ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

សាខា​កាកបាទក្រហម កម្ពុជា ខេត្ត ប៉ៃលិន នាំយក​អំណោយ​សង្គ្រោះបន្ទាន់​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​ប្រជាពលរដ្ឋ ចំនួន​២៨​គ្រួសារ ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់

សាខា​កាកបាទក្រហម កម្ពុជា  ខេត្ត ប៉ៃលិន នាំយក​អំណោយ​សង្គ្រោះបន្ទាន់​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​ប្រជាពលរដ្ឋ ចំនួន​២៨​គ្រួសារ ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ព្រឹក​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​ដឹកនាំ​សមាជិក​កិត្តិយស​សាខា​, ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​សាខា អនុសាខា យុវជន​កាកបាទក្រហម​ខេត្ត និង​យុវជន សហភាព សហព័ន្ធ យុវជន កម្ពុជា ឃុំ ព្រមទាំង​ក្រុម​ការងារ បាន​អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ ក៏​ដូចជា​បាន​នាំ​យក​គ្រឿង​ឧបភោគ បរិភោគ តង់ និង​ថវិកា ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ប្រជាពលរដ្ឋ​ចំនួន​២៨​គ្រួសារ ដែល​បាន​រងគ្រោះ​ប៉ើង រលំ ដួល ទ្រេត និង​ខូចខាត​ទ្រព្យសម្បត្តិ​ដោយ​សារ​ខ្យល់​កន្ត្រាក់​លាយឡំ​នឹង​ភ្លៀង​ផ្គរ កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២២​កន្លងទៅ នៅ​ភូមិ​បាយ​សី និង​ភូមិ​ភ្នំ​ព្រាល ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោកជំទាវ បាន​នាំ​បណ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ និង​ក្ដី​អាណិតអាសូរ​ក្រៃលែង​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​សម្ដេច​ប្រធាន ជា​មាតា​មនុស្សធម៌​កម្ពុជា តែងតែ​គិតគូ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ និង​រងគ្រោះ ដោយ​គ្រោះមហន្តរាយ និង​ឧបទ្ទេហេតុ​ផ្សេងៗ នៅ​ទូទាំង​ប្រទេស​គ្រប់ពេលវេលា ដោយ មិន​មាន​ការរើសអើង​វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ នយោបាយ​អ្វី​ឡើយ ជាពិសេស​មិន​បណ្តោយ​ឱ្យ​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់បាយ មិន​បានដឹង និង​មិន​បាន​ជួយ​ដោះស្រាយ​នោះឡើយ ។ ជាក់ស្តែង​នៅក្នុង​ពេល​នេះ តាមរយៈ​លោក​ជំទាវ​ប្រធាន​សាខា​កាកបាទក្រហម​ខេត្ត សម្តេច​ទាំង​ទ្វេរ​បាន​ផ្តល់​នូវ​អំណោយ​សង្គ្រោះបន្ទាន់ ជួយ​ដល់​ពុក​ម៉ែ​ប​ហ​ប្អូន​អោយបាន​ទាន់ពេលវេលា ។​

​ក្នុងនាម​លោក​ជំទាវ​ផ្ទាល់ ក៏​បាន​ចូលរួម​សំដែង​នូវ​ការសោកស្តាយ​យ៉ាង​ក្រៃលែង ចំពោះ​ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​នេះ ។ លោក​ជំ​ទា​បាន​បន្តថា កន្លង​មក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន បាន​ជម្រុញ​គ្រប់​សកម្មភាព​ការងារ​មនុស្សធម៌ ឱ្យ​អនុវត្តន៍​ទៅ​ដោយ​រលូន និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ដោយ​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​គ្រឹះ​ទាំង​០៧​ប្រការ​របស់​ចលនា​កាកបាទក្រហមកម្ពុជា ក្នុងការ​ឆ្លើយតបបាន​ទាន់​ពេល​វេលា​ចំពោះ​ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ ព្រមទាំង​បាន​ផ្តល់​ជា​សម្ភារៈ​គ្រឿងឧបភោគ បរិភោគ និង​ថវិកា​មួយ​ចំនួន​ដល់ ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ឧបទ្ទេវហេតុ ផ្សេងៗ​ដូចជា​៖ ខ្យល់​កន្ត្រាក់ គ្រោះរាំងស្ងួត ទឹកជំនន់ គ្រោះ​អគ្គីភ័យ គ្រោះថ្នាក់​ចរាចរណ៍ ពលរដ្ឋ​មាន​ជីវភាព ខ្វះខាត គ្រួសារ​ជនពិការ កុមារកំព្រា អ្នករស់នៅ​ជាមួយ មេរោគ អេដស៍ ចាស់ជរា​គ្មាន​ទីពឹង និង​គ្រួសារ​សព​ខ្វះខាត ជាដើម ជា​ពិសេស​បាន​ចូលរួម​យ៉ាង​សកម្ម ក្នុង​ការទប់ស្កាត់​ការចម្លង​រីក​រាលដាល​នៃ​ជម្ងឺ​កូវី​ដ​-១៩ ហើយ​ជាក់ស្តែង​នាពេលនេះ បើទោះបីជា​អំណោយ​ស្បៀង​ទាំងនេះ​មិន​បាន​បំពេញ​តាម​តំរូវការ​របស់​បងប្អូន​ពិតមែន តែ​ក៏​អាច​ដោះស្រាយបាន​មួយកំរិត ក្នុង​កាលៈទេសៈ​នេះ​ផងដែរ ។​

​សូមបញ្ជាក់​ថា ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ទាំង​២៨​គ្រួសារ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន អង្ករ​៥០​គី​ឡូ ទឹក​សុទ្ធ​១​កេស ត្រីខ​១​ឡូ ទឹក​ស៊ី​អុីវ​១​យួរ តង់​១ ឃី​ត​១(​មុង ភួយ ខ្នើយ កន្ទេល​) និង​ថវិកា​ចំនួន ១០០.០០០​រៀល ។​

Filed in: ព័ត៌មានជាតិ