ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ណ​បក្ស​ប្រជាជន​កម្ពុជា ប្តឹង​លោក សុន ឆ័យ ពាក់ព័ន្ធ​ការ​បំភ្លៃ​លើ​ដំណើរការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់ ដោយ​ស្នើសុំ​ឲ្យ​ផ្តន្ទាទោស​តាមច្បាប់ និង​ទារ​សំណង​ជំងឺ​ចិត្ត​១​លាន​ដុល្លារ

ណ​បក្ស​ប្រជាជន​កម្ពុជា ប្តឹង​លោក សុន ឆ័យ ពាក់ព័ន្ធ​ការ​បំភ្លៃ​លើ​ដំណើរការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់ ដោយ​ស្នើសុំ​ឲ្យ​ផ្តន្ទាទោស​តាមច្បាប់ និង​ទារ​សំណង​ជំងឺ​ចិត្ត​១​លាន​ដុល្លារ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ គណបក្ស​ប្រជាជន​កម្ពុជា បានសម្រេច​ប្តឹង​លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន ពាក់ព័ន្ធ​ការ​ចោទ និង​បំភ្លៃ​ជុំវិញ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ​/​សង្កាត់ អាណត្តិ​ទី​៥ ដោយ​ស្នើសុំ​ឲ្យ​ផ្តន្ទាទោស​តាមច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត ៤​ពាន់​លាន​រៀល ឬ​ស្មើនឹង ១​លាន​ដុល្លារ​អាមេរិក​។​

​ក្នុង​ពាក្យបណ្តឹង​ដាក់​ចូល​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២២ លោក គី តិច មេធាវី​តំណាងឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​គូស​រំលេច​នូវ​ពាក្យសម្តី​មួយចំនួន​របស់​លោក សុន ឆ័យ ក្នុង​បទសម្ភាសន៍​ជាមួយ​បណ្តាញ​ព័ត៌មាន​មួយ​ចំនួន​។ សម្តី​ក្នុង​បទសម្ភាសន៍​ទាំងនោះ ត្រូវបាន​លោក​មេធាវី ចាត់ទុកជា​អំពើ​ទុច្ចរិត​, បំភ្លៃ​ខុសពី​ការពិត​, ជា​ការផ្តល់​ព័ត៌មាន​ក្លែង​ក្លែង ក្នុង​ចេតនា​ទម្លាក់​កំហុស​ដោយ​អ​សុទ្ធចិត្ត និង​មូល​បង្កាច់​នាំឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ធ្ង​រ ដល់​កិត្តិយស​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​ឈ្នះឆ្នោត​។​

​ក្នុង​ពាក្យបណ្តឹង​នេះ លោក​មេធាវី គី តិច បាន​ស្នើសុំ​ឱ្យ​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពិនិត្យ​ចោទប្រកាន់ និង​ផ្តន្ទាទោស​លើ​ឈ្មោះ សុន ឆ័យ តាម​បញ្ញត្តិ​ច្បាប់ និង​ទាមទារ​សង​សំណង​ជំងឺ​ចិត្ត​នៃ​ការខូចខាត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ១​លាន​ដុល្លារ​អាមេរិក​។​

​សូម​បញ្ជាក់​ពាក់ព័ន្ធ​នឹង​បទសម្ភាសន៍​បរិហារ​ចោទប្រកាន់​លើ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​នេះ កាលពី​ថ្ងៃ​ទី​១៣ ខែមិថុនា ម្សិលមិញ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ក៏​បាន​ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​លោក សុន ឆ័យ ផងដែរ​៕

Filed in: ព័ត៌មានជាតិ