ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

សមត្ថកិច្ច​នគរបាល​បាន​បង្ហាញ​ខ្លួន​ជនសង្ស័យ​០២​នាក់​និង​គ្រឿងញៀន​ជាង ៥៤​គីឡូក្រាម មុន​បញ្ជូនទៅ​តុលាការ

សមត្ថកិច្ច​នគរបាល​បាន​បង្ហាញ​ខ្លួន​ជនសង្ស័យ​០២​នាក់​និង​គ្រឿងញៀន​ជាង ៥៤​គីឡូក្រាម មុន​បញ្ជូនទៅ​តុលាការ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២២​នេះ សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​បង្ហាញមុខ​ជនសង្ស័យ​២​នាក់​ជាប់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ជាង​៥៤​គីឡូក្រាម​មុន នឹង​បញ្ជូន​ខ្លួន​ទៅ​តុលាការ​។​

​គួរ​រំលឹក​ឡើងវិញ​ថា កាលពី​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង ១៤​និង​១៥​នាទី សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​(​ក​៥) ដឹកនាំ​ដោយ​លោក​ឧត្ដ​សេនីយ៍​ទោ សាន សុ​ទ្ធី លោក ឧត្តមសេនីយ៍ត្រី គឹម តូ នាយករង​មន្ទីរ និង​លោក​វរសេនីយ៍ទោ ហាស់ សំ​អូន នាយរង​ការិយាល័យ (​ក​៥) ដោយ​មាន​ការចូលរួម​សហការ​ពី​កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សម្របសម្រួល​ដោយ​លោក ស៊ិ​វង្ស សាវ៉ាត ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ស្រាវជ្រាវ និង​ឈាន​ទៅ​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ៤​គោលដៅ​ផ្សេងគ្នា​ជា​បន្តបន្ទាប់​៖
-​គោលដៅ​ទី​១ នៅ​ចំណុច​ភ្លើងស្តុប​កោសដូង ស្ថិតនៅ​ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​និង​គ្រឿងញៀន​ហេ​រ៉ូ​អុីន​៧​គីឡូក្រាម​និង​២៦.២​ក្រាម​។​
-​គោលដៅ​ទី​២ នៅ​ចំណុច​ផ្លូវ​លេខ​៣៤៥ ស្ថិតនៅក្នុង​ភូមិ​ទំនប់​ទី​១ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បាន​ឃាត់​រថយន្ត FORD RANGER ១​គ្រឿង ជនសង្ស័យ​១​នាក់ និង​មេតំ​ហ្វេ​តា​មីន​(ICE) ៣២​គីឡូក្រាម​និង​៩៦៣.៧​ក្រាម​, កេតា​មីន​១៣​គីឡូក្រាម​និង​៨​ក្រាម​។​
-​គោលដៅ​ទី​៣: ឆែកឆេរ​ផ្ទះជួល T ១០៧.៣. នៅ​ចំណុច​ផ្លូវ​លេខ​២ ក្នុង​បុរី​កាំកូ​ស៊ីធី សង្កាត់​ទួល​សង្កែ ខណ្ឌប្ញស្សីកែវ ចាប់​យក​វត្ថុតាង​មេតំ​ហ្វេ​តា​មីន​(ICE)៦៨៨.៨៦​ក្រាម​។​
-​គោលដៅ​ទី​៤: ឆែកឆេរ​បន្ទប់​ជួល​លេខ​១៨២៥ អា​ផាត​មែន​ប៉ា​វលី នៅ​ផ្លូវ​លេខ​១៣៩ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ចាប់​យក​វត្ថុតាង មេតំ​ហ្វេ​តា​មីន​(ICE)៤១៧.៣៥​ក្រាម​.​ថ្នាំ​គ្រាប់​មេតំ​ហ្វេ​តា​មីន​១៦៤.២១​ក្រាម​, ម្សៅ​កេតា​មីន ២១២.៨៥​ក្រាម និង​ម្សៅ​មិន​ច្បាស់​១៩៣​ក្រាម សរុប​

​លទ្ធផល ឃាត់ខ្លួន​ជនសង្ស័យ​បាន​២​នាក់​៖
១-​ឈ្មោះ ប៉ាវ ជាំ​ង ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិ​ចិន​។​
២-​ឈ្មោះ ត្រាវ រិទ្ធា​រ៉ា ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិខ្មែរ​។​

​ចំណែក​វត្ថុតាង​ចាប់​យក​រួមមាន​៖​សារធាតុ​ញៀន​៥៤ គ​.​ក្រ ៤៨១.១៧​ក្រាម និង​សារធាតុ​មិន​ច្បាស់ ១៩៣​ក្រាម ហេ​រ៉ូ​អ៊ិន (HEROIN) ទម្ងន់ ៧ គ​.​ក្រ ២៦.២​ក្រាម មេតំ​ហ្វេ​តា​មីន (ICE) ទម្ងន់ ៣៤ គ​.​ក្រ ២៣៤.១២​ក្រាម កេតា​មីន (KETAMINE) ទម្ងន់ ១៣ គ​.​ក្រ ២២០.៨៥​ក្រាម សារធាតុ​មិន​ច្បាស់​ទម្ងន់​១៩៣​ក្រាម​។​

​បច្ចុប្បន្ន ជនសង្ស័យ​និង​វត្ថុតាង​ចាប់យក​ខាងលើ សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

Filed in: ព័ត៌មានជាតិ