ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ជនសង្ស័យជនជាតិចិនចំនួនពីរនាក់ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជិត១០គីឡូក្រាមត្រូវបានសមត្ថកិច្ចឃាត់ខ្លួន !!!

ជនសង្ស័យជនជាតិចិនចំនួនពីរនាក់ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជិត១០គីឡូក្រាមត្រូវបានសមត្ថកិច្ចឃាត់ខ្លួន !!!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​មណ្ឌលគិរី ៖ មន្ត្រីនគរបាល​ថ្មី​ដែល​ជា​សិស្ស​សិក្ខាកាម ដែល​បាន​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​កម្រិត​ប​ឋ​ម​វិជ្ជាជីវ​:​នគរបាល​ជំនាន់​ទី​១៥ លើក​ទី​១​នៅ​សាលា​នគរបាល​ជាតិភូមិ​ភាគ​ទី​០១ ខេត្តស្ទឹងត្រែង​ចំនួន​១០៩​ក្នុង​នោះ​សិស្ស ស្រី​ចំនួន​១៥​នាក់ ត្រូវបាន​ប្រគល់​និង​ទទួល​វិញ្ញាបនបត្រ​បញ្ជក់​ការសិក្សា ដោយ​ផ្ទាល់​ពី​លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី​។

​ក្នុង​ពិធី​ប្រគល់​និង​ទទួល​វិញ្ញាបនបត្រ​បញ្ជក់​ដល់​សិស្ស​សិក្ខាកាម​ដែល​បាន​បញ្ចប់​វគ្គ​សិក្សា​នៅ​សាលា​ភូមិភាគ​០១​ខេត្ត​ស្ទឹងត្រែង រួច​នៅ​ព្រឹក​ព្រឹក ថ្ងៃ​អង្គារ ៧​រោច ខែ​ជេស្ឋ ឆ្នាំ​ខាល ចត្វា​ស័ក​ព​.​ស​២៥៦៦ នា​វេលា​ម៉ោង​៨;០០​នាទី​ព្រឹក នៅ​សាលប្រជុំ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​មណ្ឌលគិរី បាន​រៀបចំ​ធ្វើ​ពិធី​សំណេះសំណាល​សួរសុខទុក្ខ​ដល់​សិស្ស​សិក្ខាកាម​ដែល​បាន​បិទ​បញ្ចប់​វគ្គ​សិក្សា​និង​បាន​ប្រគល់​វិញ្ញាបនបត្រ ជូន​ដល់​សិស្ស​សិក្ខាកាម​ដែល​បាន​បិទ​បញ្ចប់​វគ្គ​សិក្សា​ពិធី​នេះ​បាន​ប្រព្រឹត្ត​ធ្វើ​ឡើង​ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​។

​ស្ថិតក្នុង​ឱកាស​នោះ​ផងដែរ លោក ឧត្តមសេនីយ៍ទោ​ស្នងកា​របាន​មានប្រសាសន៍ផ្តាំ​ផ្ញើរ​ដល់​សិស្ស​សិក្ខាកាម​ដែល​បាន​បិទ​បញ្ចប់​វគ្គ​សិក្សា​ក្នុង​ពេល​ថ្មីៗ​នេះ​ត្រូវ គោរព​វិន័យ​គោរព​យ៉ាងហ្មឺង​ម៉ាត់​នៅ​វិន័យ​របស់​កងកម្លាំ​ង​នគរបាលជាតិ​។

​ក្នុង​ពិធី​នោះ​ផង​ដែរ​លោក ឧត្តមសេនីយ៍ទោ ស្នងការ​បាន​ផ្តល់ជូន​នូវ ថវិការ​ជូន​ដល់​សិស្ស​សិក្ខាកាម​ដែល​ជា​សិស្ស​ពូកែ ដោយ​លោក​ស្នងការ​បាន​ឧបត្ថម្ភ នៅ​ទឹកប្រាក់​ផ្ទាល់ខ្លួន​ជូន​ដល់ សិស្ស​ស្រី​ដែល​បាន​ចំណាត់ថ្នាក់ លេខ​១​ក្នុង​ម្នាក់​ទទួលបាន វិកា​រ​១,០០០,០០០(​មួយ​លាន​រៀល​) និង​ដំឡើង​ស័ក ជូន​ដល់​សិស្ស​ពូកែ ចំនែក​សិស្ស​លេខ ៣ ទទួលបាន​ថវិការ ៥០,០០០០(​ហាសិប​ម៉ឺន​រៀល​) ដោយឡែក​សិស្ស ចំណាត់​ថ្នាក់​បន្តបន្ទាប់ ដល់​លេខ​២០​ទទួលបាន​ថវិការ​ចំនួន​ម្នាក់​១០,០០០០​រៀល​(​ដប់​ម៉ឺន​រៀល​)

​ក្នុង​ពិធី​នោះ​ដែរ​លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​លោក​ក៏​បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​ជាច្រើន​ជូន​ដល់​មន្ត្រីនគរបាល ដែល​ជា​សិស្ស​ទើប​បញ្ចប់​ការសិក្សា​ទាំងអស់​ថា​(​ក្នុងនាម​ប្អូនៗ​ជា​មន្ត្រី​ថ្មី និង​ជា​ទំពាំង​ស្នង​ឫស្សី ត្រូវខិតខំ​យកចិត្ត​ទុក្ខ​ដាក់​ក្នុង​ការបំពេញ​ការងារ​ជូន​ជាតិ មាតុភូមិ និង សង្គមជាតិ​។ ជា​ពិសេស​ថែរក្សា​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​គោរព​នូវ​វិន័យ​០០៦​ជា​ចម្បង គោរព​ពេលវេលា គោរព​តួនាទី​របស់​ខ្លួន ចៀស​អោយ​ឆ្ងាយ​ពី ល្បែងស៊ីសង​អប្បាយមុខ​គ្រប់​ប្រភេទ ជាពិសេស​ចៀសឲ​ឆ្ងាយ​ពី​គ្រឿងញៀន​គ្រប់​ប្រភេទ​។​

​មុន​និង​បញ្ចប់​លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​លោក​បាន​ជូនពរ​ដល់​ប្អូនៗ​ដែល​ជា​មន្ត្រី​ថ្មី ឲ មាន​សុខភាប​ល្អ ជួប​តែ​ពុត​ពរ​ទាំង​៥​ប្រការ​គឺ អាយុ វណៈ សុខៈ ពល ធាណ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ