ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

ថ្នាក់ដឹកនាំ​អាវុធហត្ថ ដឹកនាំ​រៀបចំ​ហ្វឹកហាត់​សាកល្បង​ដំណើរការ​កម្មវិធី ដើម្បី​ត្រៀម​អបអរ​ខួប​លើក​ទី​៤៥ ទិវា​នៃ​ការចងចាំ​ដំណើ​ឆ្ពោះ​ទៅ​ការផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត

ថ្នាក់ដឹកនាំ​អាវុធហត្ថ ដឹកនាំ​រៀបចំ​ហ្វឹកហាត់​សាកល្បង​ដំណើរការ​កម្មវិធី ដើម្បី​ត្រៀម​អបអរ​ខួប​លើក​ទី​៤៥ ទិវា​នៃ​ការចងចាំ​ដំណើ​ឆ្ពោះ​ទៅ​ការផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ត្បូងឃ្មុំ​)៖ នៅ​តំបន់​ប្រវត្តិសាស្ត្រ​តេ​ជោកោះ​ថ្ម X16 ស្ថិតនៅ​ឃុំ​ទន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មំ​អ នា​ព្រឹក​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២២​នេះ ឧត្តមសេនីយ៍ឯក ច័ន្ទ សុ​ភក្ត្រា នាយរង​សេនាធិការ​ចម្រុះ និង​ជា​នាយក​ទីចាត់ការ​ហ្វឹកហ្វឺន បាន​អញ្ជើញ​ដឹកនាំ​រៀបចំ​ហ្វឹកហាត់​សាកល្បង​ដំណើរការ​កម្មវិធី ដើម្បី​ត្រៀម​អបអរ​ខួប​លើក​ទី​៤៥ ទិវា​នៃ​ការចងចាំ​ដំណើ​ឆ្ពោះ​ទៅ​ការផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ឆ្នាំ​២០២២)​។​

​សូមជម្រាបថា នៅ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២២​ខាងមុខនេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក ផាម មី​ញ​ជើង នាយករដ្ឋមន្ត្រី​វៀតណាម នឹង​អញ្ជើញ​ប្រារព្ធ​ខួប​៤៥​ឆ្នាំ នៃ​ដំណើរ​តស៊ូ​រំដោះ​ជាតិ​នៅ​ព្រំដែន កម្ពុជា​-​វៀតណាម​។​

​កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ព្រមទាំង​ប្រតិភូ​អមដំណើរ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេជោ កោះ​ថ្ម X-១៦ និង​ប្រារព្ធ​ពិធី​ក្រុង​ពាលី បញ្ចុះ​អថ័ន បំពេញ​ញាណ​បារមី​ស្តេច​នាគ​មហា​ជ័យ គង់​នៅ​ស្រះ​ទឹក​ស្តេច​នាគ​មហា​ជ័យ ព្រមទាំង​បើក​កិច្ចប្រជុំ​ការងារ​ត្រៀម​រៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី​៤៥ ទិវា​នៃ​ការចងចាំ​ដំណើរ​ឆ្ពោះ ទៅ​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ប៉ុលពត និង​សម្ពោធ​សមិទ្ធផល​នានា​នៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេ​ជោកោះ​ថ្ម X16 ស្ថិតនៅ​ភូមិ​កោះ​ថ្ម ឃុំ​ទន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២២​ខាងមុខនេះ​។​

​ពី​ធី​រំលឹក​ខួប​លើក​ទី​៤៥​ឆ្នាំ នៃ​ដំណើរ​របស់​សម្តេច ហ៊ុន សែន ឆ្ពោះទៅ​កាន់​ការផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ដើម្បី​រំលឹក​នូវ​ប្រវត្តិសាស្ត្រ​ដ៏​ជូរ​ចត់ ក្នុង​ការបូជា​សាច់​ស្រស់​ឈាម​ស្រស់​របស់​សម​មិត្ត ហ៊ុន សែន និង​សម​មិត្ត​ដែល​ជា​ឥស្សរជន​ស្នេហា​ជាតិ​ផ្សេងៗ​ជាច្រើន​ទៀត សម្រាប់​បង្ហាញ​ដល់​យុវជន​ជំនាន់​ក្រោយ​ឱ្យបាន​យល់ដឹង និង​ចងចាំ​នូវ​គំរូ​វីរៈភាព ក្នុងការ​រំដោះជាតិ​មាតុភូមិ ចេញពី​របប ប៉ុល ពត ដែល​ជា​របប​វាលពិឃាត ខ្មៅ​ងងឹត យង់ឃ្នង បន្ថែមទៀត ក៏ដូចជា​សម្ពោធ​នូវ​សមិទ្ធផល​នានា​ជាច្រើន​នៅ​តំបន់​ប្រវត្តិសាស្ត្រ​មួយ​នេះ​។​

​ទិវា​ចងចាំ​ទៅកាន់​ការផ្តួលរំលំ​រប​ប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត គឺ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ ហើយ​រាល់​ឯកសារ​នានា របស់​សម្តេច​តេជោ ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ដំណើរការ​តស៊ូ​លះបង់​ជីវិត ដើម្បី​ជាតិ​មាតុភូមិ ត្រូវបាន​ឆ្លាក់​នៅ​វិមាន​ឈ្នះ​-​ឈ្នះ ក៏ដូចជា​តម្កល់​នៅ​សារៈមន្ទីរ​ប្រវត្តិសាស្ត្រ​កោះ​ថ្ម ដើម្បី​ទុក​ឱ្យ​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត បាន​សិក្សា​រៀនសូត្រ​ពី​ប្រវត្តិសាស្ត្រ​ដ៏​ជូ​ចត់ នៃ​ការតស៊ូ​របស់​សម្ដេច​តេជោ ហ៊ុន សែន និង​មិត្ត​រួម​ដំណើរ​ដែល​បាន​បូជា​សាច់​ស្រស់ ឈាម​ស្រស់ ដើម្បី​ប្រទេសជាតិ​ទាំងមូល​ឱ្យ​រួចផុត​ពី​របប​ប៉ុល​-​ពត ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ ជា​កូន ជា​ចៅ ជា​ចៅទួត សិក្សា​រៀនសូត្រ ចងចាំ​ព្រឹត្តិការណ៍​នេះ ក៏ដូចជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូល​ទស្សនា ស្វែង​យល់​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ