ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

អបអរសាទរ​ឱកាស​ដ៏​បវរ​មហាប្រសើរ នៃ​ព្រះរាជ​ពិធី​បុណ្យចំរើនព្រះជន្ម​គំរប់​ខួប ៨៦ យាង​ចូល ៨៧ ព្រះវស្សា សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ព្រះ​ប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​

អបអរសាទរ​ឱកាស​ដ៏​បវរ​មហាប្រសើរ នៃ​ព្រះរាជ​ពិធី​បុណ្យចំរើនព្រះជន្ម​គំរប់​ខួប ៨៦ យាង​ចូល ៨៧ ព្រះវស្សា សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ព្រះ​ប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​ប៉ៃលិន​៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ៣​រោច ខែ​ជេស្ឋ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ​២០២២ នៅក្នុង​ទី​អារាម​វត្ត រតន​សោភ័ណ្ឌ (​ហៅ វត្ត​កោង​កាង​) ឯកឧត្តម សៅ សារ៉ាត់ អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន ក្នុងនាម​លោក​ជំទាវ បាន ស្រីមុំ ប្រធាន​គណៈកម្មាធិការ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ដឹកនាំ​សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា មន្ត្រី​ប្រតិបត្តិ​សាខា អនុសាខា​ក្រុង​/​ស្រុក អ្នក​ស្ម័គ្រ ក​ក្រក យុវជន ក​ក្រក និង​មាន​ការចូលរួម​ពី មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត យុវជន ស​.​ស​.​យ​.​ក​. យុវជន​កាយ​រិទ្ធិ បាន​ចូលរួម​ក្នុង​ព្រះរាជ​ពិធី​បុណ្យ ចម្រើន​ព្រះជន្ម​គំរប់​ខួប ៨៦ ព្រះវស្សា យាង​ចូល ៨៧ ព្រះវស្សា សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ និង ជា​ព្រះប្រធាន​កិត្តិយស​កាកបាទ​ក្រហម​កម្ពុជា ។​

​ក្រោយ​ជយ​ន្តោ​ពី​ព្រះសង្ឃ​រួច ឯកឧត្តម​អនុប្រធាន បាន​ថ្វាយ​កន្ត្រក​ផ្កា និង​អាន​សារ​ថ្វាយព្រះពរ សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ និង​ប្រគេន​ទេយ្យទាន ចង្ហាន់ បច្ច័យ ជូន​ព្រះសង្ឃ ចំនួន ៥​អង្គ និង​ផ្តល់​បច្ច័យ​ជូន​យាយជី តាជី ១៣ នាក់ ។​

នៅក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ ទូលព្រះបង្គំ​ខ្ញុំម្ចាស់​ទាំងអស់គ្នា សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនៈត្រ័យ​បារមី​ថែរក្សា​ព្រះមហា​ស្វេត​ឆ័ត្រ វត្ថុ​សក្តិ​សិទ្ធ​ក្នុង​លោក ទេវតា​ថែរក្សា​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពិសេស​ទេវតា​ឆ្នាំ​ថ្មី​ព្រះនាម កិ​រិណីទេវី សូម​ជួយ​បីបាច់​ថែរក្សា សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រះប្រធាន​កិត្តិយស​កាក​បាទ​ក្រហម​កម្ពុជា ជា​ទីសក្ការៈ​ដ៏​ខ្ពង់ខ្ពស់ សូម​ព្រះអង្គ​មាន​ព្រះ​បរម​សុខ​គ្រប់ប្រការ​ដើម្បី​គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់​ដល់​ប្រជារាស្ត្រ ជា​កូនចៅ ជា​ចៅ ជា​ចៅទួត​របស់​ព្រះអង្គ សូម​ព្រះអង្គ​ប្រកប​តែ​នឹង​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ។​

Filed in: ព័ត៌មានជាតិ