ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឯកឧត្តម ខៀវ កាញារីទ្ធ ណែនាំ​ឱ្យ​ប្រពន្ធ័​ផ្សព្វផ្សាយ​ចូលរួម​ថត​ផ្សាយ​ពី​ដំណើរការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ ឱ្យបាន​ទូលំទូលាយ​

ឯកឧត្តម ខៀវ កាញារីទ្ធ ណែនាំ​ឱ្យ​ប្រពន្ធ័​ផ្សព្វផ្សាយ​ចូលរួម​ថត​ផ្សាយ​ពី​ដំណើរការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ ឱ្យបាន​ទូលំទូលាយ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ណែនាំ​ឱ្យ​ប្រពន្ធ័​ផ្សព្វផ្សាយ ត្រូវ​ចូលរួម​ថត​ផ្សាយ​ពី​ដំណើរ ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ឱ្យ​បាន​ទូលំទូលាយ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បានដឹង​ពី​គ្រប់​ព្រឹត្តិការណ៍​ប្រកួត​ដ៏​សំខាន់​នេះ​។​

​នៅក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​ចែករំលែក​បទពិសោធន៍ ក្នុង​ការរៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣១ ដើម្បី​ត្រៀម​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នា​ឆ្នាំ​ខាង​មុខ បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ មិថុនា ឆ្នាំ​២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ បាន​កោត​សរ សើរ​ចំពោះ​លទ្ធផល​ការងារ​របស់​ថ្នាក់ដឹកនាំ មន្ត្រី​ជំនាញ​បច្ចេកទេស តាម​បណ្តា​អគ្គ​នា យក​ដ្ឋា​ន​ក្រោម​ឱវាទ​ក្រសួង ព័ត៌មាន ដែល​បាន​ធ្វើ​ការសិក្សា​ដក​បទពិសោធន៍ ពី​ដំណើរការ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី ៣១ នៅ​ប្រទស​វៀតណាម ដើម្បី​ជា​ទុន និង​ចំណេះដឹង ក្នុងការ​ត្រៀម​រៀបចំ​ប្រកួត ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នា​ឆ្នាំ​២០២៣​។ ឯកឧត្តម រដ្ឋមន្ត្រី បាន​ផ្តល់​ជា​មតិយោបល់​ឱ្យ​ប្រពន្ធ័​ផ្សព្វផ្សាយ គឺ​ធ្វើ​យ៉ាងណា ថត​ផ្សាយ រាល់​គ្រប់​វិញ្ញាសា​នៃ​ការប្រកួត​ឱ្យបាន​ទូលំទូលាយ ។ ទន្ទឹម​គ្នា​នេះ​ដែរ ប្រពន្ធ័​ផ្សព្វផ្សាយ ក៏​ត្រូវ​ធ្វើការ​ជូនដំណឹង​ជា​រៀង រាល់​ព្រឹក មុន​ដំណើរការ​នៃ​ការប្រកួត​ថា តើ​មាន​ប្រភេទ​កីឡា​អ្វីខ្លះ ដែល​ត្រូវ​ប្រកួត​នៅថ្ងៃនេះ ហើយ​ផ្សាយ​តាម​បណ្តាញ​ប៉ុស្តិ៍​ទូរទស្សន៍​ណា ដើម្បី​ឱ្យ​សាធារណជន ងាយ ស្រួល​តាមដាន ។​

​ឯកឧត្តម​បន្ដថា អ្វី​ដែល​សំខាន់​នោះ គឺ​ត្រូវ​មាន​កន្លែង​ស្តុក​ទុក​ឯកសារ​ឱ្យបាន​ត្រឹមត្រូវ បន្ទាប់ពី​បាន​ថត រួចរាល់ គ្រប់​ទិដ្ឋភាព នៃ​កីឡា​គ្រប់​ប្រភេទ ។ អ្វី​ដែល​សំខាន់​ផង​នោះ គឺ​ការពិនិត្យ​លទ្ធភាព​ក្នុង​ការជ្រើសរើស​ក្រុម​ស្ម័គ្រចិត្ត​ថតរូប សម្រាប់​ចូលរួម​ថត​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ នៅ​កម្ពុជា​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម ផុស សុវណ្ណ ប្រតិភូ​រាជ​រដ្ឋា​ភិ បាល ទទួលបន្ទុក​ជា​អគ្គ​នា យក នៃ​អគ្គនាយកដ្ឋាន​ព័ត៌ មាន​និង​សោតទស្សន៍ និង​ជា​ប្រធាន​គណៈកម្មការ​ផ្សព្វ ផ្សាយ និង​ព័ត៌មាន បានធ្វើការ​បញ្ជាក់បន្ថែម​ថា ក្រសួង​ព័ត៌មាន មាន​តួនាទី​សំខាន់​និង​ចាំបាច់​នៅក្នុង​ការរៀបចំ​នូវ​បណ្ដាញ​ផ្សព្វ ផ្សាយ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នេះ​។​

«​តាម​ធម្មតា​ទម្រង់​នៃ​ការងារ​នេះ​យើង​ច្បាស់​ជា​មាន​ការសហកា​រហើយ ដោយសារ​យើង​ត្រូវការ​លក្ខណៈ​បច្ចេកទេស​ផ្សេងៗ យើង​រៀបចំ​ជា​លើកទីមួយ​ផង​។ អ៊ីចឹង​កន្លង​ទៅ​យោងតាម​អនុសាសន៍​របស់​សម្ដេច​នាយករដ្ឋមន្ត្រី​លោក​ថា ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​ស្រុក​របស់​យើង​ទាំងអស់​អាច​សហការ​គ្នា​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំ​ទូលាយ​អំពី​កីឡា ក្រោម​ពាក្យស្លោក​ដែល​យើង​លើកឡើងថា យើង​រស់នៅ​ក្នុង​កីឡា​, កីឡា​និង​សន្តិភាព​, កម្ពុជា​ទទួលបាន​នូវ​ទីក្រុង​ស្អាត​សម្រាប់​ទទួល​កីឡា​ជាដើម​។ អ៊ីចឹង​យើង​គិត​ថា​កម្មវិធី​នេះ​គឺ​សំខាន់​ដែល​យើង​ត្រូវការ​សហកា​រហើយ​អាច​ប្ដូរ​ឥរិយាបថ​ប្រជាពលរដ្ឋ​របស់​យើង ដើម្បី​ទទួល​ភ្ញៀវ​ដែល គេ​ចូល​មើល​កីឡា ដែល​ជា​ទេសចរណ៍​ដែល​ធំ​បំផុត​នៅក្នុង​ឆ្នាំ​២០២៣​នេះ​»​។​

​ឯកឧត្តម ផុស សុវណ្ណ បាន​បន្ថែមថា ដោយសារតែ​ក្រសួង​ព័ត៌មាន មាន​មន្ត្រី​ជំនាញ​តិច ដូចនេះ​ក្រសួង ក៏​បាន​ស្នើសុំ​ឱ្យ​មាន​ការ​ចូលរួម​ពី​មហាជន ដែល​ស្ម័គ្រចិត្ត មាន​ជំនាញ​អាច​ធ្វើជា​អ្នក​បំពេញ​ការងារ​បន្ថែ​ម ជាមួយ​មន្ត្រី​របស់​យើង ដើម្បី​ឱ្យ​ដំណើរការ​ប្រកួត​នេះ ឱ្យ​បានរ​លូន​៕

Filed in: ព័ត៌មានជាតិ