ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ចូលរួម​ពិធី​ខួប​លើក​ទី​៤៥ ទិវា​ចងចាំ​នៃ​ដំណើរ​ឆ្ពោះទៅ​កាន់​ការផ្តួលរំលំរ​បប​ប្រល័យពូជសាសន៍ ប៉ុល ពត និង សម្ពោធ​សមិទ្ធផល​នានា បើក​ច្រក​ព្រំដែន​អន្តរជាតិ​តេជោ និង​ផ្លូវ​ខ្សែក្រវ៉ាត់​ព្រំដែន ក្រោម​អធិបតីភាព​ដ៍​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​

លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ចូលរួម​ពិធី​ខួប​លើក​ទី​៤៥ ទិវា​ចងចាំ​នៃ​ដំណើរ​ឆ្ពោះទៅ​កាន់​ការផ្តួលរំលំរ​បប​ប្រល័យពូជសាសន៍ ប៉ុល ពត និង សម្ពោធ​សមិទ្ធផល​នានា បើក​ច្រក​ព្រំដែន​អន្តរជាតិ​តេជោ និង​ផ្លូវ​ខ្សែក្រវ៉ាត់​ព្រំដែន ក្រោម​អធិបតីភាព​ដ៍​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧ ជា​ថ្ងៃ​ដែល​សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​យុទ្ធ​មិត្ត​រួម​អាវុធ​ដ៏​ស្មោះស្ម័គ្រ ៤​រូប​ទៀត បានរួម​គ្នា​យក​ជីវិត​ធ្វើ​ជា​ដើមទុន ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម ស្វែងរក​ការគាំទ្រ ដើម្បី​តស៊ូ​រំដោះជាតិ និង​ប្រជាជន​កម្ពុជា ចេញពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត​។​

​ថ្ងៃ​នេះ​ទី​២០ ខែមិថុនា ឆ្នាំ​២០២២ ខ្ញុំ​បាន​ចូលរួម​ពិធី​ខួប​លើក​ទី​៤៥ ទិវា​ចងចាំ​នៃ​ដំណើរ​ឆ្ពោះទៅ​កាន់​ការផ្តួលរំលំរ​បប​ប្រល័យពូជសាសន៍ ប៉ុល ពត និង សម្ពោធ​សមិទ្ធផល​នានា ក្រោម​អធិបតីភាព​ដ៍​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ឯកឧត្តម នាយករដ្ឋមន្ត្រី​វៀតណាម នៅ​ព្រំដែន​កម្ពុជា​និង​វៀតណាម ត្រង់​ចំណុច​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេ​ជោកោះ​ថ្ម X16 ស្ថិតក្នុង​ភូមិ​កោះ​ថ្ម ឃុំ​ទន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែល​ជា​ទីតាំង សម្តេច​តេជោ និង​យុទ្ធ​មិត្ត​៤​រូប​ទៀត បាន​ឆ្លង់​ទៅ​កាន់​ប្រទេស​វៀតណាម​ទាំង​កណ្តាល​អាធ្រា​ត្រ ស្វែងរក​ការគាំទ្រ ដើម្បី​តស៊ូ​រំដោះជាតិ និង​ប្រជាជន​កម្ពុជា ចេញពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត កាលពី​៤៥​ឆ្នាំមុន​៕

Filed in: ព័ត៌មានជាតិ