ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ប៉ែន វិបុល អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​និង​បំពាក់​ឋានន្តរសក្តិ​ជូន​មន្ត្រីនគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ប៉ែន វិបុល អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​និង​បំពាក់​ឋានន្តរសក្តិ​ជូន​មន្ត្រីនគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បាត់ដំបង ៖ នៅ​ព្រឹក​ថ្ងៃ ព្រហស្បតិ៍ ២​រោជ​ខែ​ជេស្ឋ​ឆ្នាំខាល​ចត្វា​ស័ក​ព​.​ស​.២៥៦៦​ត្រូវ​នឹង​ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ​២០២២ នៅ​សាល​មហោស្រព​ស្ទឹង​សង្កែ ក្នុង​ក្រុង​បាត់ដំបង បាន​ប្រារព្វ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង​និង​បំពាក់​ឋានន្តរសក្តិ​ជូន​មន្ត្រីនគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​។

​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​នេះ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គ​ស្នងការរង​និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម​សឿ​ម ប៊ុន​រិទ្ធ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​។

​អញ្ជើញ​ជា​ភ្ញៀវកិត្តិយស និង​សមាជិក សមាជិការ​រួមមាន ឯកឧត្តម លោក ជា​ប្រតិភូ​អមដំណើរ ឯកឧត្តម លោក លោកស្រី​ជា​ប្រធាន​ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ ក្នុង​ខេត្ត​បាត់ដំបង លោក​លោកស្រី ស្នងការ ស្នងការរង នាយ​ការិយាល័យ​ជំនាញ មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក អធិការ​នគរបាល​ក្រុង ស្រុក​និង​កងកម្លាំង​នគរបាល​ជា​ច្រើន​រូប​៕


Filed in: ព័ត៌មានជាតិ