ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

អភិបាលខេត្ត​ប៉ៃលិន នាំយករ​ទេះ​ជនពិការ ស្បៀងអាហារ និង​ថវិកា​ជូន​ជន​ចាស់ជរា អ្នកជំងឺ និង​ជនពិការ​នៅ​តំបន់​ដាច់ស្រយាល​

អភិបាលខេត្ត​ប៉ៃលិន នាំយករ​ទេះ​ជនពិការ ស្បៀងអាហារ និង​ថវិកា​ជូន​ជន​ចាស់ជរា អ្នកជំងឺ និង​ជនពិការ​នៅ​តំបន់​ដាច់ស្រយាល​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​រសៀល​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២២ ឆ្លៀត​ពេល​ពី​បំពេញ​ការងារ​រដ្ឋបាល លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ និង​នាំ​យក​ស្បៀងអាហារ រទេះ​ជនពិការ ថវិកា​ជូន​ចាស់ជរា និង​ជនពិការ នៅ​តំបន់​ដាច់ស្រយាល​ក្នុងភូមិ​ភ្នំ​រាំង ភូមិ​ក្រចាប់​សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ចំនួន​៥​គ្រួសារ​ដែល​កំពុង​ជួប​ការខ្វះខាត​ជីវភាព ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោកជំទាវ បាន​នាំ​បណ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ចំពោះ​ចាស់ជរា អ្នកជំងឺ ជនពិការ និង​ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងភូមិ ដែល​ជានិច្ចកាល​សម្តេច​ទាំង​ទ្វេរ តែង​យកចិត្តទុកដាក់​ពី​ជីវភាព​រស់នៅ​ពុក​ម៉ែ​បងប្អូន ដោយ​មិន​ទុកអោយ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ដាច់បាយ​ស្លាប់ ដោយ​សម្តេច​មិន​បានដឹង និង​មិន​បាន​ដោះស្រាយ​នោះ​ទេ ។ ជាក់ស្តែង​ក្នុង​ពេល​នេះ លោកជំទាវ បាន ស្រីមុំ ក្នុងនាម​សេនាធិការ​នៅ​មូលដ្ឋាន បាន​អញ្ជើញ​ចុះ​មក​ដល់​មូលដ្ឋាន​ផ្ទាល់ ដោយ​បាន​នាំយក​នូវ​ស្បៀងអាហារ រទេះរុញ​ជនពិការ និង​ថវិកា​មួយចំនួន​ជូន​លោកយាយ លោកតា ពូ​មីង ដែល​កំពុង​មាន​ជំងឺ ពិការ​និង​ខ្វះខាត​ជីវភាព​ពិតប្រាកដ បាន​ទាន់ពេលវេលា​ស្របតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់​ខ្ពង់ សម្តេច​តេជោ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​មានប្រសាសន៍​បន្ថែម លោកជំទាវ​អភិបាលខេត្ត បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​ភូមិ ឃុំ សង្កាត់ ត្រូវ​បន្ត​យកចិត្តទុកដាក់​បម្រើ​ទុក្ខលំបាក និង​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​អោយបាន​ល្អ​និង​ឆាប់រហ័ស មិន​ត្រូវ​អោយ​ប្រជាពលរដ្ឋ​ថ្នាំងថ្នាក់​ចិត្ត​ឡើយ ពិសេស​ត្រូវ​រាយការណ៍​ជាបន្ទាន់​ក្នុង​ករណី​ដោះស្រាយ​បញ្ហា​ណាមួយ​មិន​បាន ។ លោកជំទាវ​បន្ត​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ ត្រូវ​បន្ត​រួមគ្នា​ថែរក្សា​សន្តិភាព ដែល​រកបាន​ដោយ​នយោបាយ​ឈ្នះ ឈ្នះ សម្តេច​តេជោ ហ៊ុន សែន និង​មិន​ត្រូវ​ចាញ់បោក​ជន​អគតិ​ណាមួយ​ដែល​ប៉ុនប៉ង​បំផ្លាញ​សុខ​សន្តិភាព​នេះឡើយ ។​

​អំណោយ​ដែល​ផ្តល់ជូន​មាន​: គ្រួសារ​ជនពិការ ទទួលបាន​រទេះរុញ​ជ​ន​ពិការ​១ អង្ករ មី ត្រីខ ទឹកដោះគោ​ខាប់ ទឹកបរិសុទ្ធ និង​ថវិកា​មួយចំនួន ។ ដោយ​ចាស់ជរា និង​អ្នកជំងឺ ចំនួន​៤​គ្រួសារ​ទទួល​បាន​ក្នុង​មួយ​គ្រួសារៗ អង្ករ មី ត្រីខ ទឹកដោះគោ​ខាប់ ទឹកបរិសុទ្ធ និង​ថវិកា​មួយចំនួន ។​

Filed in: ព័ត៌មានជាតិ