ​សុវត្ថិភាព សណ្តាប់ធ្នាប់ និង​សន្តិសុខ​ជាតិ តាម​បណ្តា​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ ដែល​ជា​ចរន្ត​ចេញចូល​ដ៏​សំខាន់​មួយ​របស់​ជាតិ​។​

​បន្ថែម​ពី​នេះ​ផង​ដែរ​លោក​ឧត្តមសេនីយ៍ត្រីក៏​បាន​បញ្ជាក់​ជូន​ផង​ដែរ​ថា ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វល្លិ៍​នឹង​បន្ត​ធានា​ឱ្យបាន​ចំ​ពោះ​ការការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម និង​បន្ត​អនុវត្ត​ភារកិច្ច​ក្នុងនាម​ជា​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​របស់​ក្រសួង​មហាផ្ទៃ​ឱ្យបាន​ខ្ជាប់ខ្ជួន​។​

​គួរ​ជម្រាប​ថា ម៉ាស៊ីនស្កេន​នេះ​ត្រូវ​បាន​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្រោយពេល​ដំឡើង​រួច ស្រប​ទៅ​តាម​មតិ​ដឹកនាំ​របស់​នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​៕

Filed in: ព័ត៌មានជាតិ